រាជធានីភ្នំពេញ៖ របាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល បានបង្ហាញពីតួលេខនៃការចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៣,៥១៧,៩៤៣នាក់ ដែលក្នុងនោះ ចំនួនមានស្រ្ដីចំនួន ១, ៦៩៧១៣៥នាក់ គិតត្រឹមយប់ថ្ងៃទី ២២ខែមិថុនា នេះ។
សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ តួលេខខាងលើ សម្រេចបានជាភាគរយចំនួន៣៥.១៨%។
សូមជម្រាបជូនដែរថា បន្ទាប់ពីការបិទបញ្ចប់ការចាក់វ៉ាក់សាំងការពារកូវីដ១៩ ក្នុងរាជធានីភ្នំពេញរួចមក ក្រសួងការពារជាតិ បានចាប់ផ្តើមប្រតិបត្តិការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ក្នុងនោះរួមមាន ខេត្តព្រះសីហនុ ខេត្តកោះកុង កំពង់ស្ពឺ និងខេត្តតាកែវ។