កម្ពុជា៖ ក្រសួងសុខាភិបាល បានប្រកាសពីការសម្រេចបាន ការចាក់វ៉ាក់សាំងការពារកូវីដដល់ប្រជាជនដែលមានវ័យចាប់ពី ១៨ឆ្នាំឡើង​ បានចំនួន ៣លាននាក់ហើយ ដែលក្នុងនោះមានស្រ្ដី ជាង ១លាន៤សែន នាក់ ត្រឹមថ្ងៃទី ១៤មិថុនា​ ២០២១នេះ។ ការសម្រេចបាន ៣លាននេះនេះ គឺស្មើនឹងប្រមាណ ៣០%នៃផែនការចាក់សរុប។

ការផ្ដើមចាក់វ៉ាក់សាំងជាលើកដំបូង គឺនៅថ្ងៃទី ១០ កុម្ភៈ ២០២១ ដែលមកដល់ត្រឹមថ្ងៃ១៤ មិថុនា 2021 នេះ មានរយៈពេលប្រមាណជា ១២០ថ្ងៃប៉ុណ្ណោះ  ដោយឡែក អ្នកដែលមិនអាចចាក់បាន ដោយហេតុផលសុខភាព  55, 925 នាក់៕