(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ២,០៦៦,៨១៣នាក់ ដែលស្មើនឹង ២០.៦៧%នៃគោលដៅចាក់ ១០លាននាក់។

ដោយឡែក សម្រាប់ក្រសួងការពារជាតិ ក៏បានចេញរបាយការណ៍នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ ឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ៩៧៨,៧៩៧នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន ៦៧៩,៣៨២នាក់ ខណៈចាក់លើកទី២ បានចំនួន ២៧៥,៩៣៤នាក់។