កម្ពុជា៖ បន្ទាប់ពីមានការចុះផ្សាយជាសាធារណៈលើ ទំព័រ ហ្វេសប៊ុករបស់ ស្ថានទូតអាមេរិក កាលពីពេលថ្មីៗនេះ ពីវិបត្តិរបស់កម្ពុជាពីអតីតកាល បានធ្វើឲ្យមានការឆ្លើយតប វិញពីស្ថានទូតចិន ប្រចាំនៅកម្ពុជា។
ទំព័រហ្វេសប៊ុក របស់ស្ថានទូតចិន ប្រចាំនៅកម្ពុជា បានលើកឡើងដោយមានខ្លឹមសារទាំងស្រុងថា៖ ក្នុងពេលថ្មីៗនេះ ស្ថានទូតប្រទេសមហាអំណាចមួយ ប្រចាំកម្ពុជា បានលើកឡើងជាសាធារណៈថា ប្រទេសខ្លួនមិនមានជាប់ទាក់ទងអ្វីជាមួយនឹងរដ្ឋប្រហាសម័យ លន់ នល់ នៅក្នុងប្រទេសកម្ពុជា កាលពីដើមទសវត្សរ៍ទី៧០នៃសតវត្សរ៍មុនទេ។
ការលើកឡើងនេះ មិនបានបញ្ជាក់ពីឈ្មោះមហាអំណាចណានោះទេ តែគេអាចដឹងបានថា សំដៅលើសហរដ្ឋអាមេរិក។
ទំព័រហ្វេសប៊ុក របស់ស្ថានទូតចិន ប្រចាំនៅកម្ពុជា បានបន្តថា ៖ ជាការពិតណាស់ រដ្ឋប្រហារ ដែលនាំឲ្យកម្ពុជាធ្លាក់ក្នុងភ្លើងសង្រ្កាមរ៉ាំរៃ អស់រយៈពេលយ៉ាងយូរនោះមិនមានទំនាក់ទំនងអ្វីនឹង“US”ទេ ប៉ុន្តែមានទាក់ទងនឹង“CIA” ៕

