ជាមួយគ្នានេះ Huawei បានប្រកាសពីមហិច្ឆតារបស់ខ្លួនពីការបំបាក់ Apple កន្លងមកនេះ ដោយ Huawei បានឡើងទៅកាន់តំណែងលេខ ២ បន្ទាប់ Samsung ដែលជាអ្នកគ្រងតំណែងលេខ មួយ ច្រើនអាណិត្តរួចមក ។
ក្នុងនោះលោក Richard Yu ជាអ្នកចាត់ការទូទៅផ្នែកអតិថិជនរបស់ក្រុមហ៊ុន Huawei បានលើកឡើងថា ត្រឹមត្រីមាសទី ៤ ឆ្នាំ ២០១៩ ខាងមុខនេះ ក្រុមហ៊ុន Huawei គ្រោងឡើងទៅកាន់កំពូលតារាងក្នុងការលក់ស្មាតហ្វូនបានច្រើនជាងគេក្នុងលោក ។
ខណៈនេះដែរ Huawei បានបំពាក់ Apple រួចមកហើយ ដោយ Huawei អាចឡើងទៅកាន់តំណែងលេខ ២ ចំណែកឯ អេបផល វិញបានត្រឹម លេខ ៣ នឹង Samsung នៅលេខមួយដដែល ។
បើយោងតាម IDC Samsung របស់ក្រុមហ៊ុនកូរ៉េក៏បានប្រាប់ពីចំនួនស្មាតហ្វូនដែលក្រុមហ៊ុនបានលក់ផងដែរ ដោយ Samsung អាចលក់បាន ៧១,៥ លានគ្រឿង ចំណែកក្រុមហ៊ុន Huawei លក់បានចំនួន ៥៤,២ លានគ្រឿង ឈរលេខរៀងទី ២ រីឯ Apple អាចនាំចេញនៅស្មាតហ្វូនបានត្រឹម ៤១,៣ លានគ្រឿង ប៉ុណ្ណោះ ដែលអាចឈរត្រឹមតំណែងលេខ ៣ បន្ទាប់ពី Huawei ។
ជាមួយគ្នានេះដែរ ទីផ្សាររបស់ Apple នៅមានត្រឹម ១២,១ ភាគរយ បើធៀបនឹង Samsung មានរហូតដល់ ២០,៩ ភាគរយ ព្រមទាំង Huawei មានរហូតដល់ ១៥,៨ ភាគរយ នៃចំណែកទីផ្សារទាំងអស់ផងដែរ ។
សូមបញ្ជាក់ដែរថា ទោះបី Apple ធ្លាក់ដល់លេខរៀងទី ៣ នេះមិនមែនមកពីបច្ចេកទេសនោះទេ តែមកពី Apple មួយឆ្នាំចេញតែស្មាតហ្វូនមួយប៉ុណ្ណោះ ចំណែកឯ Samsung គឺចេញច្រើនម៉ូដ ច្រើនស៊េរី នឹង Huawei ទើបបញ្ចេញម៉ូដែលថ្មីៗ ជាមួយកម្មវិធីល្អទៀតនោះ ទើបធ្វើអោយវាអាចដណ្ដើមទីផ្សាររបស់ Apple បាន ៕