សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ការ​សន្សំ​លុយសម្រាប់​គ្នា​យើង​ខ្លះ​អាច​ជា​រឿង​លំបាក។ បញ្ហា​លំបាក​នោះ​ត្រង់​ថាការ​សន្សំ និង​ការ​ចំណាយចំ​ពេល​ជា​មួយ​គ្នា​ឧទាហរណ៍​​ទំនិញ​​ដែល​គេ​លក់​បញ្ចុះ​តម្លៃ​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​ពុំ​មែន​ជា​វត្ថុ​ឬ​របស់​របរ​ចាំ​បាច់​ដែល​អ្នក​ត្រូវ​ការ។ ពេល​ខ្លះ​យើង​អាច​សម្រេច​ចិត្ត​ទិញ​ត្រូវប៉ុន្តែ​ពេល​ខ្លះ​​ក៏​កើត​មាន​​​ហានិភ័យ​ខ្វះ​ខាត​ថវិកា​ដែល​​មិន​បាន​សន្សំ​​ត្រៀម​ទុក​​​ចំ​​ពេល​ត្រូវ​ការ​ចាំ​បាច់​បន្ទាន់​ណា​​មួយ។ តាម​រយៈ​ចំណុច​មួយ​ចំនួន​​នេះត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ចែក​រំលែក​​ទុក​ជា​គន្លឹះ​​ខ្លះ​ៗ ក្នុង​ការ​​សន្សំ​ប្រភព​ថវិកា ​​ដើម្បី​ស្ថិរភាព​ហិរញ្ញវត្ថុក៏​ដូច​ជា​​ត្រៀម​បង្ការ​​បញ្ហា​នានា​​លើ​ផ្នែក​ហិរញ្ញវត្ថុ​​​ដូច​ជា​៖

.កំណត់​គោល​ដៅ

​​​សំណួរ​មួយ​​សម្រាប់​សួរ​ខ្លួន​ឯងថា​តើ​ហេតុ​អ្វី​បាន​ជា​ត្រូវ​សន្សំ? នោះ​អ្នក​នឹង​អាច​រក​ឃើញ​ចម្លើយពី​​គោល​ដៅ​ផ្ទាល់​ដែល​អ្នក​ចង់​បាន។ តួយ៉ាងយើង​អាច​រក​ឃើញ​ថាអ្នក​សន្សំ​គឺ​ដើម្បី​ផែន​ការ​ចូល​និវត្តន៍ឬ​សន្សំ​ដើម្បី​បើក​អាជីវកម្ម​ក្នុង​ក្តី​ស្រមៃ។ធ្វើ​ដូ​ច​នេះ​អ្នក​នឹង​មាន​កម្លាំង​ចិត្ត​​សន្សំដើម្បី​ឱ្យ​ក្តី​ស្រមៃ​របស់​អ្នក​លេច​ចេញ​ជា​រូប​រាង​។

.ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត​​ដល់​ខ្លួន​ឯង

ជា​ការ​ជម្រុញ​ឱ្យ​​អ្នក​មាន​វិន័យនិង​ខំ​ព្យាយាម​​សន្សំ​ប្រភព​ថវិកា​ខ្លះ ប្រាកដ​ណាស់​ការ​ឱ្យ​រង្វាន់​លើក​ទឹក​ចិត្ត​ខ្លះ នឹង​ធ្វើ​ឱ្យ​អ្នក​​ពេញ​ចិត្ត​បន្ត​​ការ​សន្សំ​ដោយ​ក្តី​រីក​រាយ។ ការ​ចំណាយ​ខ្លះ​ដូច​ជា​ការ​ដើរ​លេង​កម្សាន្តការ​ទិញ​របស់​ដែល​អ្នក​ចូល​ចិត្តនឹង​ជួយ​បង្កើន​ថាម​ពល​អ្នក​​ ឱ្យ​​បន្ត​​ទៅ​គោល​ដៅ​ខាង​មុខតែ​យ៉ាង​ណា​ក៏​ពុំ​គួរ​ចំណាយ​ច្រើន​​ពេក​រហូត​ភ្លេច​គោល​ដៅ​អ្នក​នោះ​ដែរ។

.អ្វី​ដែល​អ្នក​ធ្វើ​បាន​ដោយ​ខ្លួន​ឯងមិន​ចំណាយ​ច្រើន គួរ​ផ្តើម​ធ្វើ​វា​!

របស់​របរ​មួយ​ចំនួនដែល​យើង​អាច​ច្នៃ​ធ្វើ​បាន​ដូច​ជា​ស៊ុម​រូប​ថត វត្ថុ​តាំង​លំអ​ផ្ទះ ឬ​មួយ​ក៏​​អាហារ​សម្រន់​មួយពេល ដែល​អាច​ចម្អិន​បាន​​ដោយ​ខ្លួន​ឯងគួរ​ផ្តើម​ធ្វើ​តែ​ម្តង​។ សកម្មភាព​ទាំង​​នេះនឹង​ជួយ​ឱ្យ​ប្រភព​ថវិកា​អ្នកស្ថិត​នៅ​ក្នុង​ខ្ទង់​សន្សំ និង​មិន​រត់​ចេញ​លើ​​ទម្លាប់​​ចាយ​ដែល​មិន​ចាំ​បាច់​។

.សរសេរ​ចំណូល​-ចំណាយ

ប្រាកដ​ណាស់សកម្មភាព​ចំណូល​-ចំណាយ​ប្រចាំ​ថ្ងៃដែល​បាន​សរសេរ​ចេញ​លើ​ក្រដាស នឹង​​ជួយ​ឱ្យ​យើងឃើញ​ពី​របៀប​ដែល​ត្រូវ​រៀប​ចំ​ឱ្យ​​មាន​​សណ្តាប់​ធ្នាប់​ លើ​ការ​ចាយពោល​គឺ​កែ​​លម្អ​ចំណុច​ខ្វះ​ខាត​​លើ​ការ​ចាយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ធ្វើ​បែប​នេះ នឹង​ជួយ​ឱ្យ​ទម្លាប់​ចាយ​វាយ​អ្នកមាន​វិន័យ​ និង​​របៀប​រៀប​រយ៕