សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ប្រិយ​មិត្ត​ប្រាកដ​ជា​ធ្លាប់​​ស្គាល់ ​ឬ​ ឮ​​​អំពី​បុគ្គល​ឆ្នើម​ម្នាក់​ក្នុង​វិស័យ​កីឡា​បាល់​ទាត់នោះ​គឺ លោក CristianoRonaldo។ ទម្រាំ​​ឈាន​ដល់ឈ្មោះ​ជា​តារា​បាល់​ទាត់​ល្បីពុំ​មែន​កើត​ឡើង​ដោយ​​គ្មាន​ការ​តាំង​ចិត្តឬ​គ្មាន​វិន័យ​ ការ​ព្យាយាម​នោះ។ ៤​ រឿង​ខាង​ក្រោម​នេះត្រូវ​បាន​សារព័ត៌មាន​​អន្តរជាតិ​​លើក​ពី​រឿង​រ៉ាវ​ជីវិត​​​បន្ត​ប្រកាន់​ភ្ជាប់​​​វិន័យ ​របស់Cristiano Ronaldo មក​ទល់​បច្ចុប្បន្ន​ទោះ​មាន​ឈ្មោះ​ជា​​​មនុស្ស​ជោគ​ជ័យ​​​ហើយ​ក៏​ដោយ​៖

.មាន​​គំនិត​សុទិដ្ឋិនិយម​(គិត​ដោយ​វិជ្ជមាន)

​​ CristianoRonaldo ត្រូវ​បាន​គេ​លើក​ឡើង​ថាជា​មនុស្ស​​ប្រកប​ដោយ​គំនិត​សុទិដ្ឋិ​និយម​។ តារា​បាល់​ទាត់​ជម្រើស​ជាតិ​ព័រទុយ​ហ្គាល់​រូប​នេះមិន​ធ្លាប់​ត្អូញ​ត្អែរ​ពី​បញ្ហា​ឬ​បន្ទោស​​​​រឿង​អ្វី​មួយ​ឡើយប៉ុន្តែ​​គេ​ឃើញ​លោក​ច្រើន​​ប្រើ​ពេល​ផ្តោត​លើ​ការងារ​ទាំង​នោះដើម្បី​​រក​វិធី​ទៅ​ដោះ​ស្រាយ​បញ្ហា ឬ​ចំណុច​ខ្វះ​ខាត​ទាំង​នោះ។​ Ronaldo និយាយ​ថាកិច្ច​ការ​ក្នុង​អាជីពគឺ​ត្រូវ​ប្រើ​​ផ្នត់​គំនិត​ល្អ​ព្រោះ​​ថា ការ​គិត​​វិជ្ជមាន​គឺ​នាំ​ឱ្យ​អារម្មណ៍​​ស្រឡះ​ល្អ​ផ្តោត​​តែ​លើ​សកម្មភាពសម្រាប់​ដោះ​ស្រាយ​បញ្ហាដោយ​មិន​ខាត​ពេល​។

.កុំ​ឈប់​រៀន​ពី​អ្វី​ថ្មី

​ក្នុង​សម្ភាស​របស់Ronaldo លោក​លើក​ឡើង​ថាមនុស្ស​គ្រប់​គ្នា​ក្រោយ​ពេល​​មាន​តម្រូវ​ការ​មូលដ្ឋាន(ជម្រក​អាហារ​ សុវត្ថិភាព...)​ គ្រប់​គ្រាន់​ហើយនោះ​​ការ​​​រៀន​​​សូត្រ​អភវិឌ្ឍ​ខ្លួន​។ ជីវិត​ជា​លទ្ធផល​នៃ​ការ​ប្រឹង​ប្រែង​អភិវឌ្ឍ​​វាដោយ​​ខ្លួន​អ្នក។ ប្រសិន​បើ​អ្នក​មិន​រៀន​អ្វី​ថ្មី​សម្រាប់​ជីវិត​នោះ​ទេនោះ​អ្នក​​នឹង​នៅ​តែ​ស្ថិត​ក្នុង​បទ​ពិសោធ​និង​អារម្មណ៍​ដដែល​ៗ​មួយ​កន្លែង​។

CristianoRonaldo យល់​ថា ​​​លោក​មិន​គួរ​ឈប់​​អភិវឌ្ឍ​ខ្លួន​​​ឡើយ ដូច​នេះ​លោក​តែ​ង​រៀន​សូត្រ​ពី​មនុស្ស​គ្រប់​គ្នា​ដែល​លោក​បាន​ជួបរាប់​តាំង​ពី​កីឡាករ​ក្នុង​ក្រុមគ្រូ​បង្វឹក និង​បុគ្គលិក​ក្លិប​បាល់​ទាត់​។

.មាន​ចំណង់​ទៅ​រក​ភាព​ជោគ​ជ័យ

អ្នក​កាន់​តែ​ចង់​​ដល់​​គោល​ដៅ​នោះ​ល្បឿន​នៃ​ការ​ខំ​ប្រឹង​ប្រែង​នឹង​​កាន់​តែ​លឿន​ទៅ​ដល់​នោះ​ដែរ​។ ហើយ​ Ronaldo បាន​សម្តៅ​ន័យ​ថា ពេល​អ្នក​គិត​ផ្តោតយក​ចិត្ត​ទុក​ដាក់​​លើ​គោល​ដៅនោះ​​​ល្បឿន​​ទៅ​កាន់​គោល​ដៅ​នឹង​កាន់​តែ​​លឿន​។ លោក​ បាន​បន្ថែម​ទៀត​ថាការ​មាន​ចំណង់​​ចង់​បាន​ភាព​ជោគ​ជ័យ​ជា​វិធី​ផ្ទាល់​ខ្លួន​របស់​​លោកដែល​ធ្វើ​ឱ្យ​គេច​ពី​ភាព​ខ្ជិលស្រណុក​សុខ​ស្រួលជា​ទម្លាប់​សកម្ម​ទៅ​រក​​​ភាព​ជោគ​ជ័យ​ដែល​បាន​កំណត់​។ ហើយ​បរាជ័យ​ខ្លះមិន​អាច​ឱ្យ​លោក​បោះ​បង់​ចោល​គោល​ដៅ​ដែល​កំណត់​ទុក​នោះ​ឡើយផ្ទុយ​ទៅ​វិញ​វា​ជា​មេរៀន​ដែល​ធ្វើ​ឱ្យ​លោក​រក​ឃើញ​វិធី​​ប្រសើរ​ជាង​មុន​។

.វិន័យ​ផ្ទាល់​ខ្លួននិង​ជីវិត​បែប​សុខភាព​ល្អ

ក្រោយ​ញ៉ាំ​អាហារ​រួច ​Ronaldo តែង​មាន​​ពេល​​ធ្វើ​ចលនា​រាង​កាយដើម្បី​​រំលាយ​អាហារ​ហើយ​នេះ​ជា​ទម្លាប់​ដែល​ធ្វើ​ឱ្យ​រាង​កាយ​​​លោកនៅ​តែ​​រហ័ស​រហួននិង​រក្សា​រាង​បាន​យ៉ាង​ល្អ​។ បន្ថែម​ពី​​នោះតារា​បាល់​ទាត់​ជន​ជាតិ​ព័រទុយហ្គាល់​រូប​នេះយល់​ថា ផ្លូវ​ទៅ​កាន់​ភាព​ជោគ​ជ័យ​របស់​លោក​ក៏​ត្រូវ​ការ​ជីវិត​មាន​សុខភាព​ល្អ​ផង​ដែរ​។ដូច​នេះ Ronaldoតែង​មាន​វិន័យ​ប្រចាំ​ខ្លួន​គឺ​គ្មាន​​ជាតិ​ស្រវឹង គ្មាន​ការ​ញ៉ាំ​មិន​ទៀង​ទាត់គ្មាន​ការ​បំពាន​វិន័យ​។ Ronaldoញ៉ាំ​តែ​អាហារ​មាន​ប្រយោជន៍​ល្អ​ដល់​សុខភាព និង​ផ្តោត​លើ​វិន័យដើម្បី​ខ្លួន​លោកនិង​អាជីព​របស់​ខ្លួន​ហើយ​លោក​នៅ​តែ​បន្ត​ធ្វើ​បែប​នេះ​ជាប់​រហូត ទោះ​បី​ពេល​នេះ លោក​មាន​ភរិយានិង​កូន​៤​នាក់​ហើយ​ក៏​ដោយ​!

Image

Image