សមាគមន៍សុខភាពផ្លូវចិត្តរបស់ប្រទេសកាណាដាបានឱ្យនិយមន័យជំងឺថប់បារម្មណ៍ថាជាជំងឺផ្លូវចិត្តមួយប្រភេទដែលជះឥទ្ធពិលធ្ងន់ធ្រទៅលើជីវភាពរស់នៅការគិត អារម្មណ៍ និងសកម្មភាពរបស់មនុស្ស។ ជាមួយគ្នានេះ របបអាហារបានដើរតួសំខាន់ណាស់ មិនត្រឹមតែដើម្បីទ្រទ្រង់សុខភាពផ្លូវកាយ តែសម្រាប់អ្នកកើតជំងឺថប់បារម្មណ៍នេះគួរជៀសវៀងអាហារ៥ប្រភេទខាងក្រោមនេះដើម្បីកុំឱ្យអាការៈភ័យព្រួយនេះកាន់តែមានសភាពធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។
១. ជាតិកាហ្វេអ៊ីន
មនុស្សភាគច្រើនបានដឹងហើយថាជាតិកាហ្វេអ៊ីនមាននៅក្នុងកាហ្វេ ភេសជ្ជៈប៉ូវកម្លាំង តែ ហើយនិងសូកូឡា។ គ្រូពេទ្យផ្នែករបបអាហារនៃប្រទេសកាណាដាជាច្រើនបានពន្យល់ថា ជាតិកាហ្វេអ៊ីននេះទៅរំញោចប្រព័ន្ធប្រសាទ និងទៅជំរុញអារម្មណ៍រំញោចក្នុងរយៈខ្លីណាមួយ។ ដូច្នេះហើយ សម្រាប់អ្នកដែលមានអាការៈឬជំងឺថប់បារម្មណ៍ ជាពិសេសអ្នកដែលឆាប់តក់ស្លុត ពួកគេនឹងជួបប្រទះនូវអាការៈបេះដូងលោតញាប់ និងដង្ហើមខ្លី ថប់ៗ។ ជាតិកាហ្វេអ៊ីននេះនឹងធ្វើឱ្យអារម្មណ៍តក់ស្លុតកាន់តែធ្ងន់ធ្ងរឡើងៗ ព្រោះវានឹងទៅបង្កើនចង្វាក់បេះដូង ភាពភ័យខ្លាច និងឈឺក្បាល។
២. គ្រឿងស្រវឹង
មជ្ឈមណ្ឌលញៀនរបស់អាមេរិកបានពន្យល់ថា បុគ្គលមួយចំនួនអាចនឹងជ្រើសរើសការផឹកគ្រឿងស្រវឹងដើម្បីទប់ទល់ជាមួយអារម្មណ៍តក់ស្លុតឬថប់បារម្មណ៍នេះ។ ប៉ុន្តែការប្រើប្រាស់គ្រឿងស្រវឹងដើម្បីគោលបំណងមួយនេះនឹងជះឥទ្ធិពលកាន់តែអាក្រក់ចំពោះអ្នកទៅវិញ។ បន្ថែមពីនេះ សមាគមន៍ជំងឺបាក់ទឹកចិត្ត និងថប់បារម្មណ៍របស់អាមេរិកបានថ្លែងថា យុវជនប្រមាណ១៥លាននាក់ ឬស្មើនឹង៧%នៃចំនួនប្រជាជនបានកើតជំងឺថប់បារម្មណ៍សង្គមក្នុងមួយឆ្នាំៗ។ ពួកគេថែមទាំងបានបន្ថែមថា ប្រជាជនប្រហែល២០%បានកើតជំងឺថប់បារម្មណ៍នេះដោយសារតែផឹកគ្រឿងស្រវឹងនេះហើយ។
៣. ជាតិស្ករ
ការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្របានរកឃើញថា កម្រិតសេរ៉ូតូនីនខ្ពស់អាចធ្វើឱ្យអាការៈថប់បារម្មណ៍កាន់តែអាក្រក់ទៅៗ។ ជាតិស្ករគឺជាប្រភពដ៏សំខាន់មួយដែលនាំឱ្យកម្រិតសេរ៉ូតូនីនកើនឡើង។ជាធម្មតា រាងកាយបញ្ចេញអាំងស៊ុយលីនដើម្បីបឺតស្រូបជាតិគ្លុយកូសដែលលើស និងធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមមានស្ថេរភាពប៉ុន្តែការទទួលទានជាតិស្ករច្រើនពេកនឹងធ្វើឱ្យរាងកាយត្រូវធ្វើការខ្លាំងដើម្បីឱ្យកម្រិតជាតិស្ករក្នុងឈាមនោះត្រឡប់មករកកម្រិតធម្មតាវិញ។ ជាលទ្ធផល ការទទួលទានជាតិស្ករច្រើននឹងធ្វើឱ្យអារម្មណ៍របស់អ្នកប្រែប្រួល ហើយទៅបង្កើតអាការៈថប់បារម្មណ៍ឱ្យកាន់តែធ្ងន់ធ្ងរ៕