តម្លៃនៃការដាក់ផ្សាយពាណិជ្ជកម្មដោយប្រើភ្លើងឡាស៊ែ សម្រាប់ឈុតខ្លីៗ ឬសារនៅលើមុខអគារខ្ពស់បំផុតរបស់ពិភពលោក Burj Khalifa ក្នុងប្រទេសឌូបៃ ចាប់ផ្តើមពីតម្លៃជាង $68,000 ក្នុងរយៈពេលបីនាទី ក្នុងថ្ងៃធ្វើការចាប់ពីម៉ោង 8 យប់ដល់ម៉ោង 10 យប់។ 

ការផ្សាយនេះ គិតថ្លៃកើនឡើងដល់ជាង $95000 ក្នុងអំឡុងពេលចុងសប្តាហ៍។ 

សម្រាប់ការផ្សាយរយៈពេល៦នាទី ចាប់ពីនៅចន្លោះម៉ោង 8 យប់ដល់ម៉ោង 10 យប់ តម្លៃគឺ AED 500,000 ($1,36,128.50) ហើយតម្លៃជាង 27ម៉ឺនដុល្លារ អ្នកអាចទទួលបានការផ្សាយ ១៥នាទី ( ដែលការផ្សាយម្ដង មាន ៣នាទី) ចាប់ពីចន្លោះម៉ោង 7 យប់រហូតដល់ពាក់កណ្តាលអធ្រាត្រ៕