នៅកម្ពុជា ផ្នត់គំនិតអវិជ្ជាមានលើអ្នកមានរូបសាក់ដែលមានក្នុងមនុស្សភាគច្រើន គឺតែងយល់ថា អ្នកដែលមានរូបសាក់លើស្បែក គឺជាមនុស្សមិនល្អ ជាមនុស្សពាលតែជាក់ស្ដែង ​ការ​សាក់មានបង្កប់នូវអត្ថន័យល្អជាច្រើន​។

ប្រឆាំង​នឹងទស្សនៈយល់​ច្រឡំ​ខាងលើ  មនុស្ស​ដែល​មាន​​សាក់ ​គឺ​ជា មនុស្សដែលអង់អាចក្លាហាន​ហ៊ានបង្ហាញនូវភាពដាច់ដោយឡែកពីអ្នកដទៃ បង្ហាញពីភាព​ស្មោះត្រង់​ បង្ហាញពី​ព្រលឹង និង​ចិត្តគំនិតរបស់គេ​អាច​និយាយ​បាន​ថា មនុស្ស​ដែល​មាន​ចាក់​សាក់​ មាន​ការបើកចំហ ​។

​សម្រាប់​អ្នក​ដែល​មានចាក់​សាក់​ ស្នាម​សាក់នីមួយៗ​ដែល​បង្ហាញតាម​រយៈ​រូបភាព​នៅ​លើ​រាងកាយខ្លះបានបង្កប់ពីអត្ថន័យ​នៃជីវិត ចំណង់ចំណូលចិត្ត ពិតមែនតែរូបខ្លះ អាចមិនមានភាព​វិជ្ជមាន​ឬ​មិនបានបង្ហាញពីសុចរិតភាព​ តែពួកគេដឹងថា ពួក​គេកំពុងធ្វើអ្វី និងជានរណា​ពិតប្រាកដ។តើនោះមិនមែនជាការបង្ហាញពី​ភាព​ស្មោះត្រង់ ​ឬ​ភាព​ក្លាហានទេឬ?

ខាងក្រោម​នេះ​ ជា​ហេតុផល​​ចំនួន ប្រាំមួយ​ដែលអាចដូរផ្នត់គំនិតអវិជ្ជមាន លើអ្នកដែលមានរូបសាក់៖

១. ទ្រាំនឹង​ការ​ឈឺ​ចាប់
គេពិតជាមានភាពក្លាហានណាស់ ក្នុងការទ្រាំនឹង​ការ​ឈឺចាប់ ដែលត្រូវវត្ថុមុតស្រួចចាក់លើស្បែកជាច្រើននាទី​។ការ​សាក់​រូប​ ​បង្ហាញ​ឱ្យ​ឃើញ​ថា គេ​មាន​ការ​ឈឺ​ចាប់ ទោះជាការឈឺចាប់នោះតិចតួចក្ដីតែពួក​គេ​​ចាប់​អារម្មណ៍​​ក្នុង​ការ​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ខ្លួនជាង ​និងចង់បង្ហាញឱ្យ​ពិភពលោក​បាន​ដឹង​ថាពួក​គេជាមនុស្សបែបណា​។

២. គ្មានអ្វីត្រូវលាក់បាំង
ពួក​គេ​ពិត​ជា​គ្មាន​អ្វី​ដែល​ត្រូវ​លាក់អ្នក ពីរូបដែលមានលើរាងកាយដែលធ្លាប់ជា​អា​ថ៍​កំបាំង​ជា​ជាង​លាក់​ព្រោះតែ​ភាពខ្មា​ស់​អៀន ​ក្នុង​រឿង​ដែល​ពួក​គេ​បាន​ធ្វើ​នៅ​ក្នុង​អតីតកាល​ឬ​អារម្មណ៍​ដែល​អ្នក​ផ្សេង​ទៀត​នឹង​គិត​។ ពួក​គេ​មាន​ឆន្ទៈ​ក្នុង​ការ​ប្រឈម​មុខ​នឹងកំហុសដែលខ្លួន បានធ្វើ ដោយរូបខ្លះជាលក្ខណៈសំគាល់ ដែល​អាចប្រាប់​រឿង​រ៉ាវពី​អតីតកាល​ ឬ​បច្ចុប្បន្នឱ្យ​អ្នកបាន​ដឹងថា ​ការសាក់នេះ បានធ្វើអោយគេក្លាយជាតួអង្គមួយថ្មី ​ដែល​តំណាង​ឱ្យ​ភាព​ស្មោះត្រង់​និង​ភាព​ក្លាហាន​។

៣. ដឹង​ពី​បំណង​របស់​ខ្លួនឯង
អ្នកដែលមានរូបសាក់ ​មិន​ចាំបាច់​លាក់ពុត​ នៅ​ពីក្រោយ​វាំងននទៀតឡើយ ​។ពួក​គេដឹង​ច្បាស់​លាស់ ​អំពី​បំណង​ប្រាថ្នា ​និងអ្វីដែលពួក​គេ​ចង់​បាន ​បើ​ទោះ​បីមិនមែនជាការពិតក្ដី។រឿង​ដែលសំខាន់សម្រាប់ពួកគេ ​គឺ​ថា​ពួក​គេ​មាន​ភាព​ក្លាហាន​ក្នុងការសុ​បិ​ន្ត​ និង​ការ​ប្រ​មើល​មើល​អ្វីដែល​ពួក​គេ​ចង់​បាន ​ពី​ជីវិតនិង​អនាគត ហើយ​ធ្វើការ​ឆ្ពោះ​ទៅ​រក​ក្តី​សុបិន​ និង​សេចក្តី​ប្រាថ្នា​របស់​ខ្លួន ដែលមានបង្ហាញខ្លះៗតាមរយៈរូបសាក់​។

៤. ទ្រាំនឹងការយល់ខុសលើពួកគេ
អ្នកមានរូបសាក់ បាន​ឆ្លងកាត់​ ការមិនពេញចិត្តជាច្រើន ពីមនុស្សនៅជុំវិញ​តែ​គេនៅតែអង់អាច ដើម្បីបង្ហាញពី​អត្តសញ្ញាណ​ខ្លួន​។ ពួក​គេ​គឺ​មិន​មែន​ជា​ប្រភេទមនុស្សងាយចុះចេញដោយសារតែការមិនយល់ពីអ្នកដទៃ ហើយ​ត្រូវលាក់ខ្លួន ​ពី​ពិភពលោកខាងក្រៅ​នេះ​ឡើយ។ ពួក​គេ​មាន​បំណងបញ្ជាក់អោយឃើញ ពីការ​វិនិច្ឆ័យខុស​ ការយល់ខុស ដោយ​មិន​មាន​ការ​ព្រួយ​បារម្ភ​នឹង​អ្វី​ដែល​អ្នកដទៃ​គិត​។ពួក​គេ​អាច​ថែខ្លួន​ឯង ​និង​ដោះស្រាយ​ជាមួយ​បញ្ហាគ្រប់យ៉ាង ​ដែលមានចំពោះមុខ ដល់សព្វថ្ងៃនេះបាននោះមិនមែនជាការទ្រាំដ៏​ក្លាហានទេឬ?​​


៥. ​បើកចំហ ចំពោះការយល់ឃើញលើអ្នកដទៃ
មនុស្សមានលក្ខណៈសំគាល់ដាច់ដោយឡែកពីគ្នា មិនថាការតុបតែងខ្លួន ការស្លៀកពាក់ឬការសាក់ជាដើម តែអ្នកដែលមានរូបសាក់ គឺងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង ងាយសម្របខ្លួននិងឆាប់យល់ពីមនុស្សដែលមានការតុបតែងប្លែកៗ ដូចជារូបគេ។ពួក​គេ​មាន​ឆន្ទៈ​ក្នុង​ការ​និយាយ​ ដោយភាពស្មោះត្រង់ និង​ចង់អោយ​ពិភពលោកបានលឺ​សំឡេង​ព្រមទាំង​ទទួល​ស្គាល់ ​លើភាព​រឹងមាំរបស់គេ។ វា​ជា​សមត្ថភាព​របស់​ខ្លួន ​ក្នុង​ការ​ស្វែង​រក​អត្ថន័យ​ចម្រុះ​ទៅ​នឹង​ពិភព​លោក​ដែល​នៅ​ជុំវិញ​ខ្លួនគេ​ តាមការយល់ឃើញរៀងៗខ្លួន។

៦. ពេញចិត្ត លើខ្លួនឯង
អ្នក​អាច​ដោះ​ស្រាយ​ជាមួយ​ពិភពលោក​ដោយ​ស្មោះត្រង់​ ពេល​ដែល​អ្នក​មាន​ភាព​ស្មោះត្រង់​ជាមួយ​ខ្លួន​ឯងសិន​។គេ​ដឹង​ថា ​ភាព​ស្រស់​ស្អាត​បង្កប់នៅក្នុង​ភាពខ្មៅងងឹត ដូចជាការ​ឆ្លាក់នៅ​ក្នុង​ស្បែក​របស់​ពួក​គេផងដែរ​។មនុស្ស​ដែល​មាន​ការ​ចាក់​សាក់ ​អាច​ពេញចិត្តជាមួយ​ហេតុផល​នៃវត្តមាននិងអ្វីដែលបង្ហាញពីខ្លួនរបស់ពួកគេ។ពួក​គេ​សប្បាយ​ចិត្តលើអ្វីដែលជាខ្លួនឯង ជា​ជាង​ធ្វើអ្វី​ដែលមិនមែនជាខ្លួនឯង៕