មិនថាសម័យកាលជឿនលឿនខ្លាំងប៉ុណ្ណាមនុស្សនៅតែពេញនិយមក្នុងការអានសៀវភៅនិងថែរក្សាសៀវភៅសម្រាប់អានគ្រប់ជំនាន់ក្នុងជីវិតរបស់ខ្លួន។ យ៉ាងណាមិញក៏ព្រោះតែសៀវភៅមានច្រើនប្រភេទច្រើនក្បាលខ្លាំងពេកជារៀងរាល់ឆ្នាំមនុស្សមួយចំនួនអាចនឹងពិបាកស្វែងរកសៀវភៅក្នុងការអានដើម្បីសម្រេចគោលដៅរបស់ខ្លួនដែលបានព្រៀងទុក។ ដូច្នេះខាងក្រោមនេះ ជាការចែករំលែកនូវសៀវភៅប៉ុន្មានក្បាលដែលអ្នកគួរតែ ចំណាយពេលវេលាអានយ៉ាងតិចឲ្យបានម្តងក្នុងមួយជីវិតរបស់ខ្លួន។

១. សៀវភៅ 7 Habits Of Highly Effective People និពន្ធដោយលោក Stephen R.Covey

សៀវភៅដ៏ល្បីមួយក្បាលនេះបាននិយាយពីការបង្កើតទម្លាប់ល្អៗដើម្បីក្លាយជា មនុស្សម្នាក់ជោគជ័យ។ ហើយបន្ថែមពីនោះទៀតគឺយើងក៏ត្រូវការភាពស្មោះត្រង់ សុច្ចរិតនិងយុត្តិធម៌ដើម្បីឲ្យក្លាយជាមនុស្សជោគជ័យពិតប្រាកដ។

២. សៀវភៅ Atomic Habitsនិពន្ធដោយលោក James Clear

អ្វីៗទាំងអស់កើតឡើងពីបំណែកតូចៗផ្គុំគ្នាហើយទម្លាប់របស់យើងក៏មិនខុសគ្នា គឺកើត ឡើងពីទង្វើដដែលៗធ្វើឡើងជាប្រចាំ។ក្នុងសៀវភៅនេះបានលើកឡើងពីការ ស្រាវជ្រាវវិទ្យាសាស្រ្តជាច្រើនអមជាមួយវិធីសាស្រ្តក្នុងយកឈ្នះទម្លាប់មិនល្អ។

៣. សៀវភៅ The Power Of NOW និពន្ធដោយលោកEckhart Tolle

ចិត្តរបស់យើងចូលចិត្តរវើរវើយក្នុងអនាគតកាលនិងអតីតកាល។ ហេតុនេះប្រសិនបើ អ្នកចង់ផ្លាស់ប្តូរខ្លួនឯង ត្រូវទាញចិត្តឲ្យស្ថិតក្នុងបច្ចុប្បន្នកាល។សៀវភៅមួយក្បាលនេះ និយាយពីវិធីសាស្រ្តក្នុងការផ្លាស់ប្តូរខ្លួនឯងដែលត្រូវការអនុវត្តហើយការផ្លាស់ប្តូរ ត្រូវតែចេញពីការខាងក្នុងមក។

៤.សៀវភៅ Man’s Search For Meaning និពន្ធដោយលោក Viktor E.Frankl

សៀវភៅនេះនិយាយពីជីវិតរបស់អ្នកនិពន្ធផ្ទាល់ដែលបានបាត់បង់អ្វីៗគ្រប់យ៉ាងក្នុងសង្រ្គាមលោកលើកទីពីរ។ សៀវភៅនេះសង្កត់ធ្ងន់លើទ្រឹស្តី Logo therapy ដែលបង្ហាញថាមនុស្សយើងត្រូវការអត្ថន័យនៃជីវិត ដើម្បីរស់នៅ និងពុះពារតស៊ូ ទោះស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។

៥. សៀវភៅ How to win friends and influence people និពន្ធដោយលោក Dale Carnegie

លោកបានបង្ហាញថាការពូកែទំនាក់ទំនង មិនមែនអាស្រ័យលើទេពកោសល្យពីធម្មជាតិ ឡើយប៉ុន្តែអាស្រ័យលើការចេះប្រើតិចនិចឲ្យត្រូវ និងកាលៈទេសៈ។ ប្រសិនបើអ្នកចង់ ក្លាយជាមនុស្សពូកែទំនាក់ទំនងម្នាក់សាកល្បងអានលេងៗទៅ។

៦. សៀវភៅ The Happiness Trap និពន្ធដោយលោក Russ Harris

សៀវភៅបែបចិត្តសាស្រ្តនេះនិយាយពីទម្លាប់របស់មនុស្សក្នុងការដេញតាមសុភមង្គល មានន័យថាការដេញតាមអារម្មណ៍រីករាយ ហើយគេចវេស អារម្មណ៍មិនរីករាយ។ នរណាទៅអាចរីករាយ៣០ថ្ងៃក្នុងមួយខែបាន។ ក្នុងសៀវភៅមួយក្បាលនេះក៏មាន លំហាត់ជាច្រើនក្នុងការរៀបគ្រប់គ្រងនិងស្វែងយល់ពីអារម្មណ៍។

៧. សៀវភៅ Rich Dad Poor Dad  និពន្ធដោយលោក Robert T.Kiyosaki

សៀវភៅមួយក្បាលដែលល្បីតាំងពីយូរយារណាស់មកហើយដោយនិយាយពីការគ្រប់គ្រងលុយកាក់រវាងតួអង្គពីរនាក់ ឪពុកអ្នកក្រ និងឪពុកអ្នកមាន។ ឪពុកអ្នកក្រធ្វើការដើម្បីលុយ។ ចំណែកឪពុកអ្នកមានប្រើលុយឲ្យធ្វើការឲ្យគាត់ ហើយបង្កើតលុយមកកាន់តែច្រើន។

៨. សៀវភៅ The Power Of Positive Thinking និពន្ធដោយលោក Norman Vincent Peale

នេះជាសៀវភៅមួយក្បាលដ៏ល្អ សម្រាប់អ្នកដែលចង់បង្កើនភាពជឿជាក់លើខ្លួនឯង និងបង្កើតផ្នត់គំនិតសុទិដ្ឋិនិយម។

៩. សៀវភៅ The 5Love Languages និពន្ធដោយលោក Gary Chapman

ភាសានៃក្តីស្រឡាញ់ ដែលមាន៥យ៉ាងជួយយើងក្នុងការបង្កើតឲ្យមានក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ជាមួយដៃគូអមជាមួយនឹងការយល់ដឹងពីការផ្តល់និងទទួលក្តីស្រឡាញ់។

១០. សៀវភៅ The Magic Of Thinking BIG និពន្ធដោយលោក David J.Schwartz

នេះជាសៀវភៅមួយដែលបង្ហាញពីការគ្រប់គ្រងចិត្តខ្លួនឯងឲ្យបានល្អដើម្បីអាចសម្រេច គោលដៅធំៗ ព្រោះអីចិត្តយើងជាកម្លាំងមួយដ៏អស្ខារ្យប៉ុន្តែត្រូវការបង្ហាត់បន្ថែម៕