សម្រួលអារម្មណ៍ឱ្យស្ងប់ និងមិនឱ្យតានតឹង ដោយប្រើវិធីទាំងនេះ អាចជួយបាន
អារម្មណ៍ស្រេ្តស អន្ទះអន្ទែងធុញថប់ ដូចជានៅពេលឡើងធ្វើបទបង្ហាញ ពេលសម្ភាស ឬការងារច្រើនពេក នរណាក៏ធ្លាប់កើតមាន ពីមួយថ្ងៃទៅមួយថ្ងៃ ហើយរឿងនេះគឺជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ។ តែយ៉ាងណាមិញយើងក៏អាចមានវិធីដោះស្រាយ ខ្លះៗ ដែលអាចជួយសម្រួលអារម្មណ៍ទាំងនោះទៅរកស្ថានភាពប្រសើរវិញបាន តាមរយៈអ្នកមានបទពិសោធជាច្រើនបានចែករំលែកជាគន្លឹះដូចខាងក្រោមនេះ ដែលមានដូចជា៖
សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ១.សម្រួលដង្ហើម
សម្រួលដង្ហើមដោយការដកដង្ហើមចេញចូលឱ្យបានវែងៗ ជាវិធីមួយពេញនិយមនិងមានប្រសិទ្ធិភាព ហើយវិធីនេះក៏ត្រូវបានអ្នកជំនាញផ្នែកសុខភាពលើកឡើងថា ជាវិធីសាស្រ្តល្អផងដែរដើម្បីសម្រួលអារម្មណ៍ឱ្យបានស្ងប់ល្អ ដោយដង្ហើមធំវែងៗជួយប្រមូលអារម្មណ៍ ស្មារតីអ្នកទៅផ្តោតលើរាងកាយ ដូចនេះអារម្មណ៍ស្រ្តេសក៏បានកាត់បន្ថយហើយអារម្មណ៍ក៏បានស្រស់ថ្លាឡើងវិញផងដែរ។
២.ទទួលស្គាល់ ថាអ្នកជួបអារម្មណ៍តានតឹង
តាមការលើកឡើងពីអ្នកចិត្តសាស្រ្តនៅពេលអ្នកទទួលស្គាល់ ឬដឹងអារម្មណ៍ថា អ្នកកំពុងជួបភាពតានតឹងឬកំពុងខឹងនោះជារឿងល្អមួយដែលជួយឱ្យអ្នករកវិធីដោះស្រាយបញ្ហានោះបានហើយអារម្មណ៍ទាំងនោះ នឹងបាត់បង់ដោយអ្នកអាចស្វែងរកដើមហេតុដែលធ្វើឱ្យអ្នកខឹង ឬស្រ្តេស។
៣.សម្រាករាងកាយរបស់អ្នក
នៅពេលអារម្មណ៍អ្នកជួបសម្ពាធតានតឹងនោះអ្នកសម្គាល់ឃើញសាច់ដុំរបស់អ្នក ឈឺ ឬឡើងតឹង ដោយសារអារម្មណ៍នោះ។ដូចនេះ ការសម្រួលសាច់ដុំតាមវិធីផ្សេងៗ មិនថាការម៉ាស្សាឬការសម្រាកធ្វើលំហាត់ប្រាណ ឬការធ្វើយូហ្គា (Yoga) នឹងអាចបន្ធូរបន្ថយអាការៈតានតឹងអារម្មណ៍របស់អ្នកបាន។
៤.សរសេរអារម្មណ៍តានតឹងលើក្រដាស
ប្រសិនបើអ្នកជួបអារម្មណ៍ធ្វើឱ្យតានតឹង ឬខឹងខ្លាំង វិធីដែលអាចជួយបានផងដែរនោះគឺការសរសេរវានៅលើក្រដាស ដែលការសរសេរវាចេញមក នឹងអាចសម្រួលអារម្មណ៍អ្នកបានខ្លះ ហើយអ្នកក៏អាចរកវិធីសមស្របទៅដោះស្រាយលើប្រភពបញ្ហា ដែលអ្នកបានសរសេរបានដោយប្រសិទ្ធិភាពក៏ថាបាន។
៥.ប្តូរបរិយាកាសថ្មី
ប្តូរបរិយាកាសដោយចេញពីកន្លែងដែលធ្វើឱ្យអ្នកមានអារម្មណ៍តានតឹងនោះទៅទីកន្លែងថ្មី ដែលមិនធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លាឡើងវិញដូចជា ទៅកន្លែងដែលមានខ្យល់បរិសុទ្ធ ឬទីកន្លែងទូលាយ មានបរិយាកាសល្អក៏អាចជួយសម្រួលអារម្មណ៍បានប្រសើរ។ ម្យ៉ាងទៀតការចែករំលែករឿងរ៉ាវជាមួយមនុស្សដែលយើងជឿទុកចិត្ត និងអាចផ្តល់ជាការលើកទឹកចិត្ត ឬយោបល់ល្អៗ ចំពោះអារម្មណ៍ខឹងទាំងនោះក៏អាចជួយសម្រួលអារម្មណ៍ទុក្ខសោករបស់អ្នកបានផងដែរ៕
https://www.healthline.com/health/how-to-calm-down