ស្ពាន-SPIEN ជាវេបសាយក្នុងស្រុកមួយបង្កើតដើម្បីផ្សព្វផ្សាយពីព័ត៌មានកសិកម្មខ្មែរនិង រៀបចំដើម្បីកសិករខ្មែរអាចដាក់លក់ផលិតផលរបស់ខ្លួន ទៅដល់អ្នកប្រើប្រាស់ដើម្បីទទួលបានផលិតធម្មជាតិផ្ទាល់ដៃ និង ចំនេញថវិកាបន្ថែម មិនឆ្លងកាត់ឈ្មួញកណ្តាលជាមួយការជឿទុកចិត្តលើសុវត្ថភាពបន្ថែផ្លែឈើដែលបញ្ជារទិញទៅ នេះបើតាមការរៀបរាប់ឡើងរបស់លោក ម៉ី វាតា សហស្ថាបនិក ស្ពានវេបសាយ។
មកដល់ពេលនេះ វេបសាយកសិកម្មមួយនេះដំណើរការជិតបាន២ ឆ្នាំមកហើយ ជាមួយនឹងដំណាក់កាលរីកចម្រើនជាបន្តបន្ទាប់ យ៉ាងណាមិញការវិនិយោគលើវេបសាយបែបកសិកម្មនេះ មិនទាន់រកបានផលចំណេញនៅឡើយទេ។ ដល់ចំណុចនេះ លោកវេតា ពន្យល់បន្ថែមថា វេបសាយ spiencambodia.comត្បិតតែមិនទាន់រកផលចំណេញបានព្រោះ យើងមិនទាន់ផ្តោតលើការទាញចំណូលតាមប្រភពពាណិជ្ជកម្ម និង ថ្លៃជើងសារ ពីប្រជាកសិករដែលដាក់លក់ផលិតផលលើវេបសាយស្ពានទេ។
សហស្ថាបនិក លោក វេតា បន្តថាការរៀបចំឱ្យផលិតផលរបស់កសិករពិតៗ គឺនៅមានកម្រិតច្រើន ដោយសារចំនេះដឹងផ្នែកឌីជីថលពិសេសកសិករមួយចំនួនមានអតិថិជន ឬឈ្មួញកណ្តាលចាំទិញក្នុងតម្លៃមួយកំណត់ ដែលពួកគាត់អាចមិនដឹងទេថាគេអាចចំណេញលើថ្លៃពលកម្ម និង គ្រប់គ្រងទីផ្សាររបស់គាត់បានយ៉ាងងាយ ហេតុនេះផលលំបាក គឺកសិករនៅតែមានជីវភាពមិនធូរធារព្រោះផលធៀបការចំនាយ និង ចំណូលពីផលិតផលរបស់គាត់មិនអាចលក់បានថ្លៃគ្រប់គ្រាន់ដើម្បីទប់ចំណាយដ៏ចំបាច់ប្រចាំថ្ងៃ។
មើលឃើញបញ្ហា ប្រឈមបែបនេះ ខណៈរូបលោក វេតានិង សហការរី នៃ វេបសាយ ស្ពាន-SPIEN ជាអតីតនិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មផងនោះផ្តើមមានឆន្ទៈ និង យុទ្ធសាស្ត្រ បែបទំនើបកម្មនេះ នឹងជួយជំរុញស្ថានភាពអតិផរណានៃតម្លៃផលិតផលកសិកម្មខ្មែរឱ្យត្រឡប់មកប្រសើរឡើងវិញ ម្យ៉ាងទៀតទាំងអ្នកដាំ និង ទិញទៅប្រើប្រាស់ចំណេញទាំងអស់គ្នា។
បច្ចុប្បន្ន ស្ពាន-SPIEN ក៏បានសហការជាមួយអង្គការដៃគូរដែលគាំទ្រលើវិស័យកសិកម្មដូចគ្នានេះដោយដើរតួនាទីជាអ្នកផ្សព្វផ្សាយ និង ធ្វើការបណ្តុះបណ្តាលបន្ថែមលើការបច្ចេកទេសផលិតដាំដុះ បន្លែផ្លែឈើកសិកម្ម និងការចិញ្ចឹមសត្វជាអាហារទៅដល់សហគមន៍កសិករតាមបណ្តាលខេត្តក្នុងប្រទេសកម្ពុជាដែលនេះហើយគឺជាប្រភពចំណូលទប់ទល់របស់ ស្ពាន-SPIEN ។នេះបើតាមការពន្យល់បន្ថែមរបស់ លោក ម៉ី វាតា។
ឆាប់ៗ ខាងមុខនេះ វេបសាយ SPIEN ក៏បន្ថែមបច្ចុប្បន្នភាពដោយតម្លើងជា App ប្រើប្រាស់បានតាមទូរស័ព្ទដែលវាកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ពិសេសកសិករខ្មែរផុសលក់ផលិតផលកសិកម្មរបស់ខ្លួន ហើយអាចគិត និង ទូទាត់តម្លៃទំនិញតាមរយៈ App តែម្តង។ បែបនេះ វាឬតែធ្វើឱ្យអ្នកទិញកាន់តែងាយស្រួលបញ្ជារទិញ ហើយជួយជំរុញការដាំដុះផលិតផលប្រើប្រាស់និងបរិភោគក្នុងស្រុកកាន់ច្រើន ដែលមិនត្រឹមតែជួយដល់កសិករផ្ទាល់នោះទេអ្នកប្រើប្រាស់ក៏នឹងទទួលបាននូវផលិតផលគុណភាពតម្លៃថោកនិងអាចកាត់បន្ថយការនាំចូលពីបរទេសបានទៀតផង។ នេះបើតាម លោក ម៉ី វាតា សហស្ថាបនិកស្ពានវេបសាយ លើកឡើង៕