ជាការពិតណាស់ នៅពេលដែលអ្នកដល់វ័យរៀបការ មនុស្សប្រុសស្រីភាគច្រើនតែងតែមាន ការព្រួយបារម្ភយ៉ាងខ្លាំងក្នុងការសិក្សាស្វែងរកវិធីសាស្រ្តជ្រើសរើសដៃគូឲ្យបានល្អ។ ព្រោះថា ការសម្រេចចិត្តជ្រើសរើសនរណាម្នាក់ជាដៃគូជីវិតវាមិនមែនជារឿងលេងសើចនោះឡើយ។ ហេតុនេះខាងក្រោមជាការរង្វាយតម្លៃ លក្ខណៈសម្បត្តិ៤យ៉ាងដែលមិនត្រូវមើលរំលង:
១. កុំជ្រើសរើសមនុស្សដែលពូកែប្រូ
ពាក្យ “ប្រូ”សំដៅទៅលើការបុិនប្រសប់ក្នុងការនិយាយស្តីចំពោះអ្នកបុិនប្រសប់និយាយ យើងមិនអាចដឹងថា អ្វីៗដែលគេនិយាយគឺជាការពិតឡើយ។ តែយ៉ាងណាមិញសូមកុំ យល់ច្រឡំមនុស្សពូកែប្រូនិងអ្នកចេះដឹងខុសត្រូវមានសុជីវធម៌ក្នុងការនិយាយស្តី។ ចំពោះមនុស្សដែលបុិនប្រសប់ក្នុងការនិយាយប្រូ ពួកគេតែងតែប្រើប្រាស់ពាក្យសម្តីជាអន្ទាក់ ចំពោះអ្នកដទៃដែលក្នុងនោះមានទាំងមុខសញ្ញាដែលគេចង់ទាក់ទាញ។
២. កុំជ្រើសរើសមនុស្សដែលស្រឡាញ់ភាពឆើតឆាយ
មនុស្សឆើតឆាយ គឺជាមនុស្សស្អាតឬ? ប្រសិនបើដូច្នេះមែនអ្នកដែលមានរូបសម្បត្តិស្អាតនឹងត្រូវឯកោអស់ហើយឬ? វាមិនប្រាកដយ៉ាងដូច្នោះនោះទេ ព្រោះថាមនុស្សឆើតឆាយ គឺចង់សំដៅទៅលើប្រភេទមនុស្សដែលយកចិត្តទុកដាក់ជ្រុលចំពោះរូបសម្ជស្សរបស់ខ្លួនពោលគឺ គិតគូរខ្លាំងទៅលើការតុបតែងខ្លួន និងសម្លៀកបំពាក់ជាដើម។ ហេតុអ្វីបានជាយើងមិនត្រូវស្រឡាញ់ មនុស្សឆើតឆាយ? ដោយហេតុថា មនុស្សស្រឡាញ់ភាពឆើតឆាយពេកនឹងធ្វើឲ្យអ្នកស្ងួតហោប៉ៅដោយសារការចូលចិត្តដេញតាមម៉ូតឲ្យទាន់សម័យកាល។ ម្យ៉ាងវិញទៀតមនុស្សប្រភេទនេះ ក៏ជាមនុស្សដែលចេះតែស្រឡាញ់ខ្លួនឯងនិងអត្មានិយមជាទីបំផុត។
៣. កុំជ្រើសរើសមនុស្សដែលផ្គាប់ចិត្តយើង ដោយសារវត្ថុអំណោយនោះឡើយ
ពេលមានមនុស្សម្នាក់ចង់បញ្ចុះបញ្ចូលមនោសញ្ចេតនារបស់មិត្តដោយវត្ថុអំណោយមានតម្លៃ ដែលមានន័យថាគេកំពុងតែទិញមនោសញ្ចេតនារបស់អ្នកបន្តិចម្តងៗហើយ។ ហើយមូលដ្ឋានគ្រឹះ នៃសេចក្តីស្នេហាមិនស្ថិតនៅលើលុយកាក់មាសប្រាក់ និងទ្រព្យសម្បត្តិនោះទេ។
៤. កុំជ្រើសរើសមនុស្សដែលមានជម្ងឺ
មិនថាជាប្រភេទជម្ងឺផ្លូវកាយ ឬផ្លូវចិត្តនោះទេអ្នកមិនត្រូវជ្រើសរើសមនុស្សដែលមានជម្ងឺជាប់ ខ្លួនជាប្រចាំនោះឡើយព្រោះថាអ្នកនឹងរស់នៅក្នុងមួយជីវិតពោរពេញទៅដោយការដោះស្រាយ បំណុលជម្ងឺពីដៃគូរបស់អ្នកដោយមិនអាចប្រកែកបានឡើយ។
សរុបរួមមកវិញមិនថាក្នុងករីណមួយណាខាងលើឡើយប្រសិនបើបច្ចុប្បន្ននេះអ្នកបាន ជ្រើសរើសមនុស្សប្រភេទណាមួយ ក្នុងចំណោមនេះហើយអ្នកក៏គួរតែរៀនចេះទទួល ខុសត្រូវ និងរៀនបត់បែនទៅតាមអត្តចរិតរបស់មនុស្សម្នាក់ៗដែលខ្លួនបានជ្រើសរើស៕