១. តឹង ឬឈឺទ្រូង
នៅពេលមុខងារសួតចុះខ្សោយ សញ្ញាដែលស្រួលចំណាំបំផុតគឺតឹងទ្រូង ហើយឈឺទ្រូង។
ក្នុងពេលនេះ ប្រព័ន្ធឈាមរត់ និងផ្លូវដង្ហើមមិនអាចដំណើរការបានស្រួលបួលដូចធម្មតាឡើយ។ រាងកាយកំពុងធ្លាក់ចូលទៅក្នុងស្ថានភាពខ្វះអុកស៊ីសែន ហើយឈាមមិនអាចរត់បានធម្មតាបានទេ ដូច្នេះហើយទើបវានាំឱ្យអ្នកមានអារម្មណ៍ឈឺចាប់និងតឹងនៅផ្នែកទ្រូង។
ប្រសិនបើអាការឈឺទ្រូង និងតឹងណែនទ្រូង ហើយអមជាមួយការក្អួតឈាម ក្អក និងស្រកទម្ងន់ដោយមិនដឹងមូលហេតុ នេះគឺជាសញ្ញាព្រមាននៃការខូចខាតសួតធ្ងន់ធ្ងរហើយ។
២. ក្អកជាប់គ្នាមិនឈប់
ការក្អកគឺជាការឆ្លើយតបខាងសរីរាង្គរាងកាយធម្មតារបស់មនុស្សទៅហើយ។ ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើគ្មានការប៉ះពាល់ពីខាងក្រៅរាងកាយណាមួយនោះទេ តែអ្នកបែរជាសង្កេតឃើញខ្លួនឯងកើតអាការក្អកជាប់គ្នា ឬក្អកញឹកញាប់ ក្អកខ្លាំងៗរយៈពេលយូរជាដើម អ្នកត្រូវតែទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះវាអាចជាអាការបង្ហាញពីសុខភាពសួតរបស់អ្នកមិនប្រក្រតី។
៣. ពិបាកដកដង្ហើម
ការដកដង្ហើមខ្លីៗ ឬដកដង្ហើមញាប់ៗគឺជាសញ្ញាមួយបង្ហាញថាសួតរបស់អ្នកកំពុងមានបញ្ហា។ យោងតាមលោកវេជ្ជបណ្ឌិត Lauren Goodman មកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Wexner សហរដ្ឋអាមេរិកបានឱ្យដឹងថា ជួនកាលអាការដង្ហើមខ្លីគឺជារោគសញ្ញានៃការធ្វើការធ្ងន់របស់សួតដែលមានខ្យល់ច្រើនលើសលប់ស្ទះនៅក្នុងទ្រូង។
៤. ស្រកគីឡូយ៉ាងគំហុក
ជំងឺសួតក៏បណ្ដាលឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរដែរបូករួមទាំងការស្រកទម្ងន់ផងដែរ។ ក្នុងន័យនេះ ការស្រកគីឡូមិនមែនបានន័យថាខ្លាញ់ដែលលើសនៅក្នុងរាងកាយត្រូវបានកម្ចាត់ចេញអស់នោះទេ។
ជំងឺរលាកសួតអាចជួយកាត់បន្ថយទម្ងន់នៃសាច់ដុំ ការពារសាច់ដុំទាំងនោះពីការលូតលាស់តាមប្រក្រតី និងអាចបណ្ដាលឱ្យទម្ងន់រាងកាយស្រកចុះយ៉ាងគំហុក៕