ដើម្បីបង្រៀនកូន ឱ្យក្លាយជាមនុស្សល្អក្នុងគ្រួសារ និងសង្គមសមាជិកគ្រួសារទាំងអស់សុទ្ធតែជាគំរូសម្រាប់ពួកគេមើលតម្រាប់តាម។ ដូច្នេះម៉ាក់ៗគួរតែលើករឿងល្អៗពីលោកប៉ារបស់គេ ដើម្បីឱ្យពួកគេមើលលំនាំតាមដើម្បីក្លាយជាមនុស្សរឹងមាំស្វាហាប់ និងជាពលរដ្ឋល្អក្នុងសង្គម តួយ៉ាងដូចឃ្លាខាងក្រោម។

១. លោកប៉ាតែងតែជួយអ្នកគ្រប់គ្នា

“ប៉ាប៉ារបស់កូន គឺជាមនុស្សដែលចេះជួយអ្នកដទៃរួមទាំងម៉ាក់ផងដែរ។ ថ្ងៃនេះប៉ា បានជួយធ្វើម្ហូបម៉ាក់ទៀតផង។”

ក្មេងប្រុសៗចូលចិត្តជួយអ្នកដទៃ ព្រោះគេគិតថាគេជាមនុស្សដែលរឹងមាំ ហើយនៅពេលដែលគេឃើញលោកប៉ាគេជួយមនុស្សនៅជុំវិញខ្លួនឬជួយម៉ាក់របស់គេ ពួកគេនឹងយល់បានថាជីវិតអាពាហ៍ពិពាហ៍គឺត្រូវចេះជួយគ្នានិងមើលថែរក្សាគ្នាទៅវិញទៅមក។ ធ្វើបែបនេះ គេនឹងបណ្ដុះគំនិតល្អៗបែបនេះ ហើយអ្នកអាចនឹងឃើញពួកគេធំឡើងប្រកាន់ខ្ជាប់នូវទស្សនៈបែបនេះចំពោះភរិយានិងគ្រួសាររបស់ពួកគេបានយ៉ាងល្អ។

២.លោកប៉ានិងកូនប្រុសបង្ហាញក្ដីស្រលាញ់

“ប៉ារបស់កូនគឺជាការឱបដ៏​កក់ក្ដៅណាស់”

កូនប្រុសតែងតែចង់ធ្វើខ្លួនឱ្យរឹងមាំនិងនឹងធឹង។ ប៉ុន្តែវាក៏នឹងក្លាយជារឿងដ៏អស្ចារ្យមួយ សម្រា់កូនរបស់អ្នកដែលមើលឃើញថាប៉ារបស់គេពូកែប៉ុណ្ណារឹងមាំប៉ុណ្ណា ហើយអាចបង្ហាញក្ដីស្រលាញ់ដ៏កក់ក្ដៅ និងទន់ភ្លន់ចំពោះគ្រួសារ។ នេះគឺជារឿងដ៏សំខាន់បំផុត ដែលអ្នកត្រូវតែប្រាប់ឱ្យកូនបានដឹង និងបានឃើញដែលជួយឱ្យពួកគេអាចបង្ហាញអារម្មណ៍របស់ពួកគេបានដោយសេរី ជាពិសេសពេលធំជាវ័យជំទង់។

៣. លោកប៉ាចេះគ្រប់គ្រងអារម្មណ៍បានល្អ

“ម៉ាក់ឃើញថាប៉ារបស់កូនថ្ងៃនេះដូចជាខឹងខ្លាំងណាស់ ប៉ុន្តែគាត់ចេះគ្រប់គ្រងអារម្មណ៍បានល្អ ហើយសុខចិត្តដើរចេញ!”

លើលោកនេះ គ្មានអ្នកណាល្អឥតខ្ចោះទេ ក៏គ្មានអ្នកណាសុទ្ធតែអាចគ្រប់គ្រងកំហឹងបានគ្រប់ពេលនោះទេ។ ប៉ុន្តែនៅពេលដែលស្វាមីរបស់អ្នកអាចទប់អារម្មណ៍ឆេវឆាវរបស់គាត់បាន នៅពេលដែលកូនៗស្រែកឡូឡាពេញផ្ទះ ឬគាត់សុខចិត្តជ្រើសរើសម្ហូបអាហារបែបសុខភាពឬពេញស្ទះចរាចរណ៍មិនចេះរអ៊ូរទាំនោះ ចូរបង្ហាញចំណុចដ៏ល្អមួយនេះទៅកាន់កូនប្រុសរបស់អ្នកដើម្បីឱ្យពួកគេមើលឃើញនិងយកតម្រាប់តាម៕