ស្រ្តី​ម្នាក់​បាន​សួរ​អ្នកលក់​ពងទាតាមដងផ្លូវ​ថា “តា…ពង​ទា​លក់តម្លៃ​ប៉ុន្មាន​? តាចាស់ដែលជាអ្នកលក់បានឆ្លើយថា បាទលោកស្រី ពងទាមួយគ្រាប់តម្លៃ ១០០០រៀល។

ស្រ្តីឆ្លើយថា “១០គ្រាប់ ៨០០០រៀល បានអត់? បើអត់លក់ទេខ្ញុំនឹងដើរចេញ ។”

អ្នក​លក់​ឆ្លើយ​ថា “លក់បានលោកស្រី តាមដែលលោកស្រី​ចង់​បាន។ ព្រោះ​ថ្ងៃ​នេះ ​ខ្ញុំ​លក់មិនទាន់ដាច់មួយគ្រាប់ទេ តែខ្ញុំត្រូវការលុយដើម្បីទិញបាយញាំ។”

ស្រ្ដីនោះបាន​ទិញ​ពងទា១០គ្រាប់ ហើយដើរចេញដោយត្រេកអរដែលថ្ងៃនេះ គាត់តថ្លៃពងទា បានថោកជាងរាល់ដង។ស្រ្ដីនោះបាន​ចូល​ទៅ​ក្នុង​រថយន្ត​ដ៏ប្រណិត​របស់គាត់ ហើយ​បន្តចេញទៅ​ភោជនីយដ្ឋាន​ល្បីមួយ​ជាមួយ​មិត្តភក្ដិ។

ស្រ្ដីនិង​មិត្ត​ភក្តិ​គាត់បាន​ហៅម្ហូបពីរបីមុខ ញ៉ាំ​បានតិច​តួច ហើយនៅសល់ម្ហូបទៀត។ ពេលគិតលុយសរុបអស់ ១៥០ដុល្លារ។ គាត់ដកឲ្យ២០០ដុល្លារ ដោយនិយាយថា ៥០ដុល្លារ ទុកជាលុយធីបដល់អ្នកបម្រើតុ។

រឿង​នេះ​…ប្រហែល​ស្ដាប់ទៅធម្មតា ចំពោះម្ចាស់ហាងនិងស្រ្ដីអ្នកមានពេលចូលហាងទំនើប ប៉ុន្តែហាក់ដូចជាលម្អៀង​ខ្លាំង​ណាស់​ចំពោះ​អ្នក​លក់​ពងទាតាមចិញ្ចើមផ្លូវ។ យើងម្នាក់ៗ​ដូចជាខ្លាំងមុខអ្នកទន់ខ្សោយ និងកំណាញ់ចំពោះអ្នកខ្វះខាត តែបែរជា​មាន​ចិត្ត​សប្បុរស​ចំពោះ​អ្នក​ដែល​មិន​ត្រូវ​ការ​ចិត្ត​សប្បុរស​របស់​យើងវិញ??

សារក្នុងសាច់រឿងនេះ ជាជំហ៊ានមួយបណ្ដុះឲ្យមានចិត្តសប្បុរសធម៌ភ្ជាប់ជាមួយសេចក្ដីថ្លៃថ្នូរ ចំពោះអ្នកដែលខ្សត់ខ្សោយជាងខ្លួន” ៕