ខ្ញុំបានចំណាយពេលមួយម៉ោងនៅក្នុងធនាគារជាមួយប៉ា ខណៈដែលគាត់ចង់ផ្ទេរប្រាក់មួយចំនួន។ ទប់ចិត្តខ្លួនឯងមិនបាន ក៏សួរថា...
''ប៉ា ហេតុអ្វីយើងមិនបើកសេវាធនាគារតាមអនឡាញ?''
គាត់សួរ….''ហេតុអីក៏ខ្ញុំធ្វើបែបនេះ?''
''អញ្ចឹង ប៉ានឹងមិនចាំបាច់ចំណាយពេលមួយម៉ោងនៅទីនេះដើម្បីរង់ចាំការផ្ទេរប្រាក់។ ប៉ាក៏អាចធ្វើការទិញទំនិញតាមអនឡាញបាន… អ្វីៗនឹងងាយស្រួលណាស់!''
គាត់សួរថា បើប៉ាធ្វើបែបនេះ ប៉ាមិនបាច់ដើរចេញពីផ្ទះទេ?
''បាទប៉ា''! អ្វីៗយើងអាចទិញតាមអនឡាញហើយ ដឹកជញ្ជូនដល់ផ្ទះឥឡូវនេះ មានភាពងាយស្រួល។
គាត់បាននិយាយថា "ចាប់តាំងពីប៉ាចូលធនាគារថ្ងៃនេះ ប៉ាបានជួបមិត្តភ័ក្តិបួននាក់ ប៉ាបានជជែកលេងជាមួយបុគ្គលិកដែលស្គាល់ប៉ា។
កូនដឹងថា ប៉ានៅម្នាក់ឯង...នេះគឺជាកន្លែងដែលប៉ាអាចមកបាន។ ប៉ានៅមានពេលពេលវរលាខ្លះ ប៉ាអាចរៀបចំខ្លួនខ្លះ នេះក៏ជាអ្វីដែលអាចឲ្យប៉ាមានទំនាក់ទំនងជាមួយអ្នកជុំវិញ។
ងាកទៅពីរឆ្នាំមុន ពេលប៉ាឈឺ ប៉ានៅតែផ្ទះ ម្ចាស់ហាងដែលប៉ាធ្លាប់ទិញផ្លែឈើរាល់ដង បាត់មុខប៉ា ក៏បានមកសួរសុខទុកប៉ា បាននិយាយសើចលេង ប៉ាមិនមាននៅសល់មិត្តចាស់ៗច្រើនទេ។
ហើយថ្ងៃមុននៅពេលដែលម្តាយឯងវិលមុខ ពេលទៅទិញម្ហូប ក៏បានអ្នកលក់អីវ៉ាន់ដែលគាត់ស្គាល់ ជួយនិងជូនមកដល់ផ្ទះដែរ។
តើប៉ាមិនគួរមានទំនាក់ទំនងដោយផ្ទាល់ជាមួយ មនុស្ស ជាមួយមិត្តនោះទេ ឬពឹងអ្វីៗនៅលើតែអនឡាញ? ប៉ាគួរតែធ្វើអ្វីគ្រប់យ៉ាង ឬឲ្យគេដឹកទំនិញមកដល់ផ្ទះដោយប្រើតែកុំព្យូទ័រ ?
ប៉ាចង់ស្គាល់មនុស្សដែលប៉ាតែងទាក់ទងជាមួយ ហើយមិនមែនត្រឹមតែអ្នកលក់នោះទេ។ វាបង្កើតចំណងនៃទំនាក់ទំនង។
តើអនឡាញ ផ្តល់អ្វីៗទាំងអស់នេះដែរទេ?'''
បច្ចេកវិទ្យាមិនមានជីវិតទេ។ មិនមានអារម្មណ៍ដូចមនុស្សទេ ចូរកូនចំណាយពេលជាមួយមនុស្ស .. មិនមែនប្រើពេលជាមួយឧបករណ៍ទាំងនោះពេកទេ៕