កំឡុងពេល Lockdown មានមហាជនភាគច្រើនបានព្យាយាមស្វែងរក វិធីសាស្រ្តធ្វើយ៉ាងណាឲ្យខ្លួនអាចគ្រប់គ្រងគីឡូ និងរូបរាងរបស់ខ្លួន កុំឲ្យមានធាត់ជ្រុលឬស្គមជ្រុល។ ដូច្នេះខាងក្រោម គឺជាវិធីសាស្រ្តសម្រកគីឡូនិងថែរក្សារូបរាងរបស់តារាស្រី K-POP ចំនួន៥នាក់ ដែលងាយឆាប់ស្រកគីឡូបានយ៉ាងឆាប់រហ័ស។
១.តារាចម្រៀង IU
មុនពេលចូលប្រឡូកនៅក្នុងវិស័យសិល្បៈកូរ៉េ IU មានរូបរាងធាត់យ៉ាងខ្លាំងដែលជាហេតុធ្វើឲ្យ ម្ចាស់ផលិតផលកម្មតម្រូវឲ្យនាងត្រូវសម្រកគីឡូឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ ភ្លាមៗនោះ នាងបានជ្រើសរើសរូបមន្តនៃការសម្រកគីឡូ ដោយពេលព្រឹកទទួលទានត្រឹមតែផ្លែប៉ោម១ផ្លែ ពេលថ្ងៃត្រង់ទទួលទានត្រឹមតែដំឡូងចំនួន ២ផ្លែ និងពេលយប់ត្រូវផឹកជាមួយទឹកប្រូតេអុីនមួយកែវ តែប៉ុណ្ណោះ។ ជាលទ្ធផលនាងបានស្រកគីឡូយ៉ាងច្រើន និងមានសុវត្ថិភាពរហូតមក ដល់ពេលសព្វថ្ងៃនេះ។
២.តារាចម្រៀង SUZY
ក្រៅពីមានអាជីព ជាតារាចម្រៀងនិងតារាសម្តែង នាងក៏ជាតារាម៉ូដែលមួយរូបផងដែរ។ ហេតុនេះ នាងត្រូវមានកាតព្វកិច្ចថែរក្សារូបរាងឲ្យបានល្អគ្រប់ពេលវេលា ដោយនាងបានជ្រើសរើសនូវរូបមន្តសម្រកគីឡូដោយ ទទួលទានអាហារពេលព្រឹកជាមួយទ្រូងមាន់១ ផ្លែដំឡូងជ្វា និងទឹកដោះគោមួយកែវ។ រីឯអាហារពេលថ្ងៃត្រង់ គឺបាយស.មួយចាន និងបន្លែគ្រប់មុខមួយចាន។ ចំណែកពេលល្ងាចវិញនាង ទទួលទានតែផ្លែដំឡូង១ ផ្លែតែប៉ុណ្ណោះ។
៣.តារាចម្រៀង Soyou
នាងបានសម្រកគីឡូរហូតដល់៨គីឡូ ក្រោយពេលដែលនាងបានអនុវត្តនូវវិធីសាស្រ្ត សម្រកគីឡូខាងក្រោមពោលគឺនៅពេលព្រឹកនាងទទួលទានដំឡូងជ្វា។ រីឯពេលថ្ងៃត្រង់ នាងបានទទួលទានពងទាស្ងោរនិងនំប័ុង។ ចំណែកឯពេលល្ងាចនាងបានទទួលទានគឺមប៉ាបរសជាតិបន្លែសុទ្ធគ្រប់មុខ។
៤.តារាសម្តែង Kang So Ra
នាងមានគីឡូច្រើនតាំងតែពីក្មេងរហូតទៅដល់៧២គីឡូ បន្ទាប់ក្រោយពេលចាប់ផ្តើមខ្លួនចូលប្រឡូក ក្នុងវិស័យសិល្បៈនាងក៏បានសម្រេចចិត្តសម្រកគីឡូអស់ចំនួន៤៨គីឡូ ជាមួយរូបមន្តខាងក្រោម។ ពេលព្រឹកនាងទទួលទានផ្លែប៉ោម ១ផ្លែ និងយ៉ាកួរមួយចាន។ រីឯពេលថ្ងៃត្រង់នាងទទួលទានបាយ និងទឹកស៊ុបបន្លែ។ ពេលល្ងាចនាងបានទទួលទានដំឡូងជ្វា សាឡាត់ និងនំប័ុង។
៥.តារាចម្រៀង Kang Min Kyung
មុនពេលទទួលបានភាពល្បីល្បាញដូចសព្វថ្ងៃនេះនាងធ្លាប់ឆ្លងកាត់នូវជម្ងឺបាក់ទឹកចិត្តបណ្តាលឲ្យនាងព្យាយាមទទួលទានអាហារច្រើនហួសកម្រិតរហូតធ្វើឲ្យនាងលើសគីឡូជាខ្លាំង។ ភ្លាមៗនោះ នាងបានជ្រើសរើសទទួលទានអាហារពេលព្រឹកជាមួយដំឡូងជ្វា១ ផ្លែ ទឹកដោះគោ ១ កែវ និងសាឡាត់។ ចំណែកឯអាហារពេលថ្ងៃនាងបានទទួលទានដំឡូងជ្វា ១ផ្លែ និងផ្លែប៉ោម ១ ផ្លែ។ រីឯពេលល្ងាចនាងបានទទួលទាននូវដំឡូងជ្វា ១ផ្លែ ទឹកដោះគោ១កែវ និងផ្លែប៉ោងប៉ោះចំនួន ៣ផ្លែ៕