សម្រស់គឺជាកង្វល់ធំមួយសម្រាប់មនុស្សគ្រប់គ្នា ដែលអ្នកណាៗក៏ចង់បានសម្រស់ស្រស់ស្អាត ដើម្បីមានទំនុកចិត្តនៅក្នុងខ្លួន ដែលត្រូវតែមានភាពជឿជាក់គ្រប់ពេលវេលាមិនថានៅទីណា កន្លែងណាឡើយ ដូច្នេះហើយទើបមានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីបញ្ហាទាំងនេះ។ 

រង្វង់ភ្នែកគឺជាចំណុចទាំក់ទាញមួយ ហើយក៏ជាចំណុចដែលគួរឱ្យចាប់អារម្មណ៍របស់នារីៗ ដូច្នេះហើយអ្នកត្រូវតែយល់ដឹងពីវិធីសាស្ត្រមួយចំនួន ដើម្បីការពារកុំឱ្យរង្វង់ភ្នែករបស់អ្នកជាំបាន។

១.ឆាប់ចូលគេងបានទៀងទាត់៖​ ការចូលគេងបានទៀងទាត់ពេលគឺជាកត្តាចម្បងមួយ ដែលជួយឱ្យរង្វង់ភ្នែករបស់អ្នកថ្លា និងមិនខ្មៅស្រអាប់។

២.Remove Make up៖​ គ្រឿងសម្អាងអ្នកត្រូវតែធ្វើការសម្អាតឱ្យបានស្អាត និងម៉ត់ចត់ជាប្រចាំថ្ងៃ។ជាពិសេស នៅត្រង់បរិវេណរង្វង់ភ្នែក ព្រោះថាបើអ្នកសម្អាតមិនបានល្អភ្នែករបស់អ្នកអាចជាំ និងងាយជ្រួញនៅរយៈពេលដ៏ខ្លី។

៣.ដាច់ខាតកុំយកដៃញីភ្នែករបស់អ្នក៖ សាច់នៅត្រង់បរិវេណភ្នែកស្ដើង ងាយជាំនិងជ្រួញខ្លាំងណាស់ ហើយជាកន្លែងដែលអ្នកត្រូវថ្នាក់ថ្នមដៃបំផុតនៅពេលប៉ះពាល់វា។

៤.ជៀសវាងការមើលទូរស័ព្ទដល់យប់ជ្រៅ ឬរក្សាចម្ងាយពីពន្លឺ៖​ ជាធម្មតាការមើលទូរស័ព្ទដល់យប់ជ្រៅវាប៉ះពាល់ច្រើនយ៉ាងណាស់ទៅ ហើយ ដោយសារតែពន្លឺរបស់ទូរស័ព្ទឆាប់ធ្វើឱ្យភ្នែកអ្នកឡើងជាំ និងជ្រួញតាមកន្ទុយភ្នែក បន្ទាប់ពីភ្ញាក់ពីដំណេក។

៥​.ការទទួលទានបន្លែផ្លែឈើមួយចំនួនសម្រាប់សម្រស់៖ មានបន្លែជាច្រើនប្រភេទដែលជួយដល់សុខភាពភ្នែកបាន ជាពិសេសពពួកបន្លែផ្លែឈើដែលសម្បូរវីតាមីន​។

៦.ជ្រើសរើសផលិតផលជំនួយរង្វង់ភ្នែកមុនចូលគេង៖​ ផលិតផលប្រើប្រាស់សម្រាប់យកមកបិតត្រង់រង្វង់ភ្នែកត្រូវតែជ្រើសរើសឱ្យបានត្រឹមត្រូវ សាកសមជាមួយស្ថានភាពភ្នែករបស់អ្នក៕