មនុស្សឆ្លាតបំផុត ក៏អាចបង្កើតកំហុសលើរឿងដ៏សាមញ្ញផងដែរ។នៅក្នុងអំឡុងឆ្នាំ1999 អង្គការណាសា (NASA) បានបាត់យានគោចរពីភពអង្គារ នៅក្នុងលំហអវកាស ដោយសារតែកំហុសនៃការបកប្រែលើផ្នែកគណិតវិទ្យាដ៏សាមញ្ញមួយ។
វិស្វករនៅក្រុមហ៊ុន LockheedMartin ដែលបានផលិតយាននេះ បានប្រើរង្វាស់នៃប្រទេសអង់គ្លេសនៅក្នុងការគណនា(ក្នុងករណីនេះប្រើ ផោន-វិនាទី) ខណៈដែលក្រុម អង្គការណាសា ប្រើប្រាស់រង្វាស់ផ្សេងគ្នា (ញូតុន-វិនាទី)។
ដោយសារតែភាពខុសគ្នាតែបន្តិចដោយសារការមិនបានប្រែរង្វាស់នេះ យានអាវកាសក៏បានដំណើរការខុសប្រក្រតីនិងបាត់ពីគន្លងតារាវិថីដោយមិនអាចទំនាក់ទំនងសញ្ញាបាន។ កំហុសតែបន្តិច លើការបកប្រែរង្វាស់គណិតវិទ្យានេះ បានធ្វើឲ្យអង្គការណាសាបរាជ័យគម្រោងខាងលើ ដោយចំណាយទឹកប្រាក់អស់១២៥លានដុល្លារ។
មេរៀន៖ ក្នុងការងារជាក្រុមត្រូវប្រាកដថាការទំនាក់ទំនងការងាររបស់សមាជិកទាំងអស់ គឺមានភាពច្បាស់លាស់ ហើយស្ថិតក្រោមស្ដង់ដារនៃការអនុវត្តរួមតែមួយ។