ជាក់ស្ដែងស្រ្តីមួយចំនួនដែលមានកូននៅក្នុងបន្ទុកហើយក្ដី ក៏សុខចិត្តប្រែឈ្មោះជាស្រ្តីមេម៉ាយក៏មិនព្រមបន្តជីវិតមានគ្រួសារដែរ។ ហើយនៅខាងក្រោមជាមូលហេតុរួមសំខាន់ៗដែលធ្វើឱ្យស្រ្តីមេម៉ាយសម្រេចចិត្តជ្រើសរើសផ្លូវនេះ៖
១.បាត់បង់ភាពកក់ក្ដៅ៖ ភាពកក់ក្ដៅដែលធ្លាប់ទទួលបានពីស្វាមីស្ទើរតែទាំងស្រុងទៅហើយ ដែលចាប់ផ្ដើមរលាយបាត់បន្ដិចម្ដងៗ រហូតដល់ម្ខាងទៀតចាប់ផ្ដើមមានអារម្មណ៍ថាមិនដឹងបន្តដើម្បីអ្វីទៀត។
២.គ្មានពេលគ្រប់គ្រាន់៖ ចំណុចនេះភាគច្រើនកើតលើគ្រួសារអ្នកមានជីវភាពធូរធារ និងមានការងារធំ ដែលតម្រូវឱ្យចាយពេលវេលាលើការងារច្រើនជាងគ្រួសារ ទើបទំនាក់ទំនងរវាងឪពុកនិងកូន ប្ដីនិងប្រពន្ធសោះកក្រោះជារឿយៗ។
៣.ទំនួលខុសត្រូវ៖ ស្រ្តីគ្រប់រូបក្រោយពេលរៀបការរួចហើយ តែងចង់ឱ្យស្វាមីបំពេញតម្រូវការនៅក្នុងជីវិតដូចជា ការធ្វើជាមេគ្រួសារល្អ ផ្ដល់ភាពកក់ក្ដៅដល់ប្រពន្ធកូន។ ដូច្នេះប្រសិនបើស្វាមីដែលគ្មានទំនួលខុសត្រូវលើរឿងទាំងនេះហើយ នោះជីវិតគ្រួសារងាយបែកបាក់បំផុត។
៤.បាត់បង់ទំនុកចិត្ត៖ ក្នុងជីវិតជាប្ដីប្រពន្ធ ទំនុកចិត្តនេះហើយដែលជាគ្រឺះជួយឱ្យគ្រួសារមានភាពរឹងមាំ ប៉ុន្តែបើបុរសជាស្វាមីតែងតែបំពានទំនុកចិត្តម្ដងហើយម្ដងទៀតមិនថាក្នុងសភាពបែបណាក៏ដោយ ក៏មិនអាចមានទំនុកចិត្តលើស្វាមីវិញដែរ។
៥.មិនផ្ដល់សិទ្ធិសេរីភាព៖ ជាប្រពន្ធអ្នក តែនាងក៏ជាម្ដាយរបស់កូនអ្នក ជាប្រជាពលរដ្ឋនៅក្នុងសង្គមដែរ ដូច្នេះហើយអ្នកមិនត្រូវប្រើអំណាចជាស្វាមីដើម្បីបិទសេរីភាពក្នុងការទំនាក់ទំនងជាមួយមិត្តភក្តិ គ្រួសាររបស់គេឡើយ។
៦.មិនឱ្យតម្លៃ៖ នាងគ្មានការអនុញ្ញាត្តឱ្យចេញទៅណាជាមួយអ្នកដោយពេញមុខពេញមាត់ ហើយថែមទាំងត្រូវអ្នកស្ដីបន្ទោសឱ្យនៅចំពោះមុខគេគ្រប់គ្នាទៀត តើអ្នកណាដែលអាចទ្រាំបានទៅ?
៧.ឆ្អែតឆ្អន់៖ គ្រប់យ៉ាងដែលអ្នកជាស្វាមីតែងតែ ធ្វើខុសលើប្រពន្ធម្ដងហើយម្ដងទៀត ដោយមិនចេះកែប្រែ ឬទទួលស្គាល់កំហុសសោះ ដល់ដំណាក់កាលមួយដែលនាងឆ្អែតឆ្អន់ ទោះជាអ្នកយកអ្វីមកស្បត់ក៏នាងមិនត្រឡប់ក្រោយដែរ។
ត្រឡប់មកវិញនៅក្នុងអត្ថបទមួយនេះ គ្រាន់តែចង់បង្ហាញពីបញ្ហាជារួមរបស់គ្រួសារមួយចំនួនតូចដែលបានសម្រេចចិត្តលែងលះគ្នា ជាពិសេសផ្ដោតចំពោះមូលហេតុស្រ្តី បើទោះបីជាមានកូនហើយក៏នៅតែចង់ធ្វើការលែងលះ ដោយសារតែមូលហេតុទាំង៧ចំណុចខាងលើនេះ សម្រាប់ដាស់តឿនទៅដល់បុរសៗជាស្វាមី៕