ពាក្យថាជាអ្នកដឹកនាំគំរូ មិនមែនមនុស្សគ្រប់ៗគ្នាសុទ្ធតែអាចធ្វើបាននោះទេ ហើយមានរឿងរ៉ាវជាច្រើនណាស់ ដែលអ្នកដឹកនាំគំរូត្រូវអនុវត្តគ្រប់ពេល។ ដូច្នេះខាងក្រោមនេះជាចំណុចសំខាន់ដែលឆ្លុះបញ្ចាំងថាអ្នកគឺជាអ្នកដឹកនាំដ៏អស្ចារ្យនិងមានជំនាញដឹកនាំខ្លាំងអាចជំនះគ្រប់ឧបសគ្គ។

១/ ជំនាញទំនាក់ទំនង

ក្នុងនាមជាអ្នកដឹកនាំល្អម្នាក់ អ្នកចាំបាច់ត្រូវបង្ហាញក៏ដូចជាប្រាប់ពីគោលដៅរបស់ក្រុមហ៊ុនរបស់អ្នកទៅកាន់នយោជិកឲ្យបានដឹង ដើម្បីឲ្យពួកគេមានចក្ខុវិស័យក្នុងការ អនុវត្តការងាររបស់ពួកគេនីមួយៗទៅតាមមុខងាររៀងៗខ្លួន។ ហើយរឿងដែលចាំ បាច់មួយទៀតនោះ គឺត្រូវតែមានជំនាញខាងទំនាក់ទំនងនេះតែម្តង ដែលជំនាញនេះគឺពិតជាសំខាន់ខ្លាំងមែនទែនដែលអ្នកដឹកនាំត្រូវតែមាន ដើម្បីដឹងពីដំណើរនៃការងារនីមួយៗក្នុងផ្នែកផ្សេងៗគ្នា។ ជាពិសេសនោះគឺអ្នកត្រូវរក្សាទំនាក់ទំនងរបស់អ្នកជាមួយនឹង ក្រុមការងាររបស់អ្នកជានិច្ចមិនថាទាក់ទងតាមទូរស័ព្ទ អុីម៉ែល តាមបណ្តេញសង្គម ឬតាមវិធីណានោះទេ គឺដើម្បីដឹងពីសុខទុក្ខក៏ដូចជាលទ្ធផលការងាររបស់កូនក្រុមរបស់អ្នកថាដល់កម្រិតណាដល់ចំណុចណាហើយជាដើម។

២/ ចេះបត់បែន

ជំនាញចុងក្រោយដែលអ្នកដឹកនាំខ្លាំងចាំបាច់ត្រូវតែមាននោះគឺការចេះបត់បែន ចេះសម្របខ្លួនទៅតាមកាលៈទេសៈនិងមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាបានភា្លមៗ។

៣/ មានទំនួលខុសត្រូវ

ទំនួលខុសត្រូវរបស់អ្នកដឹកនាំ គឺមានពីរដែលត្រូវតែទទួលយក។ទី១ គឺភាពជោគជ័យ ទី២ គឺបរាជ័យ។ ពេលដែលទទួលបានជោគជ័យ អ្នកប្រាកដជាសប្បាយចិត្តប៉ុន្តែពេលដែលអ្នកបរាជ័យ អ្នកមិនអាចសម្រេចកិច្ចការទាំងនោះបានទៅតាមការគ្រោងទុកក្នុងនាមជាអ្នកដឹកនាំ អ្នកត្រូវតែទទួលយកនូវកំហុសទាំងនោះមិនមែនដើរទម្លាក់កំហុសនោះទេ។

 ប្រសិនបើ បុគ្គលិករបស់អ្នកឃើញថា អ្នកដឹកនាំរបស់ពួកគេកំពុងតែចង្អុលស្តីបន្ទោស និងទម្លាក់កំហុសមកលើបុគ្គលិកតែម្ខាងនោះអ្នកប្រាកដជាបាត់បង់នូវការគោរពក្នុងនាមជាអ្នកដឹកនាំល្អអ្នកដឹកនាំពូកែជាមិនខាន ហើយអ្នកនឹងក្លាយទៅជាអ្នកដឹកនាំម្នាក់ដែលឥតបានការនិងគ្មានទំនួលខុសត្រូវម្នាក់នៅក្នុងកែវភ្នែករបស់ពួកគេ។

៤/ ផ្តល់មតិយោបល់ត្រឡប់មកវិញ

 ការផ្តល់មតិយោបល់គឺជារឿងមួយដែលសំខាន់ ព្រោះការផ្តល់ជាគំនិតត្រឡប់មកវិញនេះ នឹងធ្វើឲ្យកូនក្រុមរបស់អ្នកបានដឹងអំពីចំណុចល្អនិងចំណុចអាក្រក់ដែលពួកគេមាន។ ដូច្នេះក្នុងនាមជាអ្នកដឹកនាំពូកែម្នាក់អ្នកគប្បីស្វែងរកឪកាសល្អណាមួយដើម្បីបញ្ចូននូវព័ត៌មានដែលមានប្រយោជន៍មួយចំនួនទាក់ទងទៅនឹងលទ្ធផលការងាររបស់ពួកគេ។

៥/ មានគំនិតច្នៃប្រឌិត 

ហេតុអ្វីបានជាការដែលមានគំនិតច្នៃប្រឌិតគឺជាអ្វីដែលអ្នកដឹកនាំត្រូវបាច់ត្រូវតែចេះ? ឈ្មោះជាអ្នកដឹកនាំមួយម៉ាត់គឺតម្រូវឲ្យអ្នករៀនស្វែងយល់ពីបញ្ហាគ្រប់រឿង ចេះដោះស្រាយចេះវិភាគពីស្ថានភាពបច្ចុប្បន្ន ចេះគ្រប់គ្រងក៏ដូចជាចេះដឹកនាំកូនក្រុមយ៉ាងណាអាច សម្រេចគោលដៅធំរួមកមួយបាន។ 

ជាពិសេសនោះគឺអ្វីដែលអ្នកដឹកនាំត្រូវតែមាននោះ គឺត្រូវសម្រេចចិត្តឲ្យបានរហ័ស និងទាន់ស្ថានការណ៍ដែលកំពុងតែកើតឡើងភ្លាមៗហើយការសម្រេចចិត្តនោះត្រូវតែជាការសម្រេចចិត្តមួយដែលត្រឹមត្រូវហេតុនេះហើយទើបអ្នកដឹកនាំចាំបាច់ត្រូវតែមានគំនិតច្នៃប្រឌិត មានការគិតវិភាគលឿន ហើយច្បាស់ព្រមទាំងមានភាពវៃឆ្លាត។

៦/ មានគំនិតវិជ្ជមាន

ចំណុចទីប្រាំមួយនេះគឺអ្នកដឹកនាំត្រូវមានគំនិតវិជ្ជមានជានិច្ច។ កាលណាអ្នកកាន់តែមានភាព សុទ្ឋិនិយមនោះនិយោជិករបស់អ្នកនឹងទទួលឥទ្ធិពលបែបនោះដូចអ្នកដែរ ដែលជាហេតុ ធ្វើឲ្យការងាររបស់ក្រុមហ៊ុនរបស់អ្នកអាចទៅមុខបានយ៉ាងរលូន។

៧/ បែងចែកការងារ

ជំនាញបន្ទាប់នោះ គឺចេះបែងចែកការងារទៅតាមជំនាញនិងចំណង់ចំណូលចិត្តរបស់ កូនក្រុម ឬបុគ្គលិករបស់អ្នក។អ្នកត្រូវរៀបចំឲ្យបានច្បាស់លាស់ពីប្រភេទការងារដែលអ្នកត្រូវ ផ្ទេរទៅឲ្យបុគ្គលិក ឬកូនក្រុមរបស់អ្នក មិនមែនប្រមូលការងារទាំងអស់នោះធ្វើតែម្នាក់ឯងឬដាក់បន្ទុកទោលើនិយោជិកណាតែម្នាក់ឯងនោះទេ ពោលគឺអ្នកត្រូវចេះបែងចែកការងារ យ៉ាងណាឲ្យស្របទៅតាមអ្វីដែលពួកគេអាចធ្វើបាន។

៨/ ចេះលើកទឹកចិត្ត

ជំនាញទំនាក់ទំនងតែមួយមុខ មិនអាចធ្វើឲ្យអ្នកក្លាយទៅជាអ្នកដឹកនាំដ៏ពូកែម្នាក់បានឡើយ។ការដែលអ្នកចេះលើកទឹកចិត្តកូនក្រុម ឬបុគ្គលិករបស់អ្នកឲ្យមានកម្លាំងចិត្តធ្វើការមានគោល ដៅច្បាស់លាស់ សម្រាប់ខ្លួនឯងនិងលើកទឹកចិត្តឲ្យពួកគេស្វែងពីបរិបទសង្គម ទើបជាអ្វីដែលអ្នកដឹកនាំអស្ចារ្យតែងតែធ្វើព្រោះពួកគាត់មិនមែនធ្វើតែដើម្បីខ្លួនឯងនោះទេប៉ុន្តែធ្វើដើម្បីភាពរីកចម្រើនទាំងអស់គ្នា៕