អាការៈចុកពោះទូទៅដែលច្រើនកើតឡើង គឺបណ្តាលមកពីការញ៉ាំម្ហូបចំណីខុស មិនស្អាតនិងមានកត្តាបន្ទាប់បន្សំជាច្រើនទៀត។ តែយ៉ាងណាមិញអាការៈឈឺពោះធម្មតានេះ យើងក៏អាចបន្ថយវាបានដោយវិធីមួយចំនួនដែលយើងអាចធ្វើដោយខ្លួនឯងបានដែលអ្នកជំនាញផ្នែកសុខភាពបានលើកឡើងនៅក្នុងអត្ថបទសុខភាព៖
១. ទឹកតែខ្ញី
ការសិក្សាជាច្រើនបានលើកបង្ហាញដូចៗគ្នាថាខ្ញីពិតជាមានប្រយោជន៍ និងប្រសិទ្ធិភាពព្យាបាលដល់អាការៈឈឺពោះ។ប្រភេទមើមរុក្ខជាតិពីធម្មជាតិដែលមានសមាសធាតុកាត់បន្ថយការហើមរលាក មួយនេះអាចជួយបន្ថយអាការៈឈឺពោះបាន ដោយគេអាចហាន់វាញ៉ាំដោយផ្ទាល់ឬច្នៃវាជាទឹកតែខ្ញី ញ៉ាំក្តៅៗក៏បានហើយអ្នកនឹងឃើញពីប្រសិទ្ធិភាពរបស់វា។
២.ជីអង្កាម
ប្រភេទជីអង្កាមមានប្រយោជន៍ជាច្រើន ដែលវាអាចបំបាត់អាការៈក្អួតចង្អោរផងនិងអាការៈចុកឆ្អល់ពោះផង។ ដោយសារសារធាតុ Menthol នៅក្នុងស្លឹកជីអង្កាមគឺជាប្រភេទសមាសធាតុជួយបំបាត់ការឈឺចុកចាប់។ ដូចគ្នានេះគេអាចយកវាញ៉ាំដោយផ្ទាល់ ឬឆុងជាទឹកតែជីអង្កាមក៏បានដែលជួយសម្រួលអាការៈឈឺពោះបាន។
៣. ទឹកក្តៅ
ប្រាកដណាស់ទឹកក្តៅច្រកក្នុងថង់កម្តៅឬរបស់កម្តៅផ្សេងៗដែលយើងអាចរុំនឹងកន្សែង ឬក្រណាត់ដើម្បីស្អំត្រង់ពោះ ជាវិធីបុរាណយូរហើយ តែនៅក្នុងអត្ថបទសុខភាពរបស់អ្នកជំនាញសុខភាពនៅតែលើកឡើងពីវិធីនេះ ព្រោះកម្តៅអាចជួយបំបាត់ការឈឺចុកនៅលើពោះហើយកម្តៅជួយបន្ថយសម្ពាធតានតឹងនៃសាច់ដុំពោះផងដែរ។ ប៉ុន្តែអ្នកជំនាញក៏បានណែនាំថា ក្រោយពេលអាការៈចុកពោះបានថមថយ ក៏ពុំគួរបន្តប្រើកម្តៅបន្តទៀតដែរដោយសារកម្តៅយូរពេក ក៏អាចបង្កបញ្ហាដល់ស្បែកពោះផងដែរ៕
https://www.healthline.com/health/digestive-health/natural-upset-stomach-remedies