បច្ចុប្បន្ននេះរូបរាងស្អាត គឺជាផ្នែកមួយធ្វើឱ្យយើងមានអារម្មណ៍ថាជឿជាក់ មានទំនុកចិត្តលើខ្លួនឯង យើងក៏សង្កេតឃើញថាមានយុវវ័យមួយចំនួនបានចំណាយលុយដើម្បីទិញយកថ្នាំល្អៗដើម្បីបានរាងស្អាត។ តែយ៉ាងណាមិញប្រសិនបើអ្នកមិនទាន់បានតមផ្លែឈើទាំង៥មុខនេះទេ អ្នកនឹងមិនស្រកទម្ងន់ឡើយ៖

១.ផ្លែស្វាយ៖ ជាប្រភេទផ្លែឈើដែលមានការនិយមបរិភោគណាស់សម្រាប់មនុស្សគ្រប់វ័យ ព្រោះវាមានរស់ជាតិឆ្ងាញ់។ តែយ៉ាងណាមិញសម្រាប់អ្នកដែលចង់សម្រកគីឡូគួរតែកុំទទួលទាន ឬកាត់បន្ថយឱ្យបានច្រើនព្រោះវាអាចមានការរាំងស្ទះដល់ការសម្រកទម្ងន់របស់អ្នក។

២.ផ្លែមៀន៖ ឃើញផ្លែមៀនរូបរាងតូចៗពិតមែន ប៉ុន្តែបើអ្នកបរិភោគច្រើនពេកវាធ្វើឱ្យក្ដៅក ក្ដៅខ្លួន។ នេះក៏ព្រោះតែផ្លែមៀនសម្បូរទៅដោយជាតិស្ករផ្អែមខ្លាំង សម្រាប់ផ្លែមៀន៣ផ្លែស្មើនឹងអ្នកទទួលទានបាយសមួយចាន ដែលនឹងធ្វើឱ្យអ្នកឡើងទម្ងន់យ៉ាងងាយ។

៣.ផ្លែធុរេន៖ ត្រឹមតែសាច់វាពីរក្លែបវាមានដល់ទៅ៣២៣កាឡូរី ដែលស្មើនឹងបាយសមួយចានពេញ។ ហើយផ្លែធុរេនក៏ជាប់ចំណាត់ថ្នាក់លេខ១ខាងជាតិស្ករដ៏ច្រើនលើសលប់ ដូច្នេះហើយអ្នកត្រូវតែមានការកំណត់ចំពោះការទទួលទានផ្លែធុរេន។

៤.ផ្លែ Passion៖  ថ្វីត្បិតតែវាមានរសជាតិជូរអែមគួរឱ្យចង់ទទួលទាន ប៉ុន្តែវាធ្វើឱ្យនាក់ទទួលទានមានការកើនឡើងកាឡូរីគួរឱ្យភ័យខ្លាច វាផ្ដល់ថាមពល់ដល់ទៅ២៩៤គីឡូកាឡូរី ប្រសិនបើអ្នកបរិភោគ ត្រឹមតែ២-៣ផ្លែ វាស្មើនឹងការទទួលទានបាយស មួយចានល្មម។

៥.ផ្លែអំពិលផ្អែម៖ វាមានការពេញនិយមទទួលទានលេង ដើម្បីកែអប់ផ្សុកព្រោះវាមានរសជាតិផ្អែមឆ្ងាញ់ណាស់ ដែលធ្វើឱ្យអ្នកភ្លេចខ្លួនទទួលទានវាច្រើនលើសលប់ដោយមិនដឹងខ្លួន។ ទទួលស្គាល់ថាវាមានតួនាទីជួយដល់ការរំលាយអាហារ ប៉ុន្តែជាតិស្កររបស់វាមានច្រើនគួសមដែរ នឹងមិនងាយចេញមកខាងក្រៅទេ វានឹងធ្វើឱ្យរាងកាយធាត់ទៅៗ។

សរុបមកមិនមែនផ្លែឈើទាំងអស់មានតួនាតីដូចគ្នាឡើយ ដោយវាមានតួនាទីផ្សេងៗពីគ្នា ផ្លែឈើមួយចំនួនក៏ជួយដល់ការសម្រកទម្ងន់ ហើយផ្លែឈើមួយចំនួនតូចក៏បានចូលទៅរារាំការសម្រកទម្ងន់ឬបស់អ្នកបន្តិចម្ដងៗ ដូច្នេះហើយប្រសិនបើអ្នកចង់បានរាងស្អាត ឆាប់ស្រកទម្ងន់អ្នកគួរតែជៀសវាងផ្លែឈើ៥មុខ ដូចបានរៀបរាប់ខាងលើ៕