មនុស្សជាច្រើនពិតជារីករាយជាមួយ Speaker ដែលប្រើបច្ចេកវិទ្យាតាម Bluetooth ព្រោះវាងាយស្រួលខ្លាំងទាំងគុណភាពសំឡេង និងការប្រើប្រាស់ ប៉ុន្តែអ្វីដែលអ្នកគួរដឹងនោះគឺថា គ្រប់យ៉ាងសុទ្ធតែមានគុណសម្បត្តិនិងគុណវិបត្តិ។ តើ Bluetooth Speaker អាចប៉ះពាល់ដល់សុខភាពបែបណាខ្លះ?
ដំណើរការរបស់ Bluetooth Speaker
ទោះបីជា Bluetooth Speaker មានច្រើនប្រភេទទាក់ទងនឹងទំហំនិងរូបរាងក៏ដោយ តែមុខងាររបស់វាគឺមានលក្ខណៈស្រដៀងគ្នា។ តារយៈបច្ចេកវិទ្យា Bluetooth ដែលអនុញ្ញាតឱ្យឧបករណ៍ពីរភ្ជាប់គ្នាដោយគ្មានខ្សែនោះ Bluetooth Speaker ទទួលសញ្ញាឌីជីថលពីឧបករណ៍របស់អ្នកទាំងស្មាតហ្វូនថេបប្លេត កុំព្យូទ័រយួរដៃ។ ល។ បន្ទាប់មកវានឹងប្រើឧបករណ៍ពង្រីកសំឡេង ដើម្បីផលិតការចាក់សំឡេងឱ្យកាន់តែឮ។
ឧបករណ៍ពង្រីកសំឡេងជួយឱ្យសំឡេងដែលអ្នកចាក់នោះឮពិរោះជាង Speakerដែលមានស្រាប់នៅក្នុងទូរស័ព្ទរបស់អ្នក។
និយាយការប្រើប្រាស់ជាក់ស្តែង អ្នកគួរតែធ្វើតាមការណែនាំសម្រាប់ការប្រើប្រាស់កម្រិតសំឡេង។ ហេតុផលគឺដើម្បីជៀសវាងផលប៉ះពាល់អវិជ្ជមានដែលកើតមានលើត្រចៀករបស់អ្នក។ Speaker ចល័តដែលប្រើ Bluetooth កំពុងក្លាយជាទីពេញនិយមហើយក៏ជាឧបករណ៍ដែលបង្កការរំខានដោយសំឡេងនាពេលបច្ចុប្បន្នផងដែរ។
តើ Speaker ដែលប្រើ Bluetooth ពិតជាមិនល្អសម្រាប់សុខភាពមែនឬ?
មានការសិក្សា និងស្រាវជ្រាវជាច្រើនជុំវិញសំណួរដែលចោទសួររឿងបញ្ហាសុខភាពហើយនិងBluetooth ប៉ុន្តែនៅតែមិនទាន់មានសេចក្តីថ្លែងការណ៍ជាឯកច្ឆន្ទណាមួយអំពីបញ្ហានេះនៅឡើយ។
ទោះជាយ៉ាងណា អាចនិយាយបានថា Bluetooth Speaker គ្រប់ប្រភេទអាចនាំឱ្យវិទ្យុសកម្មដែលចេញពី Bluetooth ប៉ះពាល់សុខភាព ជាពិសេសសម្រាប់កុមារអាយុក្រោម ៥ ឆ្នាំ និងមនុស្សចាស់អាយុចាប់ពី៦០ ឆ្នាំ។ ភាពរំញ័ររបស់វាអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ហើយកុមារ និងមនុស្សចាស់នេះហើយដែលងាយនឹងទទួលរងគ្រោះថ្នាក់នេះ។
បន្ថែមពីលើនេះ មានការសិក្សាមួយចំនួនបានបង្ហាញថា ការប្រើប្រាស់ Speaker ដែលភ្ជាប់ Bluetooth ទាំងនេះច្រើនពេកអាចនាំឱ្យអស់កម្លាំងតានតឹងអារម្មណ៍ មិនស្រួលក្នុងខ្លួន ឆាប់ខឹង មួម៉ៅជាដើម៕