សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

បច្ចុប្បន្នការធ្វើលំហាត់ប្រាណ ត្រូវបានមនុស្សក្នុងសម័យទំនើបនិយម ចូលចិត្តធ្វើវាជារៀងរាល់ថ្ងៃហើយក្នុងនោះផងដែរភាគច្រើននៃការមកធ្វើលំហាត់ប្រាណគឺដើម្បីថែរក្សារូបរាង

និងសុខភាពរបស់ខ្លួន។ ប៉ុន្តែនៅក្នុងចំណោមគោលបំណងជាច្រើនរបស់អ្នកទៅហាត់ប្រាណ សំដៅទៅលើការស្រកគីឡូជាងគេ។ ដូច្នេះខាងក្រោមនេះជាបណ្តុំ នៃប្រភេទអាហារដែលទទួលទានហើយឆាប់បង្ហាញលទ្ធផលពីការស្រកគីឡូឆាប់រហ័ស។

១. គ្រាប់ធុញ្ញជាតិ

ជាទូទៅគ្រប់ប្រភេទនៃគ្រាប់ធុញ្ញជាតិ គឺមានផ្ទុកនូវប្រភេទខ្លាញ់ល្អសម្រាប់ទ្រទ្រង់សារពាង្គកាយរបស់មនុស្សយើងម្នាក់ៗ។ ហេតុដូច្នេះ អំឡុងពេលដែលយើងកំពុងតែចង់ស្រកគីឡូ លោកអ្នកក៏គួរគីប្បទទួលទាននូវប្រភេទគ្រាប់ធុញ្ញជាតិទាំងឡាយឲ្យបានច្រើន ដើម្បីទទួលបាននូវខ្លាញ់ល្អបញ្ចូនទៅកាន់ផ្នែកចង្វាក់ ក្នុងការធ្វើចលនាឲ្យកាន់តែមានភាពងាយស្រួល។

២. បន្លែពណ៌បៃតង

នៅក្នុងបន្លែពណ៌បៃតងមានសារធាតុគីមីល្អៗជាច្រើន សម្រាប់ចូលរួមជួយផ្គង់ផ្គត់មកកាន់រូបរាងកាយរបស់មនុស្សយើង។ ហើយការទទួលទានបន្លែពណ៌បៃតងច្រើនក្នុងមួយថ្ងៃ ក៏ជួយទៅដល់ការបន្ទោរបង់បានយ៉ាងល្អប្រសើរ និងងាយស្រួលផងដែរ ពោលគឺមិនឲ្យសារធាតុពុលក្នុងខ្លួនរបស់យើងច្រើនពេកនោះទេ។

៣. ផ្លែដំឡូង

សម្រាប់ប្រទេសកម្ពុជាផ្លែដំឡូងជាប្រភេទបន្លែផ្លែឈើ ដែលមានតម្លៃសមរម្យជាងគេ ហើយនឹងងាយស្រួលស្វែងរកគ្រប់រដូវកាល។ ក្នុងនោះផងដែរសារធាតុជាច្រើនក្នុងផ្លែដំឡូងអាចជួយឲ្យយើងឆាប់ឆ្អែត និងងាយស្រួលក្នុងការបន្ទោរបង់ផងដែរ។

៤. អាហារប្រូតេអុីន Shake 

បច្ចុប្បន្នកំណើននៃការប្រើប្រាស់ប្រូតេអុីន Shakeមានការកើនឡើងជាលំដាប់ ហើយក្នុងនោះផងដែរ អាហារមួយប្រភេទនេះ ត្រូវបានគ្រូបង្វឹកក៏ដូចជាអ្នកហាត់ប្រាណដទៃផ្សេងទៀត និយមឲ្យអ្នកចង់ស្រកគីឡូទទួលទានជាប្រចាំថ្ងៃដើម្បីជំនួសរបបអាហាររបស់ពួកគេ។ ព្រោះប្រសិនបើពួកគេបង្អត់អាហារដោយគ្មានប្រូតេអុីន Shake ដើម្បីផឹកជំនួយនោះទេ ពួកគេអាចនឹងមានអាការៈឈឺក្រពះ ពោះវៀនជាដើម៕