សូមចូល Telegram ក្រមាប៉ុស្ដិ៍ មានអត្ថបទព័ត៌មានកាន់តែរហ័ស
ការប្រើប្រាស់បណ្ដាញសង្គម ត្រូវបានចាត់ទុកថាជាដាវមុខពីរសម្រាប់អាជីវកម្ម ដែលមុខ១ដែលល្អវាបានផ្ដល់នូវការភ្ជាប់ទំនាក់ទំនងរវាងអាជីវកម្ម និងអតិថិជន ឬរវាងបុគ្កលិកនិងបុគ្គលិក ផ្ដល់ភាពងាយស្រួល ហើយអាចកាត់បន្ថយនូវការចំណាយខ្ពស់លើផ្នែកទីផ្សារ ដែលស្ទើរតែគ្មានក្រុមហ៊ុនណាមួយ មិនមានប្រើប្រាស់បណ្ដាញសង្គម។
ការមើលឃើញពីផលវិជ្ជមានរបស់បណ្ដាញសង្គម បានកសាងនូវទំនុកចិត្ត ជម្រុញនូវតម្រូវការនៃផលិតផលក៏ដូចជាការងាយស្រួលក្នុងការជ្រើសរើសអតិថិជនគោលដៅ តាមកម្មវិធីដែលបានដាក់ឲ្យដំណើរការដូចជា Facebook ត្រូវបានដាក់កម្មវិធីសម្រាប់ Boost ជាដើម។
ដោយលើកយកតែប៊ូតុង Share និង Comment ដែលមានវាបានបង្ហាញនូវការគាំទ្រ ការមិនគាំទ្រ ការផ្ដល់មតិវិជ្ជមានឬអវិជ្ជមាន។ នៅពេលដែលផលិតផលទាក់ទាញទទួលបានការ Share ច្រើន ផ្ដល់យោបល់ល្អៗ នោះវាអាចជាសញ្ញាល្អ ពង្រឹងដល់ការលក់និងក្រេឌីតរបស់ផលិតផល។
ប៉ុន្តែផ្ទុយមកវិញនៅពេល តួនាទីទាំងនេះផ្ដល់ផលបញ្ច្រាស ឧទាហរណ៍ថា “គេបញ្ចេញមតិ ផលិតផលរបស់អ្នក ប្រើហើយតែគ្មានគុណភាព” ដែលជាសារមិនមានការគាំទ្រ ត្រូវបានបើកចំហដែលអាចឃើញជាទូទៅ ឬរាល់ពេលដែលអ្នកផ្សព្វផ្សាយចំនួនអ្នកដែលបានឃើញ មានប្រតិកម្មមានតិច ការរិះគន់ដោយគ្មានសំអាង ឬក្លែងបន្លំ ដែលអ្នកមិនទាន់ឆ្លើយតបបានទាន់ពេលវេលា ឬបញ្ហាណាមួយផ្នែកបច្ចេកទេស ដែលកើតឡើងដោយក្រុមហ៊ុនបណ្ដាញសង្គមផងដែរ។ ជាពិសេសក្នុងបរិបទនៃឯកជនភាព ដែលកំពុងតែពេញនិយម នោះគឺជាការពិតណាស់ អ្នកនឹងជួបការលំបាក អតិថិជនដែលបានឃើញធ្លាក់ចុះ ការចំនាយផ្ដើមកើនឡើង ចាប់ផ្តើមបាត់ទំនុកចិត្តផលិតផលអាចជម្រុញដល់ការធ្លាក់ចុះការលក់ ក៏អាចបំផ្លាញដល់កេរ្ដិ៍ឈ្មោះអាជីវកម្មដោយការក្លែងបន្លំឈ្មោះអ្នករិះគន់ជាដើម។
អ្វីដែលត្រូវចាប់អារម្មណ៍នោះគឺតើការលក់នឹងការ Share លើបណ្ដាញសង្គមសមាមាត្រគ្នាដែឬទេ? អ្នកត្រូវតែផ្ដោតលើការលក់និងផ្សព្វផ្សាយឲ្យបានខ្លាំង មិនថាជា Offline ឬជា Online ឬតាមបណ្ដាញផ្សព្វផ្សាយបែបបុរាណវិទ្យុជាដើម ជាជាងការទាញចំណាប់អារម្មណ៍ពីអតិថិជនក្នុងបណ្ដាញសង្គម ៕