សុជីវធម៌ក្នុងសង្គម ក៏ជាផ្នែកមួយដែលឆ្លុះបញ្ចាំងពីសកម្មភាពរបស់ប្រជាពលរដ្ឋ ថាតើការរស់នៅ ប្រចាំថ្ងៃ ប្រាស្រ័យទាក់ទងគ្នា មានការយោគយល់ ឬបង្ហាញនូវកាយវិការដែលមានតម្លៃគួរឱ្យគោរពដែលឬទេ? ពោលគឺការរស់នៅដោយល្អ ដោយចំណេះដឹងសណ្តាប់ធ្នាប់ ការដឹងប្រមាណ ក្នុងទំនាក់ទំនងប្រចាំថ្ងៃ។ ខាងក្រោមជាគំនិតខ្លះសម្រាប់ពិចារណា៖
១/. មិនត្រូវហៅ នរណាម្នាក់ដដែលៗលើសពីពីរដងទេ។ បើសិនជាគេមិនឆ្លើយតបទេនោះ ត្រូវចេះគិតថាគេកំពុងតែធ្វើអ្វីមួយសំខាន់ហើយ។
២/. ត្រូវសងលុយដែលបានខ្ចីពីគេឱ្យបានមុននឹងគេនឹកឃើញថាគេបានឱ្យលុយទៅ អ្នកខ្ចី។ វាស្តែងឱ្យឃើញនូវភាពទៀងត្រង់ និងបុគ្គលិកលក្ខណៈរបស់អ្នក។ ហើយគួរតែព្យាយាមធ្វើបែបនេះផងដែរចំពោះអ្វីផ្សេងៗទៀតដូចជាឆ័ត្រ ប៊ិកឬប្រអប់ដាក់អាហារជាដើម។
៣/. មិនត្រូវកុម្មង់អាហារថ្លៃៗនៅ ក្នុងបញ្ជីអាហារនៅ ពេលនរណាម្នាក់ចេញថ្លៃអាហារឱ្យអ្នកជាដាច់ខាត។ បើសិនជាអាចសុំឱ្យម្នាក់នោះជ្រើសរើសអាហារឱ្យអ្នកវិញចុះ។
៤/. កុំសួរសំណួរដែលធ្វើឱ្យគេទើសទាល់ដូចជា“អីចឹង ឯងមិនទាន់មានគ្រួសារទេហ្អេ?” ឬក៏“ឯងអត់មានកូនទេ?” ថីបានជាឯងអត់ទិញផ្ទះហ្នឹងហា?” ឬក៏ “ម៉េចបានជាឯងមិនទិញឡានមួយទៅ ?” ត្រូវចាំថាវាមិនមែនជាបញ្ហារបស់អ្នកទេ។
៥/. តែងតែជួយបើកទ្វារឱ្យអ្នកដែលត្រូវចូលមកពីក្រោយបន្ទាប់ពីអ្នកជានិច្ច។ វាគ្មានទៅ អស់អ្វីប៉ុន្មានទេ ទោះបីអ្នកនោះជាប្រុស ឬស្រី ចាស់ជាងឬក្មេងជាងអ្នកក៏ដោយ។ អ្នកមិនអាចនឹងអន់ មិនទាបអស់កិត្តិយសឡើយក្នុងការធ្វើនូវអំពើល្អបន្តិចបន្តួចចំពោះអ្នកដទៃដូចពាក្យចាស់ពោលថា ថោកអីនឹងដៃ ថ្លៃអីនឹងមាត់។
៦/. បើសិនជាអ្នកជិះTaxi ជាមួយមិត្តម្នាក់ ហើយគេចេញប្រាក់នោះ លើកក្រោយអ្នកត្រូវព្យាយាមចេញម្តង។
៧/. ត្រូវឱ្យតម្លៃទៅ លើគំនិតឬមតិយោបល់ដទៃទៀត។ ចូរចាំថា អ្វីដែលអ្នកមើលឃើញជាលេខ6 អ្នកដែលនៅ ទល់មុខអ្នកនោះនឹងឃើញជាលេខ9។ ម្យ៉ាងទៀត បើសិនជាគំនិតដំបូងមានបញ្ហាគំនិតទី២អាចប្រើជំនួសបាន។
៨/. មិនត្រូវរំខាននៅ ពេលដែលគេកំពុងនិយាយអ្វីមួយជាដាច់ខាត។ ត្រូវអនុញ្ញាតឱ្យគេបរិយាយចេញឱ្យអស់ ឱ្យចប់ក្បាលចប់កន្ទុយ។ ហើយនៅ ពេលគេកំពុងនិយាយនោះត្រូវស្តាប់ស្រង់សម្តីគេឱ្យបានគ្រប់ម៉ាត់។
៩/. បើសិនជាអ្នកលេងសើចនឹងនរណាម្នាក់ ហើយមើលទៅគេហាក់ដូចជាមិនសូវចូលចិត្តទេនោះ ឈប់ ឈប់លេង មិនត្រូវលេងសើចលើគេទៀតឡើយ។ វាជួយលើកទឹកចិត្តប្រាប់ដល់អ្នកផ្សេងឱ្យធ្វើបែបនេះ និងបង្ហាញថាអ្នកជាមនុស្សដែលគួរឱ្យគោរពនិង ឱ្យតម្លៃ។
១០/. ពោលពាក្យ “អរគុណ” នៅ ពេលនរណាម្នាក់បានជួយអ្នក។
១១/. សរសើរជាសាធារណៈ តែបើរិះគុណនិងប្រាប់ពីកំហុស ត្រូវធ្វើជាឯកជន។
អត្ថបទដកស្រង់