លោក លី ក្វាន់ យូ (Lee Kuan Yew) បានប្រែក្លាយសិង្ហបុរីពីកោះតូចមួយ ទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក ដោយការអនុវត្តគោលនយោបាយហិរញ្ញវត្ថុ និងសេដ្ឋកិច្ចដ៏ត្រឹមត្រូវ, ជោគជ័យខាងពាណិជ្ជកម្មសេរី និងការទាក់ទាញការវិនិយោគពីបរទេស ដោយប្រើពេលតែមួយជំនាន់នៃការដឹកនាំរបស់លោក។

គាត់អាចទាញយកអត្ថប្រយោជន៍បានជាប់លាប់ ទោះជាមានភាពចលាចលផ្នែកហិរញ្ញវត្ថុសកល 

ក៏ដោយ ហើយបានសាងសង់ប្រទេសនេះ ទាយយកសារៈប្រយោជន៍ដ៏មហាសាលនៃមរតកកំពង់ផែ ដែលក្រោមអណានិគមនៃចក្រភពអង់គ្លេស។

លោក លី បានរក្សាការក្តាប់យ៉ាងតឹងរ៉ឹងលើហិរញ្ញវត្ថុក្នុងស្រុក ដោយរារាំងការធ្វើអន្តរកម្មនៃប្រាក់ដុល្លារសិង្ហបុរី និងការកំណត់ប្រតិបត្តិការរបស់ធនាគារបរទេស។ នេះមានន័យថាក្រុមហ៊ុនអន្តរជាតិ បានឃើញឱកាសដ៏ល្អ ដើម្បីបង្កើតក្រុមហ៊ុននៅក្នុងប្រទេសកោះដ៏តូចនេះ។ 

ការក្តាប់អំណាចយ៉ាងរឹងមាំរបស់គាត់ និងការថែរក្សាស្ថិរភាព បានផ្តល់ប្រលោះប្រហោងតិចតួចប៉ុណ្ណោះ សម្រាប់ឱកាសនៃការកើតមានអំពើពុករលួយរបស់មន្រ្តី។

សណ្តាប់ធ្នាប់ក្នុងប្រទេសសិង្ហបុរី ត្រូវបានគេស្គាល់ថាមានភាពទាក់ទាញចំពោះការវិនិយោគបរទេស – លុយរាប់ពាន់លានដុល្លារបានហូរចូល ដែលធានានូវភាពជោគជ័យរបស់ប្រទេសនេះ។

ភាពជាអ្នកដឹកនាំរបស់លោក លី គឺមានលក្ខណៈស្វ័យភាព និងជាក់ស្តែង ដែលជួយឱ្យគាត់សម្រេចបាននូវចក្ខុវិស័យដ៏មហិច្ឆតារបស់គាត់សម្រាប់ប្រទេសសិង្ហបុរី។ ទោះយ៉ាងណាក៏ដោយ រដ្ឋាភិបាលរបស់គាត់ ជួនកាលបានរំលោភលើសេរីភាពស៊ីវិល។ ទោះជាយ៉ាងនេះក្តី កេរដំណែលរបស់លោក លី គឺមានភាពជាអ្នកដឹកនាំផ្លាស់ប្តូរ ( Transformational Leadership) ដែលគេមិនអាចប្រកែកបានឡើយ៕