ការមានចិត្តស្រឡាញ់ទៅលើនរណាម្នាក់ អ្នកប្រាកដជាចង់ឱ្យបុគ្គលនោះលង់ស្រឡាញ់មកលើខ្លួនឯងវិញជាក់ជាមិនខាន។ អ្នកនឹងមានសេចក្តីសុខត្រេកអរនៅ ពេលដែលទទួលដឹងចម្លើយថា បុគ្គលម្នាក់នោះព្រមទទួលខ្លួនធ្វើជាគូស្នេហ៍។ 

ជាមួយគ្នានេះដែរមុននឹងឈានដល់ទំនាក់ទំនងស្នេហារវាងគ្នានិងគ្នា គឺតម្រូវឱ្យអ្នកឆ្លងកាត់​ នូវការសារភាពនិងសុំក្តីស្រឡាញ់ពីគាត់ជាមុនសិន។ វាមិនមែនជារឿងងាយស្រួលនោះទេក្នុងការដែលធ្វើឱ្យនរណាម្នាក់ឆ្លើយថាយល់ព្រមស្រឡាញ់អ្នក ដូចដែលអ្នកស្រឡាញ់គេនោះ ពីព្រោះថាពាក្យស្រឡាញ់តែមូយមាត់គឺមិនទាន់គ្រប់គ្រាន់សម្រាប់គេឡើយ។ 

ការសារភាពចំពោះមនុស្សជាទីស្រឡាញ់គឺជាដំណាក់កាលដ៏សំខាន់មួយ ដែលអ្នកគួរតែប្រុងប្រយ័ត្នខ្ពស់ និងត្រូវធ្វើការរៀបចំគម្រោងឱ្យបានល្អទើបទទួលបានជោគជ័យ ។ ប្រសិនបើអ្នកធ្វើមិនបានល្អនោះទេអ្នកប្រាកដជាសោកស្តាយជាក់ជាមិនខានឡើយ។ ដូច្នេះក្នុងអត្ថបទនេះនឹងបង្ហាញអ្នក ពីចំណុចទាំង៥​ក្នុងការសារភាព សុំស្រឡាញ់ពី Crush(មនុស្សដែលអ្នកលង់ស្រលាញ់) របស់អ្នក ឱ្យបានជោគជ័យ។

១) ជ្រើសរើសពេលវេលាឱ្យសាកសម

ពេលវេលាគឺជាចំណុចសំខាន់មួយដែលអ្នកត្រូវតែយកចិត្តទុកដាក់ ក្នុងការសារភាពសុំក្តីស្រឡាញ់ពី Crush របស់អ្នក។អ្នកត្រូវតែជ្រើសរើសស្ថានការណ៍ណាដែលសាកសមបំផុត ដើម្បីឱ្យកាន់តែមានភាព ជឿជាក់និងងាយស្រួលសម្រាប់អ្នក។ ដូចជាពេលនៅកន្លែងស្ងាត់តែពីរនាក់  កន្លែងដែលមានមនុស្សឈរមើលច្រើនឬមួយក៍នៅពេលដែលធ្វើដំណើរ កម្សាន្តជាមួយគាត់ជាដើម។ កាលទេសៈទាំងអស់នោះនឹងធ្វើឱ្យគាត់មានអារម្មណ៍ល្អ និងឆាប់យល់ព្រមក្នុងការ ទទួលយកក្តីស្រឡាញ់របស់អ្នក។

២) ធ្វើឱ្យគាត់រំភើបចិត្ត 

អ្នកគួរតែរៀបចំអ្វីៗឱ្យបានល្អឥតខ្ចោះពោលគឺធ្វើឱ្យយ៉ាងណាឱ្យគាត់គិតថាវាគឺពិសេស និងអស្ចារ្យបំផុតម្រាប់គាត់។​អ្នកត្រូវតែប្រាកដថា អ្នកបានបង្ហាញពីក្តីស្រឡាញ់ ការលះបង់និងក្តីបារម្មណ៍ដ៏ខ្លាំងក្លារបស់អ្នកចំពោះគាត់ ឱ្យគាត់បានឃើញកាន់តែច្បាស់ ស្របពេលដែលគាត់កំពុងតែធ្វើការសម្រេចចំពោះការស្នើសុំរបស់អ្នក។វានឹងធ្វើឱ្យគាត់រំភើប ហើយយល់ព្រមបើកចិត្តទទួលយកក្តីស្រឡាញ់ពីអ្នក។

៣) ការជូនកាដូ

នៅពេលដែលសុំក្តីស្រឡាញ់ពីនរណាម្នាក់អ្នកគួរតែមានអ្វីដែលពិសេសសម្រាប់គាត់ អាចជាកាដូឬមួយក៏របស់សំខាន់អ្វីមួយដែលអ្នកគិតថា វាអាចធ្វើឱ្យគាត់រំភើបបាន ដូចជាខ្សែដៃ ខ្សែក ឬមួយក៏បន្តោងជាដើម។ម៉្យាងវិញទៀតអ្នកត្រូវតែដឹងថា​ គាត់ស្រឡាញ់អ្វី និងចូលចិត្តអ្វីជាងគេដើម្បីឱ្យកាន់តែមានភាពងាយស្រួលក្នុងការរៀបចំជូនគាត់។  ការជូនការដូនេះ នឹងបញ្ជាក់ពីក្តីស្រឡាញ់ ក៏ដូចជាការយកចិត្តទុកដាក់របស់អ្នកចំពោះគាត់ ហើយវាក៏ជាវត្ថុតំណាងឱ្យសេក្តីស្នេហារបស់អ្នកនិងគាត់ផងដែរ។

៤) ត្រូវមានភាពស្វាហាប់និងច្បាស់លាស់

ជាការពិតណាស់គ្មាននរណាម្នាក់ចង់បានស្នេហាមួយដែលមិនច្បាស់លាស់ និងមិនប្រាកដប្រជានោះឡើយពោលគឺតែងតែប្រាថ្នាចង់បានសេចក្តីស្នេហាមួយដែល ចាស់ទុំនិងមានភាពច្បាស់លាស់ជានិច្ច។ ដូច្នេះក្នុងកំឡុងពេលសារភាពអ្នកត្រូវតែស្វាហាប់ និងរឹងមាំ ធ្វើយ៉ាងឱ្យគាត់ជឿទុកចិត្តមកលើអ្នក ថាអាចមើលថែនិងស្រឡាញ់ថ្នាក់ថ្នម គាត់បានល្អជារៀងរហូត។

៥) ការប្រើប្រាស់ពាក្យសម្តី និងទឹកមុខ

ការប្រើបា្រស់ពាក្យសម្តីផ្អែមល្ហែមថ្នាក់ថ្នម និងទឹកមុខញញឹមស្រស់សង្ហា គឺជាអ្វីដែលអ្នកគួរតែធ្វើក្នុងកំឡុងពេលដែលសារភាពស្នេហ៍ទៅកាន់ Crush របស់អ្នក។ ពីព្រោះថាវានឹងធ្វើឱ្យគាត់សប្បាយចិត្តនិងលង់ស្រឡាញ់អ្នកកាន់តែខ្លាំង ដោយហេតុថា វាគឺជាអ្វីដែលគាត់ត្រូវការពីអ្នកខ្លាំងបំផុតបូករួមជាមួយនឹងចំណុចទាំង៥ ខាងលើនេះ នឹងអាចធ្វើឱ្យ គាត់យល់ព្រមទទួលយកក្តីស្រឡាញ់ពីអ្នកជាក់ជាមិនខានឡើយ។

ជារួមមកវិញក្នុងកំឡុងពេលសារភាពស្នេហ៍ទៅកាន់Crush របស់អ្នក អ្នកមិនគួរមើលរំលងនូវចំណុចទាំង៥ខាងលើនេះឡើយពីព្រោះថាវាគឺជាអ្វីដែល Crush របស់អ្នកត្រូវការហើយវាក៏បង្ហាញឱ្យគាត់ដឹងថា អ្នកស្រឡាញ់ និងយកចិត្តទុកចំពោះគាត់ខ្លាំងកំរឹតណាផងដែរ។ដូចគ្នានេះដែរអ្នកត្រូវតែស្រឡាញ់គាត់ ស្មោះត្រង់ និងយកចិត្តទុកដាក់ចំពោះគាត់ជានិច្ចទើបធ្វើឱ្យស្នេហារបស់អ្ននមានភាពផ្អែមល្ហែម និងគង់វង់យូរអង្វែងជារៀងរហូតបាន៕