បញ្ហានៃការគ្រប់គ្រងហរិញ្ញវត្ថុ បានក្លាយជាបញ្ហាចោទដែលយុវវ័យភាគច្រើន តែងតែជួបប្រទះនៅពេលដែលខ្លួនទើបតែចេះស្វែងរកប្រាក់ដោយខ្លួនឯងនាពេលដំបូងៗ ពោលគឺគ្រប់ពេលដែលពួកគេបានទទួលប្រាក់ខែនៅដើមខែ ពួកគេនឹងរៀបគម្រោងកំចាត់ប្រាក់ចំណូលរបស់ខ្លួនចេញជាក់ជាមិនខានឡើយ។ ហើយទម្លាប់នៃការចាយវាយប្រាក់មិនមានផែនការជាក់លាក់នេះ ទើបធ្វើឲ្យពួកគេតែងតែមិនមានលុយសល់អ្វីសោះឡើយ។ ដូច្នេះខាងក្រោមនេះជាវិធីមួយចំនួនដែលជួយឲ្យអ្នក ដើម្បីកំចាត់ចោលទម្លាប់អាក្រក់នោះចេញ:
១/ ឈប់និយាយឃ្លាថា “I am bad with MONEY”
ជាដំបូង អ្នកត្រូវចេះគ្រប់គ្រងរាល់ពាក្យពេចន៍ដែលអ្នកតែងតែនិយាយពិពណ៌នាពីខ្លួនឯង ដោយឈប់និយាយឃ្លាថា “I am bad with MONEY” ប្តូរទៅនិយាយថា “I have not yet learned the skills of managing my money, but I am going to”ខ្ញុំមិនទាន់បានរៀនពីរបៀបរៀបចំទុកដាក់លុយឲ្យល្អនៅឡើយទេ ប៉ុន្តែខ្ញុំនឹងត្រៀមខ្លួនឆាប់ៗនេះ ដើម្បីសំន្សលុយឲ្យបានច្រើន។
ការនិយាយបែបនេះមកកាន់ខ្លួនឯង នឹងធ្វើឲ្យអ្នកចាប់ផ្តើមមានចិត្តចង់រៀបចំទុកដាក់លុយឲ្យបានកាន់តែល្អជាងមុន ចាត់ចែងរាល់ការចំណាយ និងធ្វើឲ្យអ្នកគិតថាខ្លួនឯងក៏មិនមែនជាមនុស្សដែលចេះតែចាយលុយនោះដែរ។
២/ បង្កើតនូវផែនការចំណាយ
បញ្ជីនៃការចំណាយរបស់អ្នកនេះ គឺមិនចាំបាច់ស្មុគស្មាញពេកនោះទេ ឬមិនចាំបាច់ធ្វើនៅលើ Budgeting Apps ក៏បានដែរបើសិនជាអ្នកទើបតែចាប់ផ្តើមធ្វើ។ ដំបូងអ្នកគ្រាន់តែគិតអំពីលុយដែលអ្នកបានចំណាយ ថាតើអ្នកបានយកលុយទាំងនោះទៅទិញអ្វីខ្លះ? ដូចជា ចំណាយទៅលើការទិញសម្លៀកបំពាក់ ទិញគ្រឿងតុបតែង? ទិញទំនិញតាមអនឡាញ? ចំណាយទៅលើថ្លៃសាំង ថ្លៃបន្ទប់? ចំណាយទៅលើការញុាំអីខាងក្រៅ? ឬមួយក៏ចំណាយទៅលើការសិក្សា?
ទាំងនេះគឺសុទ្ធតែជាអ្វីដែលអ្នកត្រូវកត់ត្រាទុក។ បន្ទាប់ពិនេះដើម្បីឲ្យលុយរបស់អ្នកសល់ច្រើន ឬរីកដុះដាលកាន់តែច្រើនអ្នកអាចដក ១០ភាគរយ នៃប្រាក់ខែរបស់អ្នកទុកសំន្សនិង១០ភាគរយទៀត ទុកធ្វើការវិនិយោគទៅលើអ្វីដែលអ្នកគិតថា អ្នកអាចនឹងទទួលបានផលចំណេញច្រើនមកវិញ។
៣/ ត្រូវដឹងថាអ្នកមានបំណុលប៉ុន្មានខ្លះ
អ្នកត្រូវយកឈ្នះមកលើខ្លួនឯង ដោយសរសេរអំពី “តើខ្ញុំបានខ្ចីលុយពីអ្នកណាខ្លះ ហើយខ្ញុំបានខ្ចីលុយពីគេចំនួនប៉ុន្មាន?” ព្រោះមនុស្សប្រហែលជា ៩០ភាគរយ គឺពួកគេមិនដឹងថាខ្លួនឯងជាប់បំណុលប៉ុន្មាននោះទេ។
ដូច្នេះដើម្បីគេចខ្លួនកុំឲ្យវ័ណ្ឌកជាមួយនឹងបំណុលទាំងនោះ អ្នកត្រូវគិតគូរឲ្យបានល្អិតល្អន់ ពីចំនួនលុយដែលអ្នកបានខ្ចីគេព្រោះប្រសិនបើជាអ្នកខ្ចីកាន់តែច្រើន ទុកកាន់តែយូរអត្រាការប្រាក់នឹងកាន់តែកើនឡើងកាន់តែច្រើន៕