ផ្តោតអារម្មណ៍របស់អ្នកលើទិដ្ឋភាពនៃជីវិតដែលធ្វើឱ្យអ្នកសប្បាយចិត្ត។ តាំងចិត្តថ្ងៃនេះ កុំត្អូញត្អែរពីជីវិត។ ការ​ត្អូញត្អែរ​មាន​ថាមពល​អវិជ្ជមាន​ខ្លាំងណាស់ ហើយ​បំផ្លាញ​ស្មារតី​របស់​យើង។

ប្រសិនបើយើងអាចប្រដៅចិត្តរបស់យើងមិនឱ្យត្អូញត្អែរ នោះយើងនឹងមានអារម្មណ៍ធូរស្រាលជាងមុន និងមានសុទិដ្ឋិនិយមចំពោះថ្ងៃដែលជារបស់យើង។

ផ្តោតលើទិដ្ឋភាពនៃជីវិតដែលអ្នកពេញចិត្ត។ ត្រូវមានទឹកចិត្តល្អចំពោះខ្លួនឯង និងអ្នកដទៃ។ មិនថានរណាក៏ដោយ តែងតែប្រឈមការដោះស្រាយជាមួយ ជំនោរនៃជីវិត ដែលជាដំណើរចុះខ្លះ ឡើងខ្លះ។ ញញឹមនូវរាល់ឱកាសដែលអ្នកទទួលបាន។ រីករាយ ដើម្បីសេចក្តីសុខរបស់អ្នកដទៃ។ ជៀសវាងឲ្យឆ្ងាយពីមនុស្សមានទស្សនៈមិនល្អ មានពិសពុល និងកន្លែងដែលអូសទាញស្មារតីរបស់អ្នកចុះ។ ចូរមើលឃើញនិងទទួលយកភាពរីករាយជាមួយ អ្វីដែលអ្នកមាន។