ជួបគ្នាលើកដំបូង ធ្វើដូចម្តេចទើបអាចស្គាល់ចិត្តដៃគូបានភ្លាម? អំឡុងពេលដែលអ្នកមានការណាត់ជួបលើកដំបូងជាមួយដៃគូថ្មី ប្រាកដណាស់ថា អ្នកពិតជាចង់សិក្សាស្វែងយល់ពីចំណង់ចំណូលចិត្ត និងអាកប្បកិរិយារបស់ដៃគូ ឲ្យបានច្រើន។ ដូច្នេះខាងក្រោមនេះ ជាគន្លឹះមួយចំនួនសម្រាប់អ្នកទាំងអស់គ្នា នៅពេលជួបគ្នាជាលើកដំបូង:
១.ឆ្លាតវៃ ចេះឆ្កឹះបេះដូងរបស់មនុស្សប្រុស
មនុស្សប្រុសជាភេទដែលពូកែក្នុងការលាក់បាំងអារម្មណ៍ល្អ និងមិនល្អរបស់ខ្លួន ព្រោះថាការ បើកបង្ហាញអារម្មណ៍ផ្លូវចិត្តច្រើនពេក សម្រាប់មនុស្សប្រុសគឺជាការបញ្ជាក់ឲ្យឃើញពីភាពទន់ខ្សោយរបស់ខ្លួន។
ដូច្នេះហើយនៅពេលដែលអ្នកជួបគ្នាដំបូងជាមួយដៃគូ អ្នកគប្បីសាកសួរឲ្យបានច្រើននូវសំណួរសំខាន់ៗ ក្នុងការទទួលដឹងឲ្យបានច្រើន។ ហេតុនេះនៅពេលឪកាសបន្ទាប់ វានឹងធ្វើអ្នកមានភាពងាយស្រួល ក្នុងការសិក្សាស្វែងយល់ពីគាត់។
២. ត្រូវនិយាយតែអ្វីដែលសំខាន់បំផុត
មនុស្សប្រុសមិនមែនជាប្រភេទមនុស្សដែលចូលចិត្តនិយាយច្រើន ហូរហែដូចមនុស្សស្រីនោះទេ។ ហេតុនេះរាល់ពេលដែលអ្នកចាប់ផ្តើមនិយាយជាមួយគាត់ អ្នកគប្បីចេះជ្រើសរើស នូវពាក្យពេចន៍សំខាន់ៗ ក្នុងការនិយាយជាមួយគាត់ជាចាំបាច់។ ហើយរាល់ពាក្យពេចន៍ នីមួយៗត្រូវមានរយៈពេលខ្លី និងមានន័យគ្រប់គ្រាន់ងាយស្រួលក្នុងការស្តាប់។
មនុស្សស្រីចូលចិត្តចំនុចល្អិតៗ ហើយការជួបដំបូងក៏មិនត្រូវសួរដេញដោល លើចំនុចដែលជាអាថ៌កំបាំងឬលើកអ្វីមួយដែលគួរឲ្យមានការសង្ស័យច្រើននោះ។ ហើយការនិយាយចំៗ ដោយគ្មានភាពផ្អែមល្ហែម ក៏មិនគួរយកមកប្រើ។
៣. កុំកុហក និងលាក់បាំងចរិតពិត
ក្នុងការថែរក្សាស្នេហាមួយឲ្យមានភាពរឹងមាំ ភាគីម្ខាងៗមិនគួរនិយមចូលចិត្តប្រើប្រាស់ ពាក្យកុហកដាក់គ្នានោះទេ។មិនថាស្ថិតនៅក្នុងស្ថានភាពកាលៈទេសៈណាមួយនោះទេ ភាគីម្ខាងៗត្រូវចេះគោរពស្រឡាញ់គ្នា និងផ្តល់តម្លៃឲ្យគ្នាទៅវិញទៅមកយ៉ាងពិតប្រាកដ។
ហើយរឿងរ៉ាវកុហកគ្នា មិនថាជាចំណុចតូច ឬធំនោះឡើយ វាសុទ្ធសឹងតែអាចបំផ្លាញ ទំនុកចិត្តដៃគូរបស់ខ្លួនជារៀងរាល់ផងដែរ។ អត្តចរិតពិតអាចនឹងបង្ហាញខ្លះតែក្នុងដែនកំណត់។
៤. ត្រូវចេះលេងសើច
ការលេងសើច អាចជាចំនុចនៃការទាក់ទាញ និងទទួលបានការចាប់អារម្មណ៍ចងចាំនូវការជួបគ្នា និងនាំឲ្យមានពេលវេលានៃការជួបបានយូរជាងមុន ដោយបុរសដែលពេញចិត្តអ្នក ប្រាកដជាមិនសូវចេះប្រើពាក្យផ្អែមល្ហែមនោះទេនៅថ្ងៃដំបូងនោះ ដោយគេច្រើនសង្កេតលើការនិយាយស្ដីរបស់អ្នក លើសដែនកំណត់ឬទេ៕