មនុស្សស្រីភាគច្រើនតែងតែមានចម្ងល់យ៉ាងខ្លាំងថា មនុស្សប្រុសគ្រប់ៗគ្នាធ្វើការវិនិច្ឆ័យ និងពិនិត្យទៅកាន់មនុស្សស្រីតាមរយៈរបៀបអ្វីខ្លះដែរ។ ដូច្នេះខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួន ដែលមនុស្សប្រុសបានធ្វើការត្រួតពិនិត្យទៅកាន់មនុស្សស្រី:

១.បុរសត្រូវការមនុស្សស្រីដែលមានភាពក្លាហាន

ប្រាកដណាស់ថា បុរសមិនសូវចង់បាននារីណា ដែលមិនព្រមធ្វើទៅតាមបំណងប្រាថ្នារបស់ខ្លួនឡើយ ហើយការដែលមនុស្សស្រីមានគោលដៅនិងគោលជំហរដោយខ្លួនឯង។ ចំពោះមនុស្សប្រុស ដែលសម្លឹងមកកាន់មនុស្សស្រីក្លាហាន គឺមានលក្ខណៈអស្ចារ្យ ព្រោះថាភាពក្លាហាន អាចធ្វើឲ្យមនុស្សបុរសស្វែងយល់ដឹងពីជម្រៅដួងចិត្តរបស់មនុស្សស្រីបានកាន់តែច្បាស់។

២. បុរសចូលចិត្តមនុស្សស្រី ដែលមានសកម្មភាពរាក់ទាក់

មនុស្សប្រុសភាគច្រើននិយមចូលចិត្តមនុស្សស្រី ដែលមានសកម្មភាពរាក់ទាក់ព្រោះថា ភាពសប្បាយរីករាយនិងភាពស្រស់ស្រាយរបស់មនុស្សស្រី ជាការលើកទឹកចិត្តឲ្យមនុស្សប្រុសចាកចេញផុតពីភាពក្រៀមក្រំរបស់ពួកគេ។ ដូច្នេះរាល់ទុក្ខកង្វល់នឹង ត្រូវបានរលាយបាត់នៅពេលដែលមនុស្សស្រីជាភរិយា ឬជាមិត្តស្រីចេះបង្កើតបរិយាកាសសប្បាយ រីករាយឲ្យទៅកាន់ដៃគូរបស់ខ្លួន។

៣. បុរសចូលចិត្តមនុស្សស្រី ដែលអាចស្វែងយល់ដឹងពីជម្រៅចិត្តរបស់ខ្លួន

សេចក្តីស្នេហាអាចមានសុភមង្គលបានយ៉ាងពេញលេញ គឺពឹងអាស្រ័យទៅលើស្រ្តីជាភរិយា ដែលចេះស្វែងយល់ដឹងពីជម្រៅចិត្តនិងតម្រូវការរបស់ដៃគូជាប្រចាំថ្ងៃ។ ជាការពិតណាស់ បុរសចូលចិត្តហួងហែងខ្លាំងពេក ព្រោះថាមនុស្សប្រុសទាំងអស់មិនចូលចិត្តរស់ នៅក្នុងស្ថានភាពស្មើភាពនោះទេជាមួយមនុស្សស្រី។ ហេតុដូច្នេះហើយដើម្បីឲ្យជីវិតគូរបស់ អ្នកអាចរួមរស់នៅជាមួយគ្នាដោយចុះសម្រុង អ្នកត្រូវចេះស្វែងយល់ដឹងពីទឹកចិត្ត និងចំណង់ ចំណូលចិត្តរបស់មនុស្សប្រុស។

៤. បុរសមិនចូលចិត្តមនុស្សស្រី ដែលមានភ្លើងប្រច័ណ្ឌច្រើន

មិនថាមនុស្សប្រុសឬមនុស្សស្រីនោះទេ នរណាម្នាក់ក៏ចេះប្រច័ណ្ឌផងដែរ។ តែយ៉ាងណាមិញ រូបភាពភ្លើងប្រច័ណ្ឌរបស់មនុស្សស្រី និងមនុស្សប្រុស គឺមានលក្ខណៈខុសគ្នា ដូចជានៅពេលដែលមនុស្សប្រុសម្នាក់ មានភ្លើងប្រច័ណ្ឌទៅកាន់ដៃគូរបស់ខ្លួនគឺពួកគេអាចខ្លាច ទៅជាឃាតករដោយសារទប់កំហឹងមិនបាន។

៥. បុរសមិនចូលចិត្តមនុស្សស្រី ដែលមានភាពរអ៊ូរទាំច្រើន

មិនថាជាកំហុសតូចឬធំនោះទេ មនុស្សប្រុសមិនចូលចិត្តពាក្យរអ៊ូរទាំពីមនុស្សស្រីនោះទេ។ លើសពីនោះទៅទៀតមនុស្សប្រុសមិនចូលចិត្តឲ្យមនុស្សស្រីដែលខ្លួនស្រឡាញ់ធ្វើការប្រៀប ធៀបខ្លូនទៅនឹងមនុស្សប្រុសដទៃផ្សេងទៀតនោះឡើយ។ ដោយហេតុថាទាំងអស់នេះធ្វើឲ្យ មនុស្សប្រុសមានការខឹងសម្បារ និងមានអារម្មណ៍តូចចិត្តយ៉ាងខ្លាំងចំពោះខ្លួនឯង។

៦.បុរសចូលចិត្តមនុស្សស្រីដែលមានចរិតថ្លៃថ្នូរ

មិនថាសម័យកាលណាមួយនោះទេ មនុស្សប្រុសនៅតែប្រាថ្នាចង់បានមនុស្សស្រីដែល មានអត្តចរិតថ្លៃថ្នូរ និងមានការអោនលំទោនច្រើនទៅកាន់ក្មេងចាស់ ប្រុសស្រីដែលនៅជុំវិញខ្លួន។

សរុបរួមមកវិញមនុស្សប្រុសម្នាក់ៗ មានការគិតនិងការសម្រេចចិត្តខុសៗគ្នាក្នុងការជ្រើសរើស នារីណាម្នាក់ធ្វើជាគូអនាគត។ ដូច្នេះមិនថាអ្នកស្ថិតនៅក្នុងស្ថានភាពរូបរាង ពណ៌សម្បុរ និងមុខមាត់យ៉ាងណានោះទេ អ្នកត្រូវតែប្រកាន់ភ្ជាប់នូវគោលជំហរផ្ទាល់ខ្លួន។ ក្នុងនោះផងដែរអ្នកត្រូវរៀនចេះឲ្យតម្លៃ និងគោរពស្រឡាញ់ខ្លួនឯងឲ្យបានច្រើនជាជាងធ្វើអ្វីដែលទៅ តាមការចង់បានរបស់មនុស្សប្រុស៕