យើងធ្លាប់ដឹងរួចមកហើយថា ឧបករណ៍អេឡិចត្រូនិកមួយចំនួន មានដូចជាទូរស័ព្ទដៃ កុំព្យូទ័រកុំព្យូរទ័រយួរដៃ (Laptop) ថេបប្លេត សុទ្ធសឹងជាគ្រឿងទទួលនិងបញ្ជូនរលកសញ្ញាសម្រាប់ការប្រើប្រាស់ ជាមួយគ្នានេះរបស់ទាំងនោះក៏បញ្ចេញនូវកាំរស្មី ដែលជាកម្តៅ។ រាងកាយរបស់យើងតាមធម្មជាតិនឹងស្រូបនៅកាំរស្មី ដែលជាកម្តៅទាំងនោះនៅពេលកំពុងប្រើប្រាស់ឧបករណ៍ទាំងនោះ ហើយបង្កជាបញ្ហាក្នុងរយៈពេលណាមួយ ដូចជាឈឺក្បាល ឡើងសម្ពាធឈាមហត់អស់កម្លាំង និងមហារីក នេះបើតាមការសិក្សាជាច្រើនបានបញ្ជាក់។
ចូលទំព័រស្វែងរកការងារ របស់ក្រមា សូមចុចទីនេះ
ដើម្បីចៀសឆ្ងាយពីផលប៉ះពាល់រយៈពេលយូរទាំងនោះ អ្នកស្រាវជ្រាវសុខភាព បានបង្ហាញគន្លឹះសាមញ្ញមួយចំនួនដើម្បីគ្នាយើងអាចបង្ការខ្លួននិងបន្ថយពីការរងប៉ះពាល់កម្តៅនៃឧបករណ៍ទាំងនោះ ដែលមានដូចជា៖
- ទុកដាក់ឧបករណ៍ទាំងនោះ នៅឆ្ងាយពីរាងកាយ នៅពេលពុំប្រើប្រាស់ និងរក្សាគម្លាតពីការស្តាប់ត្រចៀក ដោយប្តូរទៅបើក Loud Speaker (សម្រាប់ទូរសព្ទ ក្នុងករណីជជែកសន្ទនារយៈពេលយូរ)។
- អាចរកជម្រើសផ្សេង ជំនួសការប្រើកាសឥតខ្សែ ឬប្រភេទកាស Bluetooth ព្រោះប្រភេទកាសទាំងនេះ នឹងមានឧបករណ៍ចាប់រលកសញ្ញាផ្ទាល់ ជាហេតុនាំឱ្យរលកសញ្ញាអាចឆ្លងកាត់ត្រចៀក និងខួរក្បាល។
- រក្សាទុកកុំព្យូទ័រ ឬទូរសព្ទនៅឆ្ងាយពីខ្លួន ក្រោយពេលប្រើប្រាស់រួច ពិសេសនៅពេលគេង គួរដាក់ឱ្យឆ្ងាយពីខ្លួន។
- យោងតាមការបង្ហាញពី អង្គការសុខភាពពិភពលោក (WHO) កុំព្យូទ័រ នឹងបញ្ចេញកម្តៅក្តៅនៅពេលកំពុងសាកថ្ម ស្របពេលយើងកំពុងប្រើប្រាស់ ព្រោះអំឡុងពេលនោះ កុំព្យូទ័រ ធ្វើការទៅលើថាមពលថ្មច្រើន ដែលយើងគួរចៀសវាងក្នុងករណីមិនចាំបាច់។
- ប្រើប្រាស់ឧបករណ៍ទាំងនោះក្នុងរយៈពេលខ្លីៗ មិនយូរម៉ោង (កាត់បន្ថយ ការប្រើប្រាស់ឧបករណ៍ទាំងនោះ ក្នុងពេលមិនចាំបាច់)។
- ប្រើប្រាស់គម្រប សន្ទះស្រោបពីលើឧបករណ៍ ដើម្បីចៀសការប៉ះផ្ទាល់ ទៅនឹងកម្តៅចេញឧបករណ៍៕