
នៅក្នុងរដូវកាលកូវីដ-១៩នេះ មនុស្សភាគច្រើនត្រូវបានតម្រូវនៅផ្ទះ ដើម្បីគេចផុតពីការឆ្លងជម្ងឺផ្លូវដង្ហើមដែលកំពុងតែរីករាលដាលជុំវិញពិភពលោក។ យ៉ាងណាមិញយើងក៏សង្កេតឃើញផងដែរថាភាគច្រើនក្នុងរដូវកាលកូវីត១៩តែងតែធ្វើឲ្យមនុស្សឡើងគីឡូជាទម្ងន់ ព្រោះតែមិនសូវបានធ្វើអ្វីនោះទេក្រៅតែពីញុាំនិងគេងសម្រាកនៅក្នុងផ្ទះ។ ដូច្នេះចៀសវាងការឡើងទម្ងន់ជ្រុល ខាងក្រោមនេះគឺរូបមន្តពិសេសសម្រាប់អ្នកចង់ស្រកគីឡូ។
១. ការទទួលទានបន្លែឲ្យបានច្រើន

អំឡុងពេលដែលអ្នកសម្រាកក្នុងរដូវកាលនេះ អ្នកត្រូវព្យាយាមទទួលទានបន្លែចម្រុះពណ៌ឲ្យបានច្រើន មិនថាជាប្រភេទស្ងោរ ឆានិងអាំងជាដើម។ ព្រោះថានៅក្នុងបន្លែនីមួយៗសុទ្ធសឹងតែមានសារធាតុល្អក្នុងការជួយសម្រួលដល់ការបន្ទោរបង់របស់អ្នក។
២. ការទទួលទានអាហារឲ្យបានទៀងទាត់

អ្នកក៏ត្រូវតែទទួលទានអាហារទាំង ៣ ពេលឲ្យបានទៀងទាត់ពេលវេលា ព្រោះថាការទទួលទានអាហារបានត្រឹមត្រូវនឹងជួយឲ្យអ្នកមានសុខភាពល្អ និងរឹងមាំដើម្បីប្រយុទ្ធប្រឆាំងជាមួយមេរោគ។
៣. ទឹកប្រូតេអុីន ( Protein Shake )
អ្នកប្រហែលជាត្រូវការប្រូតេអុីនច្រើន ដើម្បីថែរក្សាសុខភាពឲ្យបានរឹងមាំក្នុងការពារខ្លួន ចៀសផុតពីការទទួលទានអាហារដែលមានសារធាតុខ្លាញ់ច្រើនពេកក្នុងពេលនៅផ្ទះ ដែលនាំឲ្យកាន់តែឡើងគីឡូពីមួយថ្ងៃទៅមួយថ្ងៃ៕