ដើម្បីឈានទៅដល់ភាពជោគជ័យអ្នកត្រូវតែប្រើពេលវេលាមួយថ្ងៃៗ បង្កើតជាឱកាសនៃការអភិវឌ្ឍខ្លួន និងរីកចម្រើនដើម្បីឈានទៅដល់គោលដៅបានឆាប់។ ទោះជាយ៉ាងណា ការខិតខំប្រឹងប្រែងរបស់មនុស្សអាចនឹងថមថយខ្លះដោយសារតែបាត់បង់កម្លាំងចិត្តឬជួបឧបសគ្គ។ ដូច្នេះហើយ ឃ្លាខាងក្រោមនេះអាចនឹងជួយអ្នកឱ្យបានធូរស្រាលពីសម្ពាធដែលនៅជុំវិញខ្លួន ហើយមានកម្លាំងលើកទឹកចិត្តខ្លួនឯងឱ្យដើរទៅមុខបន្តទៀត។
១. ត្រូវតែខំប្រឹងដោយខ្លួនឯង ព្រោះគ្មានអ្នកណាមកដើរទៅមុខសម្រេចគោលដៅឱ្យយើងជំនួសយើងនោះទេ។

២. ពេលខ្លះពាក្យថា "ចាំសិន" យូរៗទៅ វានឹងក្លាយជា "មិនអាច"។ ចូរធ្វើអ្វីដែលអ្នកចង់ធ្វើនៅពេលនេះ ហើយលុបពាក្យ "ចាំ" ចេញពីក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក។

៣. របស់អស្ចារ្យមិនដែលកើតចេញពីកន្លែងដែលងាយស្រួលនោះឡើយ។

៤. ជោគជ័យមិនដែលតាមស្វែងរកអ្នកណាឱ្យមកសម្រេចវាឡើយ។ អ្នកត្រូវតែដើរចេញស្វែងរក ហើយព្យាយាមធ្វើវាឱ្យបាន។

៥. ដរាបណាអ្នកខំធ្វើការកាន់តែខ្លាំង មោទកភាពកាន់តែខ្លាំងដែលអ្នកនឹងទទួលបាន នៅពេលសម្រេចការងារនោះបាន។

៦. ពេលខ្លះជីវិតចង់ធ្វើតេស្តយើងមិនមែនឱ្យបង្ហាញចំណុចខ្សោយរបស់យើងនោះទេ តែគឺត្រូវឱ្យយើងធ្វើយ៉ាងណាបង្ហាញចំណុចខ្លាំងរបស់យើងដែលយើងធ្លាប់គិតថាមិនអាចធ្វើបាន។

៧. សូមកុំដាក់សម្ពាធខ្លួនឯងឱ្យក្លាយជាបុគ្គលជោគជ័យ ប៉ុន្តែត្រូវធ្វើខ្លួនជាបុគ្គលដែលមានតម្លៃពិតប្រាកដ៕
