ការស្រាវជ្រាវជាច្រើនបានបង្ហាញដូចៗគ្នាថា ការគេងក្បែរដៃគូជាដៃគូជីវិត ឬជាមនុស្សជាទីស្រលាញ់របស់យើងគឺនឹងនាំមកនូវអារម្មណ៍ល្អស្រស់ថ្លា កក់ក្តៅ សុវត្ថិភាព បន្ថយភាពស្រ្តេសហើយជាពិសេសនឹងនាំមកនូវសុខមាលភាពរយៈពេលវែងទៀតផង។ បើតាមអ្នកស្រាវជ្រាវសុខភាព គឺលោកស្រី Wendy Troxel និងជាអ្នកជំនួយការក្រុមសាស្រ្តាចារ្យផ្នែកចិត្តសាស្រ្តនៃសាកលវិទ្យាល័យ Pittsburgh សហរដ្ឋអាមេរិកបានបង្ហាញពីអត្ថប្រយោជន៍ទាំងនោះ នៅពេលដែលដៃគូស្នេហាតែងតែចែករំលែកកន្លែងគេងជាមួយគ្នាគឺ៖
- សូមទាញយកកម្មវិធី Krama Post ទូរសព្ទដៃ Android សូមចុច https://bit.ly/2QiVDk8
- សម្រាប់ទូរសព្ទដៃ Apple (iOS) សូមចុច https://apple.co/33dkMTr
១. បង្កើនចំណងស្នេហារឹងមាំ
សម្រាប់គូស្នេហា បានគេងឱប និងនៅជិតមនុស្សខ្លួនស្រលាញ់គឺនឹងទទួលបានអារម្មណ៍រីករាយប្រសើរនៅក្នុងទំនាក់ទំនងស្នេហារបស់ពួកគេ។ការស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ Hertfordshire បានរកឃើញថាដៃគូស្នេហានៅអង់គ្លេស ប្រមាណ៩០% បានបង្ហាញថា ពួកគេមានសុភមង្គល និងមានក្តីសុខព្រមទាំងមានអារម្មណ៍យ៉ាងប្រសើរ នៅពេលបានគេងជិតដៃគូជីវិតរបស់ពួកគេ។

២. ជួយប្រព័ន្ធស៊ាំក្នុងរាងកាយបានប្រសើរ
នៅក្នុងការស្រាវជ្រាវនៃសាកលវិទ្យាល័យ Wilkesនៃសហរដ្ឋអាមេរិកបានបង្ហាញថា ការដែលដៃគូគេងនៅជាមួយគ្នា ប្រាកដណាស់មានភាគរយច្រើនដែលនាំទៅការរួមភេទ ដែលជារឿងធម្មតានៃជីវិតដៃគូ។ ជាមួយគ្នានោះលទ្ធផលស្រាវជ្រាវក៏បានបង្ហាញ មិនថាការរួមភេទដោយក្តីស្រលាញ់ពីដៃគូនិងការឱបនៃដៃគូ គឺសុទ្ធសឹងបានជម្រុញ និងប្រយោជន៍ទៅដល់ប្រព័ន្ធស៊ាំរបស់រាងកាយនៃអ្នកទាំងពីរ។
៣. ជួយដៃគូ ចេះបង្កើនទំនាក់ទំនងរស់នៅល្អ
នៅក្នុងការគេងជាមួយដៃគូ ពិតណាស់គឺនឹងមានការបង្កើតទម្លាប់ដ៏ល្អប្រសើរមួយ ពោលគឺការគោរពនិងចេះសម្របសម្រួលរវាងដៃគូទាំងពីរ ដែលធ្វើឱ្យការរស់នៅមានការចុះសម្រុង។ហើយឥរិយាបថគេង នេះនឹងមានឥទ្ធិពលផងដែរ ទៅលើឥរិយាបថរស់នៅប្រចាំថ្ងៃដែលធ្វើឱ្យជំនាញប្រាស្រ័យទាក់ទងប្រចាំថ្ងៃបានប្រសើរ។
៤. ជួយបន្ថយភាពចាស់ជាងវ័យ
គុណភាពដំណេកបានល្អប្រសើរ ជាចំណែកមួយប្រសើរដល់សុខភាពទាំងមូលហើយនោះវាក៏បានជួយដល់សុខភាពស្បែកផងដែរ។ការគេងលក់ស្កប់ស្កល់ជាមួយដៃគូ ធ្វើឱ្យកម្រិតស្ត្រេសថយចុះខ្លាំងធ្វើឱ្យរាងកាយបានថាមពលប្រសើរ មិនជរាជាងវ័យហើយចំណុចវិជ្ជមានទាំងនេះបានជួយទៅដល់សុខភាពរាងកាយនៅក្នុងរយៈពេលវែងទៀតផង។
៥. ជួយឱ្យដៃគូ ចេះយល់ចិត្តគ្នា
ក្នុងការស្រាវជ្រាវនៅឆ្នាំ២០១៣ លោកស្រី Jennifer L. Martin អ្នកជំនាញចិត្តសាស្រ្ត នៅសកលវិទ្យាល័យ កាលីហ្វ័រញ៉ា បានបង្ហាញថាដៃគូស្នេហា ដែលបានគេងក្បែរគ្នា គឺប្រៀបដូចនាំឱ្យអារម្មណ៍ពួកគេបានស្មឹងស្មាធិ៍សមាធិមានអារម្មណ៍យកចិត្តទុកដាក់លើដៃគូ កាន់តែខ្លាំងនិងអារម្មណ៍បើកទូលាយ(មិនប្រកាន់) នឹងកើតឡើងដែលធ្វើឱ្យអត្រាមិនចុះសម្រុង ឬអារម្មណ៍ឈ្លោះ ថមថយចុះ។
៦. បង្កើនភាពស្និទ្ធស្នាល និងទំនុកចិត្ត
នៅពេលគេងជាមួយដៃគូ មិនថាគេងពុំមានសម្លៀកបំពាក់ ឬមានដៃគូស្នេហានឹងទទួលបានអារម្មណ៍ស្រស់ស្រាយ។ ស្រស់ស្រាយនោះគឺដោយសារអារម្មណ៍ទុកចិត្ត និងភាពស្និទ្ធស្នាលដែលអ្នកធ្លាប់ជួបឬមិនធ្លាប់ជួប ដែលធ្វើឱ្យដៃគូ ទាំងពីរនាក់កាន់តែស្អិតរមួតនិងមានចំណងស្នេហារឹងមាំ៕
