អំឡុងពេលបិទខ្ទប់ ឬ Lockdown មិនអាចចេញចូល ឬចរាចរទៅណាឆ្ងាយ អ្នកក៏អាចច្នៃពេលវេលាដែលកំពុងមាននេះទៅជាប្រយោជន៍ផ្សេងៗ បង្កើនសមត្ថភាព ឬស្រាវជ្រាវចំណេះជំនាញអ្វីមួយថ្មីបន្ថែម។ តាមរយៈគំនិតខ្លះៗ ពីអ្នកធ្លាប់ Lockdown ក្រមាប៉ុស្តិ៍ក៏សូមលើកជាចំណុចបង្ហាញជូនប្រិយមិត្តសម្រាប់ជាគំនិតដូចខាងក្រោម៖

. រៀនភាសាបរទេស

ពិតមែនការរៀនភាសាមិនអត់ប្រយោជន៍ទេ បើអ្នកចេះរកឱកាសប្រើប្រាស់​វា។ ឧទាហរណ៍បើអ្នកចេះភាសាអង់គ្លេសជាភាសាទីពីរបានស្ទាត់ជំនាញ អ្នកក៏អាចបន្តទៅរកភាសាមួយទៀត ដែលអាចរៀនវាឱ្យបានស្ទាត់ជំនាញមួយបន្ថែមទៀត។ មិនថាភាសាក្នុងតំបន់ ឬភាសាប្រទេសផ្សេងៗ ចំណុចពិសេសនោះ គឺអ្នកមិនបាច់ទុកពេលវេលាចោលព្រមទាំងអាចប្រើប្រាស់វាជាជំនាញ អានឯកសារផ្សេងៗ ជាការកម្សាន្តបង្កើតវាជាឱកាសប្រភពចំណូល ឬសម្រាប់ប្រើប្រាស់វាក្នុងការទំនាក់ទំនងផ្សេងៗ។

. រៀនចំសួន

មែនហើយ មិនថាសួនបន្លែសួនធម្មជាតិ បើទោះអ្នកមិនអាចចេញទៅណាឆ្ងាយអំឡុងពេល Lockdown អ្នកអាចច្នៃធ្លាក្បែរផ្ទះ ជាមួយសមត្ថភាពដែលមានស្រាប់ឬសាកល្បងធ្វើវាឱ្យចេញជារូបរាងតាមគំនិតឡើង។ ការរៀបចំសួន ដូចអ្នកដឹងស្រាប់តម្រូវឱ្យអ្នកសកម្មច្រើន ពោលគឺដូចជាលំហាត់ប្រាណព្រមទាំងផ្តល់ប្រយោជន៍រយៈពេលវែងដល់អ្នក សម្រាប់លទ្ធផលដែលសម្រេចបាន មិនថាជាសួនផ្កាសួនបន្លែធម្មជាតិជាដើម។

៣. រៀនអនឡាញ

ចំណេះនៅលើសកលលោកនេះមានច្រើនបើអ្នកអាចដាក់ចិត្តរៀនជំនាញមួយឱ្យបានច្បាស់លាស់ គឺប្រៀបដូចជាបង្កើនសមត្ថភាពអ្នកបន្ថែមទៀត។ ពេល Lockdownអ្នកអាចស្វែងយល់ពីខ្លួនឯង ថាអ្នកចូលចិត្តអ្វី ត្រូវការអ្វីចង់ក្លាយជាអ្វីទៅមុខទៀត? ដូចនេះអ្នកអាចរករៀនវាបានពីច្រើនប្រភព មិនថាអានសៀវភៅ មើលវីដេអូចូលរៀនតាមប្រព័ន្ធអនឡាញទៅតាមកម្មវិធីផ្សេងៗដែលមានទាំងគិតថ្លៃ និងមិនគិតថ្លៃ ឬមួយរៀនពីសមាជិកគ្រួសារណាមួយដែលពូកែជំនាញផ្សេងៗជាដើម។

. ចម្អិនម្ហូប

ពេលខ្លះអ្នកមិនអាចនៅចាំសមាជិកក្នុងផ្ទះ ឬមិត្តភក្តិជួយចម្អិនអាហារឱ្យញ៉ាំបានគ្រប់ពេលរហូតនោះទេ។ចំណុចនេះ គឺសម្តៅលើជំនាញចម្អិនម្ហូបនេះ ដែលជាបំណិនជីវិតមួយដែលអ្នកគួរចេះ។ ឧទាហរណ៍ថា អ្នកចង់ញ៉ាំម្ហូបអ្នកចូលចិត្ត ចង់បានគ្រឿងផ្សំតាមចំណូលចិត្តចង់ថែមថយគ្រឿងទៅតាមការចង់បាន ដូចនេះហេតុអ្វីមិនគួររៀនធ្វើវាទៅ បើអ្នកអាចធ្វើវាបានក្នុងអំឡុងពេលនេះ។

. សិល្បៈ

សមគួរមិនឱ្យមានពេលធុញថប់ ថែមទាំងសមរម្យសម្រាប់ជំនាញដែលត្រូវការពេលវេលាល្មម ដូចនេះពេល Lockdownអ្នកក៏អានច្នៃពេលវេលានេះ រៀនពីសិល្បៈផ្សេងៗ មិនថាសិល្បៈហត្ថកម្មសិល្បៈនៃការលេងឧបករណ៍តន្រ្តី ឬមួយការអានស្រាវជ្រាវក៏ជួយដឹកនាំអ្នកឱ្យក្លាយជាអ្នកច្នៃប្រឌិតផ្សេងៗបានច្រើនផងដែរ នៅក្នុងន័យសិល្បៈនេះ។ ដូច្នេះអ្នកអាច កំណត់ពេលវេលាសមរម្យមួយកំណត់ផែនការបង្កើតសមិទ្ធិផលអ្វីមួយបន្ថែមក្នុងរយៈពេលបិទខ្ទប់នេះឱ្យក្លាយជាប្រយោជន៍ទៅថ្ងៃមុខបន្តទៀត ដោយមិនបានទុកពេលវេលាចោលនោះឡើយ៕