ក្រៅពីការបំពេញកិច្ចការប្រចាំថ្ងៃដោយការយកចិត្តទុកដាក់ រាងកាយរបស់អ្នកនឹងអស់ថាមពលផ្លូវចិត្តរបស់អ្នកក៏នឿយហត់ បង្កើននូវភាពស្មុគស្មាញបន្ថែម ដែលពេលខ្លះស្ទើរតែគ្មានពេលវេលាសម្រាប់ខ្លួនឯងនឹងនាំឲ្យមានបញ្ហាដល់ការងារផ្សេងទៀត ឬងាយប្រឈមនឹងសុខភាពដោយមិនខ្លួន។

បើសិនអ្នកជួបបញ្ហាទាំងនេះ យើងខ្ញុំសូមបង្ហាញនូវចំណុចពិសេសទាំង១០ខាងក្រោម ដើម្បីរក្សាតុល្យភាពផ្លូវកាយផ្លូវចិត្ត និងស្មារតីឡើងវិញ សម្រាប់ខ្លួនអ្នកផ្ទាល់៖ 

១. សមាធិ អោយដល់កំរិតចិត្តស្ងប់ កាយស្ងប់

ចូរចំណាយពេលខ្លះដើម្បីធ្វើសមាធិ។ ពេលវេលាល្អ ដែលសាកសមសម្រាប់ការធ្វើសមាធិគឺនៅចន្លោះម៉ោង៣ទាបភ្លឺ ដល់ម៉ោង៥ព្រឹក។ លើសពីនេះ ត្រូវហ្វឹកហាត់អោយចិត្តមានសមាធិក្នុងឥរិយាបថទាំង៤គឺ ដេក ដើរ ឈរ អង្គុយ ដោយរលឹកដឹងទាន់ខ្យល់ដង្ហើមចេញចូលគ្រប់ខណៈ។

២. ហាត់ប្រាណ និងហាត់យូហ្គា

ទោះជារវល់ខ្លាំងប៉ុណ្ណោះ លោកអ្នកត្រូវឆ្លៀតពេលដើម្បីធ្វើលំហាត់ប្រាណ អោយបាន៣ដងយ៉ាងតិចក្នុង១សប្តាហ៍ដើម្បី។ការហាត់ប្រាណនេះ នឹងធ្វើឲ្យមានស្មារតីរហ័សរហួន សុខភាពល្អប្រសើរ ទាំងផ្លូវកាយ និងផ្លូវចិត្ត។

៣.ពិសារទឹក១ កែវនៅពេលភ្ញាក់ពីគេង

ជាទូទៅយើងតែងតែតម្រូវការទទួលទានទឹកជាប្រចាំថ្ងៃ ២លីត្រទៅ ៣លីត្រ ក្នុង១ថ្ងៃអាស្រ័យទៅតាមតម្រូវការរាងកាយ រាងៗខ្លួន។ ដោយឡែក ការពិសារទឹកនៅពេលភ្ញាក់ពីគេង បាននាំនូវផលប្រយោជន៍ច្រើនបំផុត។

៤.ការទទួលទាន បន្លែបៃតង

ការទទួលបន្លែធម្មជាតិផ្សេងៗ និងផ្លែឈើ ដែលសម្បូរវីតាមីននិងសារធាតុចិញ្ចឹមដល់រាងកាយអ្នក ព្រមទាំងកាត់បន្ថយការហូបសាច់លើសកម្រិត និងពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ។

៥.សរសេរកំណត់ហេតុដឹងគុណជារៀងរាល់ថ្ងៃ

មានរឿងល្អជាច្រើនក្នុងមួយថ្ងៃដែលអ្នកបានឆ្លងកាត់។ ការសរសេរកំណត់ហេតុនេះ ជាការបង្ហាញពីអ្វីដែលអ្នកមានអារម្មណ៍ដឹងគុណបំផុតក្នុង១ថ្ងៃៗអោយបាន ៩ចំនុច។

៦.អោយអភ័យទោសចំពោះខ្លួនឯង និងអ្នកដទៃ

ការអោយអភ័យ ជាការដោះលែងចិត្តយើងម្នាក់ៗ អោយមានសេរីភាពពីបញ្ហាទាំងឡាយ ដោយមិនត្រូវនាំវាជាបន្ទុកទៅថ្ងៃអនាគតជាមួយយើងឡើយ។

៧.និយាយភាសាវិជ្ជមានមកកាន់ខ្លួនឯងរាល់ថ្ងៃ

ភាសាផ្ដល់កម្លាំងចិត្ត ជាសន្ទុះមួយដែលជួយអ្នកក្នុងពេលជួបបញ្ហា ដើម្បីផ្លាស់ប្ដូរកម្មវិធីចិត្តចាស់ដោយប្រើភាសាកូតបច្ចុប្បន្នដូចជា ដូចជាខ្ញុំរីករាយក្នុងថ្ងៃនេះ, ខ្ញុំគ្រប់គ្រាន់នឹងអ្វីដែលខ្ញុំមានក្នុងពេលបច្ចុប្បន្ន,ខ្ញុំពេញចិត្តនិងស្រលាញ់ខ្លួនឯងដោយគ្មានលក្ខខណ្ឌ, ខ្ញុំមានសេចក្តីសុខនិងសុខភាពល្អបរិបូរណ៍ជាដើម។

៨.ចំណាយពេលនៅជាមួយខ្លួនឯង

ការផ្ដល់ពេលវេលាដើម្បីនៅម្នាក់ឯង ដើម្បីឆ្លុះបញ្ចាំងសកម្មភាពនិងបទពិសោធន៍កន្លងមក។តើខ្លួនបានរៀនសូត្រអ្វីខ្លះពីវិញ្ញាសារជីវិត?

៩.អានសៀវភៅ

ចំណាយពេលខ្លីមួយ ជាការសម្រាក មកជ្រើសរើសយកការអានសៀវភៅ រឺអត្ថបទទាក់ទង ដែលទាក់ទងនឹងការអប់រំចិត្តលើកទឹកចិត្ត អភិវឌ្ឍន៍ខ្លួនឯង ការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តជាដើម។

១០.សន្ទនា ផ្លាស់ប្ដូរគំនិត ចែករំលែកចំណេះដឹង

ដើម្បីទទួលបានដំណោះស្រាយ ដំបូន្មាន ប្រឹក្សាយោបល់ យើងត្រូវមានការជួបជុំ ជាមួយក្រុមមនុស្សដែលមានចំណូលចិត្តប្រហាក់ប្រហែលគ្នា ដើម្បីចែករំលែកបទពិសោធន៍ទៅវិញទៅមក អ្នកនឹងអាចរកឃើញនូវដំណោះស្រាយឬទទួលបាននូវចំណេះដឹងថ្មី ដោយស្មានមិនដល់។ វាជាវិធីសាស្ត្រនេះ ជំរុញអោយយើង មានការអភិវឌ្ឍគំនិតបញ្ញាស្មារតីបានឆាប់រហ័ស៕