សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

១.កាត់បន្ថយលទ្ធភាពនៃជំងឺមហារីកស្បែក

ជំងឺមហារីកស្បែក១០ ភាគរយត្រូវបានគេរកឃើញនៅជិតត្របកភ្នែក ដូច្នេះវាជាការចាំបាច់ណាស់ដែលអ្នកត្រូវការពារភ្នែក និងតំបន់ជុំវិញភ្នែកដោយវ៉ែនតាការពារកាំរស្មីយូវី។

២.ការពារកុំឱ្យព្រិលភ្នែក ឬស្រវាំង

កាំរស្មីយូវីរបស់ព្រះអាទិត្យអាចបណ្តាលឱ្យភ្នែកអ្នកព្រិលឬស្រវាំង ហើយក្នុងករណីខ្លះអាចបង្ករឱ្យពិការភ្នែកផងដែរដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការការពារភ្នែករបស់អ្នកដោយពាក់វ៉ែនតា។

៣.បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយ

ជំងឺភ្នែកឡើងបាយគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុដែលនាំឱ្យងងឹតភ្នែក។ កត្តានៃជំងឺភ្នែកឡើងបាយគឺកើតឡើងដោយកាំរស្មីយូវីរបស់ពន្លឺព្រះអាទិត្យ វ៉ែនតាខ្មៅអាចការពារកាំរស្មីយូវីនឹងកាត់បន្ថយហានិភ័យនេះ។

៤.កាត់បន្ថយការឈឺក្បាលប្រកាំង

កាំរស្មីព្រះអាទិត្យអាចជាភ្នាក់ងារមួយនៃការឈឺក្បាលប្រកាំង ការពាក់វ៉ែនតាអាចកាត់បន្ថយភាពធ្ងន់ធ្ងរ និងភាពញឹកញាប់នៃការឈឺប្រកាំងរបស់អ្នក។

៥.ការពារពីកម្ទេចកម្ទីផ្សេងៗ

ផលប៉ះពាល់នៃខ្យល់អាចបក់ខ្សាច់ធូលី និងធាតុផ្សេងៗទៀតចូលក្នុងភ្នែករបស់អ្នកដែលបណ្តាលឱ្យរលាក និងប៉ះពាល់កែវភ្នែក។ ដូច្នេះចូរការពារភ្នែករបស់អ្នកដោយពាក់វ៉ែនតា៕