ជាទូទៅ យើងតែងតែទទួលទានទឹកដោះគោស្រស់ ដោយយល់ថា វានឹងជួយការពារឆ្អឹងបានរឹងមាំល្អ និងរក្សាបាននូវតុល្យភាពទំងន់ តែក្រៅពីអត្ថប្រយោជន៍ ដែលមនុស្សជាទូទៅបានដឹង ទឹកដោះគោស្រស់ នៅមានអត្ថប្រយោជន៍ដ៏ច្រើនផ្សេងទៀតដូចខាងក្រោម៖
១ កាល់ស្យូម
គុណប្រយោជន៍របស់កាល់ស្យូម គឺអាចទប់ស្កាត់ពីជំងឺរ៉ាំរ៉ៃ ដូចជាមហារីកពុកឆ្អឹង ឈឺក្បាល ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជួយឲ្យឆ្អឹង និងធ្មេញ រឹងមាំលូតលាស់ និងមានសុខភាពល្អ។
២ សម្បូរវីតាមីន
ក្នុងទឹកដោះគោមានផ្ទុកសារធាតុរ៉ែ និងវីតាមីនជាច្រើន ដែលប្រាកដថាអាចជួយឲ្យរាងកាយមនុស្ស កាន់តែរឹងមាំសកម្ម និងធ្វើឲ្យអារម្មណ៍ស្រស់ថ្លា។
៣ ជួយបំពេញជាតិទឹក
ក្នុងទឹកដោះ មានផ្ទុកជាតិទឹករហូត ៩៥%។ ម៉ូលេគុលទឹកនេះអាចជួយបំពេញ ឲ្យរាងកាយមនុស្ស មានជាតិទឹកគ្រប់គ្រាន់ ពិសេសវាល្អសម្រាប់មនុស្សដែលចំណាយកម្លាំងពលកម្ម ការគិតច្រើនប្រចាំថ្ងៃ ដោយគ្រាន់តែផឹកទឹកដោះគោមួយកែវប៉ុណ្ណោះ។
៤ ព្យាបាលជាតិអាស៊ីដ
ទឹកដោះគោ នឹងជួយកាត់បន្ថយបរិមាណអាស៊ីដ ដែលលើសនៅក្នុងខ្លួន ពោលគឺវាមានលទ្ធភាពក្នុងការធ្វើឲ្យជាតិអាស៊ីដទូទាំងសារពាង្គកាយមានតុល្យភាព។
៥ បង្កើនសុខភាពភ្នែក
ទឹកដោះគោ ជួយជំរុញឲ្យភ្នែករបស់អ្នកមានសុខភាពល្អនិងបង្កើនគំហើញកាន់តែច្បាស់។
៦ បង្កើនប្រូតេអ៊ីន ការពារជំងឺ
ទឹកដោះគោ ជាភ្នាក់ងារជួយបង្កើនប្រូតេអ៊ីន ដែលជំនួយដល់ក្រចក និងសក់។ ក្រៅពីនោះ វាក៏ជាខែលការពារជំងឺទឹកនោមផ្អែម សម្រួលសម្ពាធឈាមនិងកាត់បន្ថយហានិភ័យនៃជំងឺមហារីក។
៧ បំប៉នស្បែក
ជាតិអាស៊ីដឡាទិកដែលមានក្នុងទឹកគោះ អាចជួយធ្វើឲ្យស្បែកទន់ខណៈអាស៊ីដមីណូ បំពេញឲ្យស្បែកមានសំណើម ធ្វើឲ្យស្បែករបស់អ្នកកាន់តែស្អាតនិងសុខភាពល្អ។
៨ ធ្វើឲ្យមានរាងស្អាត
អ្នកខ្លះគិតថា សារធាតុចិញ្ចឹមនៅក្នុងទឹកដោះនឹងធ្វើឲ្យមនុស្សកាន់តែធាត់ ឬអាចឈានដល់មានជំងឺលើសទម្ងន់ តែផ្ទុយទៅវិញការញ៉ាំទឹកដោះគោឲ្យបានត្រឹមត្រូវជាប្រចាំនឹងនាំឲ្យមនុស្សមានរាងស្អាត និងបញ្ញាឈ្លាសវៃ៕