១.ឈាមច្រមុះពេលកំពុងគេង
ជាធម្មតាអាការឈាមច្រមុះអាចបណ្ដាលមកពីអ្នកផឹកទឹកមិនគ្រប់គ្រាន់ សីតុណ្ហភាពក្តៅពេក ឬស្ងួតពេកជាដើម ប៉ុន្តែបើមូលហេតុខាងលើមិនចាត់ចូលក្នុងស្ថានភាពរបស់អ្នកនៅពេលនេះទេ សូមកុំព្រងើយ ព្រោះវាអាចជាសញ្ញាព្រមាននៃជំងឺខួរក្បាលដ៏គួរឱ្យបារម្ភ ជាពិសេសការហូរឈាមច្រមុះពេលកំពុងគេង។
ដោយសារពេលយប់ជាពេលសម្រាក ចរាចរណ៍របស់ឈាមអាចនឹងយឺតដែលជាធម្មតាសម្ពាធឈាមមានស្ថិរភាព។ប៉ុន្តែប្រសិនបើសរសៃឈាមខួរក្បាលត្រូវបានស្ទះ នោះវានឹងធ្វើឱ្យសម្ពាធឈាមប្រែប្រួលខ្លាំងដែលធ្វើឱ្យសរសៃឈាមនៃប្រហោងច្រមុះត្រូវប៉ោងឡើង ធ្វើឱ្យហូរឈាមតាមច្រមុះ។
២.ហៀរទឹកមាត់ពេលកំពុងគេង
ការគេងមិនលក់ឬសុខភាពខ្សោយ អាចជាមូលហេតុនៃការហៀរទឹកមាត់ពេលកំពុងគេង។ ប៉ុន្តែប្រសិនបើមិនមែនដោយសារការគេងខុសឥរិយាបថ ឬមកពីអស់កម្លាំងពេក តែអ្នកស្រាប់តែគេងហៀរទឹកមាត់នោះ វាទំនងជាសញ្ញានៃជំងឺស្លាប់ជាលិកាខួរក្បាល។
មូលហេតុគឺដោយសារតែនៅពេលដែលមានជំងឺខួរក្បាលកើតឡើង រាងកាយនឹងបាត់បង់សមត្ថភាពសម្របសម្រួលសាច់ដុំ និងសរសៃប្រសាទ ជាពិសេសនៅក្នុងមាត់ដែលនឹងធ្វើឱ្យចេញទឹកមាត់ និងពិបាកលេបទឹកមាត់។
៣.ស្ពឹកអវយវៈពេលកំពុងគេង

អាការស្ពឹកអវយវៈអាចកើតឡើងនៅពេលដែលអ្នកមានការស្ទះសរសៃឈាមក្នុងខួរក្បាល។ ដំបូងៗ វាអាចជាស្ពឹកក្នុងតំបន់មួយចំនួនដូចជាស្ពឹកមុខ អណ្តាត ម្រាមដៃ និងជើង ប៉ុន្តែក្រោយមកវានឹងកាន់តែស្ពឹកដៃនិងជើងកាន់តែខ្លាំង។ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ថាកើតមានរោគសញ្ញាស្ពឹកអវយវៈនេះរាល់យប់នៅពេលគេង នេះទំនងជាសញ្ញាព្រមាននៃជំងឺខួរក្បាលហើយ។
៤.ឈឺក្បាលខ្លាំងពេលកំពុងគេង

មុនឈានដល់ដំណាក់កាលដាច់សរសៃឈាមខួរក្បាល នឹងមានអាការឈឺចាប់ធ្ងន់ធ្ងរនៅក្នុងក្បាល ជាពិសេសនៅអំឡុងពេលកំពុងគេង ជួនកាលធ្វើឱ្យអ្នកភ្ញាក់នៅពេលយប់។ លើសពីនេះទៅទៀត អ្នកអាចនឹងមានអាការដូចជាប្រកាច់ ឬភ្លឹកជាដើម។ ប្រសិនបើនៅសុខៗអ្នកស្រាប់តែជួបប្រទះរោគសញ្ញាណាមួយខាងលើនេះទាំងដែលពីមុនមិនធ្លាប់ជួបសោះនោះ អ្នកគួរសង្កេតមើលឱ្យបានដិតដល់ ហើយប្រសិនបើរោគសញ្ញាខាងលើមិនមានសភាពធូរស្រាលទេ អ្នកត្រូវតែទៅមន្ទីរពេទ្យដើម្បីទទួលបានការពិនិត្យ និងព្យាបាលទាន់ពេលវេលា៕