យើងច្រើនតែគិតថា “ខ្ញុំគ្រាន់តែជាមនុស្សសាមញ្ញម្នាក់មិនឆ្លាត មិនមានអ្វីទាក់ទាញ ហើយក៏មិនពូកែ ឬក៏ខ្ញុំពុំមានឱកាសគ្រប់គ្រាន់ ខ្វះទំនាក់ទំនងល្អជាដើម។ល។ ទើបមិនអាចឆ្ពោះទៅមុខ បានជោគជ័យ។ កាលណាអ្នកផ្ដោតតែលើដែនកំណត់ដែលខ្លួនឯងមាន នេះគឺជាការគិតមួយដែលខ្វះខាត។
ត្រូវងាយមកមើលឱកាសនៅជុំវិញអ្នក។ ហើយត្រូវដឹងថាឱកាសគឺមានសម្រាប់គ្រប់គ្នា មិនមែនសម្រាប់មនុស្សពិសេសណាម្នាក់ហើយកុំមានភាពច្រណែនចំពោះជោគជ័យរបស់គេ។ កុំមើលឃើញ តែគំនិតមិនល្អមកដាក់លើខ្លួនឯងឬស្ដាប់តែហេតុផលណាមួយដែលមិនអាចនាំអ្នកទៅមុខបានហើយមិនព្រមមើលឲ្យឃើញពីឱកាសជុំវិញខ្លួន ទុកឲ្យអ្នកដទៃអាចទាញអ្នកទម្លាក់បាន។
ប្រសិនបើនេះជាអ្នកអ្នកត្រូវតែផ្លាស់ប្ដូរផ្នត់គំនិតបែបនេះ។ បើទោះបីជា អ្នកធ្លាប់បរាជ័យច្រើនដងជួបបញ្ហាលំបាកជាច្រើនក៏ដោយ តែក៏ត្រូវដឹងដែរថាអ្នកដែលជោគជ័យក៏ជួបរឿងជាច្រើនមិនខុសពីអ្នកប៉ុន្មានដែរ៕