ខាងក្រោមនេះ ជាចំនុចដែលខុស ពីការយល់ឃើញរបស់អ្នក៖
១. ការយល់ថា សូកូឡាគ្មានអត្ថប្រយោជន៍ល្អ ចំពោះសុខភាព
សូកូឡា សំបូរដោយសារធាតុកំចាត់ជាតិពុល (អុកស៊ីដកម្ម), ម៉ាញ៉េស្យូម និងស័ង្កសី។ រួមមាន អ៊ីយ៉ុង(រក្សាកម្រិតធម្មតានៃអាស៊ីតក្នុងខ្លួន) កាល់ស្យូម (ជាសារធាតុរ៉ែផ្នែកសំខាន់នៃឆ្អឹងនិងធ្មេញ) និងប្រូតេអ៊ីន (សារធាតុសម្រាប់ការលូតលាស់ និងសារធាតុចិញ្ចឹម)ដែលជួយបញ្ចុះនិងទប់ស្កាត់ជាតិស្ករក្នុងឈាម។ ការបរិភោគសូកូឡាខ្មៅក្នុងកម្រិតមធ្យម អាចជួយរក្សាសម្ពាធឈាមនិងចលនាបេះដូងឱ្យមានសុខភាពល្អផងដែរ។
២. ការយល់ថា សូកូឡា បង្កឲ្យកើតមុន
សូកូឡា អាចជាមូលហេតុបណ្តាលឲ្យឡើងមុនបានក៏ព្រោះតែសារធាតុខ្លាញ់ក្នុងនោះប៉ុណ្ណោះ មិនមែនកើតឡើងពីសូកូឡាទាំងស្រុងទេហើយក៏អាស្រ័យទៅលើប្រភេទនៃស្បែកផងដែរ។ អ្វីដែលអាចជឿជាក់បាននោះគឺមកពីការទទួលទានអាហារ ដែលមានសារជាតិខ្លាញ់ច្រើនពេកជាមូលហេតុធ្វើឱ្យកើតមុនលើស្បែករបស់អ្នក។
៣. ការយល់ថា សូកូឡា បង្កឲ្យឡើងទង្ងន់
អ្នកបរិភោគសូកូឡាក្នុងកម្រិតមធ្បម មិនអាចបណ្តាលឱ្យប៉ះពាល់សុខភាពនិងឡើងទង្ងន់នោះទេ។ វារឹតតែគ្មានបញ្ហាអ្វីទៀតក្នុងការទទួលទានសូកូឡាបើអ្នកបរិភោគវាក្នុងកម្រិតមធ្យម។
៤. ការយល់ថា សូកូឡា បង្កឲ្យឈឺក្បាល
សូកូឡាត្រូវបានគេយល់ថា ជាមុខសញ្ញាធ្វើឱ្យមានអាការៈឈឺក្បាល។ប៉ុន្តែឆ្លងកាត់ការសិក្សាស្រាវជ្រាវផ្សេងៗគ្នាមកគេបានរកឃើញថាវាគ្មានអ្វីទាក់ទងគ្នាឡើយ។ អាការៈឈឺក្បាលនិងទទួលទានសូកូឡា មិនមានជាអ្វីទាក់ទងគ្នានោះទេ។ បើអ្នកងាយមានអាការៈឈឺក្បាលវាអាចធ្វើឱ្យកើតឡើងបាន ។
៥. ការយល់ថា សូកូឡា ស គឺជាសូកូឡា
សូកូឡា ស វាមិនមែនជាសូកូឡានោះទេ។ វាត្រូវបានគេស្គាល់ថា ជាបង្អែមដែលធ្វើមកពីប័រកាកាវ ទឹកដោះគោ និងវ៉ានីយ៍ឡាប៉ុណ្ណោះ៕