រាជធានីភ្នំពេញ៖ គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនដូចជាផ្លូវគោក ផ្លូវដែក កំពង់ផែ ផ្លូវអាកាស ដែលបាននឹងកំពុងសាងសង់ បានកាត់បន្ថយតម្លៃសេវាឡូជីស្ទីក ឲ្យកាន់តែទាប និងមានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ជាដើម ក្នុងន័យនេះក៏ជាហេតុផលមួយ ដែលអាចទាក់ទាញវិនិយោគិនបន្ថែម។

ទេសរដ្ឋមន្រ្តី ស៊ុន​ ចាន់ថុល បានលើកឡើថា៖ តម្លៃដឹកជញ្ជូន តម្លៃឯកសារ ឃ្លាំងស្ទុកទុក ឡូជីស្ទីកទាប ល្អ អាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន។ រាជរដ្ឋាភិបាល បាននិងកំពុងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន ឲ្យបានល្អប្រសើរ មានគុណភាពខ្ពស់ ដើម្បីមានឱកាសទាញអ្នកវិនិយោគ ទាក់ទាញទេសចរណ៍ និងនាំផលិតផលក្នុងស្រុក ទៅក្រៅប្រទេសបានស្រួល។​ ថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិស្សិត នៅវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន។

ទេសរដ្ឋមន្រ្តី ស៊ុន​ ចាន់ថុល ក៏បានបញ្ជាក់ដែរថា កម្ពុជាកំពុងរៀបចំផែនការមេឡូជីស្ទីក ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ដើម្បីការតភ្ជាប់ពីប្រព័ន្ធមួយទៅប្រព័ន្ធមួយឲ្យមានតម្លៃទាបសមរម្យផងដែរ៕