១.ការគ្រប់គ្រងអារម្មណ៍

មិនថាមនុស្សប្រុសឬស្រីតែងតែចូលចិត្ត នរណាដែលមានអារម្មណ៍ស្រស់ស្រាយ និងមិនមួម៉ៅច្រើន។ ភាពចាស់ទុំខាងផ្នែកអារម្មណ៍បង្ហាញថា យើងគួរឲ្យទុកចិត្ត និងពឹងផ្អែកបាន។

២. ភាពជឿជាក់គឺទាក់ទាញ

បើយើងមានភាពជឿជាក់លើខ្លួនឯងនោះអ្នកដទៃអាចនឹងជឿថាយើងមានអ្វីពិសេស។ ការសម្លឹងមើលភ្នែកអ្នកដទៃញញឺមរួសរាយ និងក្លាហាន សុទ្ធតែឧទាហរណ៍ខ្ទុះៗនៃការមានភាពជឿជាក់លើខ្លួនឯង។

៣. រសនិយម

មនុស្សយើងងាយនឹងចាប់អារម្មណ៍លើនរណាដែលមានរសនិយមស្រដៀងយើងឬក្នុងបែបបទណាមួយដែលយើងចង់បាន។ រសនិយមបង្ហាញពីភាពមានទំនុកចិត្តកម្រិតជីវភាព និងបុគ្គលិកលក្ខណៈពិសេសរបស់មនុស្សម្នាក់ៗ។

៤. ពាក្យល្អៗចេញពីមាត់អ្នកដទៃ

គឺថាបើមាននរណាម្នាក់ ឬពីរនាក់ ចូលចិត្តយើង និយាយល្អពីយើងចំណុចនេះអាចធ្វើឲ្យអ្នកផ្សេងងាយនឹងចាប់អារម្មណ៍លើយើងបានងាយ។ ងាយយល់ណាស់បើមានស្រ្តីស្រស់ស្អាតមួយឬពីរនាក់កំពុងចាប់អារម្មណ៍លើបុរសម្នាក់នោះវាអាចបង្ហាញដល់ស្រ្តីផ្សេងទៀតថាបុរសម្នាក់នោះ គឺមានភាពទាក់ទាញគួរឲ្យស្រឡាញ់។

៥. កាយវិការ

កាយវិការ ជាអ្វីដែលមនុស្សដទៃមើលឃើញមុនគេ។ ជួនកាលគេគ្រាន់តែមើលការដើររបស់អ្នកគេអាចសម្រេចចិត្តថា អ្នកអាចទុកចិត្តបាន ឬមិនបានបាត់ទៅហើយ។ កាយវិការរបស់យើងប្រៀបដូចជាកញ្ចក់អញ្ចឹងដែរ ការដែលយើងបង្ហាញទំនុកចិត្តនិងអារម្មណ៍វិជ្ជមានតាមរយៈកាយវិការ វាធ្វើឲ្យអ្នកដទៃដែលមានទំនាក់ទំនងជាមួយយើងមានអារម្មណ៍ដូចគ្នាដែរ។

៦. សម្លេង

យោងទៅតាមការស្រាវជ្រាវ នារីតែងតែវាយតម្លៃថាបុរសដែលមានសម្លេងតុងទាប ឬធ្ងន់ មានភាពទាក់ទាញខ្ពស់។ ផ្ទុយពីការវាយតម្លៃរបស់បុរសចំពោះសម្លេងនារី។ លើសពីនេះបុគ្គលដែលនិយាយដោយមានការលើកដាក់សម្លេងបានល្អមានភាពទាក់ទាញជាងអ្នកដែលនិយាយសម្លេងស្មើធម្មតា។

៧. ពូកែនិយាយបែបលេងសើច

ការដែលពូកែនិយាយលេងសើច និងកំប្លុកកំប្លែង ជាចំណុចខ្លាំងមួយក្នុងការកសាងទំនាក់ទំនង។ អ្នកដែលពូកែនិយាយបែបកំប្លែងត្រូវបានគេវាយតម្លៃថាមានភាពច្នៃប្រឌិតខ្ពស់ និងឆ្លាតវៃ។

៨. កម្រិតពេលវេលាដែលអាចផ្តល់ឲ្យ

ការដែលយើងមានភាពទំនេរ សម្រាប់ផ្តល់ឲ្យច្រើនពេកអាចធ្វើឲ្យបាត់បង់ភាពទាក់ទាញ។ ជាការពិតណាស់កាលណាមានការផ្គត់ផ្គង់ច្រើនវាធ្វើឲ្យតម្រូវការធ្លាក់ចុះ។ ការដែលយើងមានពេលច្រើនពេកសម្រាប់មនុស្សដទៃ អាចធ្វើឲ្យគេគិតថា យើងមិនសូវមានការងារ ឬគោលដៅច្រើន។