សម្រាប់អាជីវកម្មថ្មីស្រឡាងជាពិសេសអ្នកលក់រាយតែម្ដង នៅពេលដែលទិញទំនិញច្រើនដាក់ចូលនៅក្នុងស្ដុក ការគ្រប់គ្រងនឹងកាន់តែមានផលពិបាក។ ដោយឡែកសម្រាប់អាជីវកម្មចាស់ និងស្ដង់ដារ ច្បាស់ណាស់គេនឹងស្ដាល់ និងដឹងពីសារៈសំខាន់នៃ ការគ្រប់គ្រងទំនិញទាំងនេះ ដោយប្រើលេខ SKU សម្រាប់ជាការសំគាល់ផ្ទៃក្នុងក្រុមហ៊ុន។ រីឯអ្នកទិញវិញ ពេលខ្លះក៏អាចឃើញលេខ SKU នេះផងដែរ នៅលើស្លាកទំនិញមួយចំនួន ។
តើលេខ SKU ជាអ្វី?
SKU (Stock Keeping Unit ) ជាលេខសំគាល់ផលិតផលដែលអ្នកលក់រាយកំណត់ ដើម្បីតំណាងឲ្យផលិតផលតែមួយមុខ និងតាមដានបរិមាណស្តុកដែលមាន ឬសារពើភ័ណ្ឌ (Inventory)។ SKUs មិនមែនជាលេខដែលគេ ប្រើជាសកលទេ ដែលវាមានភាពខុសគ្នាពីលេខ UPC។
SKU ជាធម្មតាមាន លេខនិងអក្សរ អាចចាប់ពី ៨ខ្ទង់ ទៅ ១២ខ្ទង់ តាមបរិមាណនៃទំនិញដែលមាន។ ផលិតផល១ ត្រូវបានផ្តល់លេខ SKU ១ នាដោយផ្អែកលើលក្ខណៈផ្សេងៗ ដូចជា ក្រុមហ៊ុនផ្គត់ផ្គង់ តម្លៃ ពណ៌ ប្រភេទ និងទំហំជាដើម។
ហេតុអ្វីបានជាលេខ SKUs មានសារៈសំខាន់?
លេខ SKU មានសារៈសំខាន់ ព្រោះវាជួយអ្នកក្នុងការតាមដានសារពើភ័ណ្ឌក្រុមហ៊ុនបានយ៉ាងត្រឹមត្រូវ ដើម្បីការពារកុំឱ្យមានការស្តុកទុក និងកំណត់ពេលដែលត្រូវបញ្ជាទិញផលិតផលថ្មី ដើម្បីកុំឱ្យទំនិញរបស់អ្នកអស់ពីស្តុក។
បន្ថែមពីនេះ វាផ្ដល់នូវការស៊ីជម្រៅលើ៖ តាមដានសារពើភ័ណ្ឌឱ្យបានត្រឹមត្រូវនិងងាយស្រួល, ការព្យាករណ៍ការលក់, បង្កើតប្រាក់ចំណេញច្រើនដោយ(ដឹងពីទំនិញដែលងាយលក់ចេញ), បង្កើនការពេញចិត្តរបស់អតិថិជន, ផ្តល់ជូនអតិថិជននូវការផ្ដល់យោបល់ថ្មីៗ និងបង្កើនការលក់ ជាដើម។
តើផលិតផលពីរអាចមានលេខ SKU ដូចគ្នាបានទេ?
ផលិតផលមួយ គឺមានលេខ SKU តែមួយគត់ តែបើផលិតផលនោះ ដូចគ្នាមែន តែមានទំហំខុសគ្នា នោះត្រូវមានលេខ SKU មួយផ្សេងទៀត។ ករណីនេះមានការខុសគ្នាបន្តិច ដោយសារផលិតផលពីរ គឺអាចមានលេខ UPC៕