ជីវប្រវត្តិខ្លី៖ លោកស្រី Helen Keller គឺជាអ្នកនិពន្ធ ជាសកម្មជន និងជាគ្រូបង្រៀនម្នាក់ ដែលមានពិការភ្នែក និងថ្លង់។ គាត់ជាជនជាតិអាមេរិក បានកើតថ្ងៃទី 27 ខែមិថុនា ឆ្នាំ 1880 នៅរដ្ឋ Alabama សហរដ្ឋអាមេរិក និងបានទទួលមរណភាពនៅថ្ងៃទី 1 ខែមិថុនា ឆ្នាំ 1968 ។
លោកស្រី Keller ដែលបានក្លាយជាមនុស្សពិការភ្នែក និងថ្លង់ ដោយសារតែមានជំងឺពីកុមារភាព នៅអាយុ ១៩ខែ។ Keller បានចូលរៀននៅមហាវិទ្យាល័យ Radcliffe នៃសាកលវិទ្យាល័យ Harvard ហើយបានក្លាយជាមនុស្សពិការភ្នែកដំបូងគេដែលទទួលបានសញ្ញាបត្របរិញ្ញាបត្រសិល្បៈ។
ការអប់រំ និងការបណ្តុះបណ្តាលរបស់គាត់ តំណាងឱ្យសមិទ្ធផលដ៏អស្ចារ្យក្នុងវិស័យអប់រំនៃជនពិការ។ សមិទ្ធិផលផ្ទាល់ខ្លួនរបស់ Helen Keller គឺការអភិវឌ្ឍជំនាញ ដែលមិនធ្លាប់មានពីមុនមកដោយជនពិការ។ គាត់ក៏បានធ្វើបាឋកថា ក្នុងនាមមូលនិធិ American Foundation for the Blind ដែលក្រោយមក គាត់បានបង្កើតមូលនិធិបានចំនួន 2 លានដុល្លារ។
គាត់បានបង្កើតស្ថាប័ន American Civil Liberties Union ជាមួយសកម្មជនសិទ្ធិស៊ីវិលអាមេរិក លោក Roger Nash Baldwin និងអ្នកផ្សេងទៀតនៅឆ្នាំ 1920 ។ គាត់ក៏បានជំរុញឱ្យមានការរៀបចំ គណៈកម្មការសម្រាប់មនុស្សពិការភ្នែកនៅក្នុងរដ្ឋចំនួន 30 ក្នុងសហរដ្ឋអាមេរិក នៅឆ្នាំ 1937 ។
ស្នាដៃក្នុងការតែងនិពន្ធ
លោកស្រី ជាអ្នកនិពន្ធដ៏ពូកែម្នាក់ ដោយបានសរសេរសៀវភៅជាង១០ក្បាល សរសេរអត្ថបទ និងឯកសារខ្លីជាច្រើនទៀត។ គាត់ បានសរសេរអំពីជីវិតផ្ទាល់ខ្លួន នៅក្នុងសៀវភៅជាច្រើនរួមមាន The Story of My Life (1903), Optimism (1903), The World I Live In (1908), Light in My Darkness and My Religion (1927), Helen Keller's Journal (1938) និង The Open Door (1957)៕
យោង៖ Britannica និង Biography